Connect with us

សុខភាព

ចាក់វ៉ាក់សាំង Sinovac ដូសទី៣បាន លុះត្រាតែគ្រប់លក្ខខណ្ឌទាំង ៤ចំណុចនេះ

បានផុស

នៅ

ការចាក់វ៉ាក់សាំងបង្ការ​កូ​វី​ដ​-១៩​​​ដូ​ស​ជំរុញ គឺដើម្បីការពារសុខភាពប្រជាពលរដ្ឋ ​ដោយជួយបង្កើនកងការពារក្នុងសហគមន៍ ​ជួយកម្រិត​អង់ទីគ័រ​របស់ប្រព័ន្ធ​ភាពស៊ាំ​ក្នុងខ្លួន​ឱ្យ​កាន់តែ​ខ្លាំងឡើង សម្រាប់​ប្រឆាំង​នឹង​​កូ​វី​ដទម្រង់ដើម កួវីដបំប្លែងខ្លួនប្រភេទ​ដែលតា ( Delta) និងវីរុសបំប្លែង​ខ្លួន​ថ្មី​ផ្សេង​ៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់ (Sinovac) ដូសជំរុញ ឬដូសទី៣ នឹងចាប់ផ្ដើមចាក់ជូនប្រជាពលរដ្ឋទូទៅ នាថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះហើយ។ យ៉ាងណាមិញ មុនទៅទទួលវ៉ាក់សាំងដូសទី៣ គប្បីស្វែងយល់លក្ខខណ្ឌផ្សេងៗជាមុនសិន ទើបមិនខាតជើង ឬបំបង់ពេលចោល។

បើតាមប្រភពពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនអំពីលក្ខខណ្ឌមួយចំនួន ដើម្បីអាចចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) ដូសទី៣បាន លុះត្រាតែ៖

១. ជាអ្នកដែលបានចាក់វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) ឬ ស៊ីណូវ៉ាក់ (Sinovac) គ្រប់ទាំងពីរដូសរួចរាល់។

២. មានគម្លាតរយៈពេល ៤ខែ គិតចាប់ពីពេលចាក់ដូសទី២។

៣. ភ្ញាប់មកជាមួយនូវកាតវ៉ាក់សាំង ឬបណ្ណវ៉ាក់សាំង ឬឯកសារដែលប្រើប្រាស់ក្នុងការចាក់លើកទី១។

៤. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានក្រើនរំឭកដល់ប្រជាពលរដ្ឋដែលទៅទទួលវ៉ាក់សាំងដូសជំរុញនៅទូទាំងរាជធានីភ្នំពេញទាំងអស់ ប្រកាន់ខ្ជាប់ឱ្យបានដាច់ខាតនូវវិធានការ ៣ការពារ ៣កុំ របស់រដ្ឋាភិបាល ដើម្បីរក្សាសុវត្ថិភាពគ្រប់គ្នាពីការចម្លងនៃវីរុសកូវីដ-១៩៕

អត្ថបទ៖ សន្យា

ចុចអាន៖ ករណីមិនទាន់គ្រប់ខែច្រឡំទៅចាក់ដូសទី ៣ វ៉ាក់សាំងពិតជាមានប្រសិទ្ធភាពក្នុងរាងកាយឬអត់?

ចុចអាន៖ វ៉ាក់សាំងដូសជំរុញ អាចបង្កើនកម្រិតអង់ទីគ័រខ្ពស់ ប្រឆាំង Delta និងវីរុសបំប្លែងខ្លួនថ្មីផ្សេងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម