ក្រុមហ៊ុនTune Protect ចេញលក់ផែនការធានារ៉ាប់រងថ្មី សម្រាប់ការធ្វើដំណើរពាក់ព័ន្ធ​នឹង​ជំងឺកូវីដ ចំពោះអ្នកទេសចរលើតំហែទាំសុខភាពមកកាន់ម៉ាឡេស៊ី
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ក្រុមហ៊ុនTune Protect ចេញលក់ផែនការធានារ៉ាប់រងថ្មី សម្រាប់ការធ្វើដំណើរពាក់ព័ន្ធ​នឹង​ជំងឺកូវីដ ចំពោះអ្នកទេសចរលើតំហែទាំសុខភាពមកកាន់ម៉ាឡេស៊ី

បានផុស

នៅ

​ក្រុមហ៊ុន Tune Protect Group Berhad (“Tune Protect”, “Group”) និង ក្រុមប្រឹក្សា​ទេសចរណ៍​ថែទាំ​សុខភាព​ម៉ាឡេស៊ី Malaysia Healthcare Travel Council (“MHTC”)] បាន​សហការគ្នា​ដាក់ឱ្យ​ដំណើរការ​នូវ​គម្រោង​ការពារ​ការ​ធ្វើដំណើរ​ពាក់ព័ន្ធ​នឹង​ជំងឺកូ​វីដ​-១៩ ជូន​ដល់​អ្នកទេសចរ​សម្រាប់​តំហែទាំ​សុខភាព ដែល​ស្វែងរក​ការប្រឹក្សា​យោបល់ និង​ការព្យាបាល​តាម​ក្បួន​វេជ្ជសាស្ត្រ ជាមួយនិង​មន្ទីរពេទ្យ​ឯកជន​នានា​នៅ​ប្រទេស​ម៉ាឡេស៊ី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា Covid Travel Pass+ (​ធានារ៉ាប់រង​ពេលធ្វើ​ដំណើរ​លើ​កូ​វីដ​+) ការធានារ៉ាប់រង​នេះ​មាន​ពីរ​កញ្ចប់ គឺ​កញ្ចប់​ធម្មតា និង កញ្ចប់​ពិសេស ដែល​ផ្ដល់នូវ​ការធានារ៉ាប់រង​លើ​ចំណាយ​វេជ្ជសាស្ត្រ និង​ការ​សម្រាក​ពេទ្យ ដោយសារ​ជំងឺ​កូ​វីដ​-១៩ ដែលមាន ទឹកប្រាក់​រហូតដល់ RM100,000 (​ស្មើនឹង​USD23,926.31) និង RM350,000 (​ស្មើនឹង​USD83,742.07) តាម​កញ្ចប់​នីមួយៗ​។ កញ្ចប់​សេវា​សុខភាព​ទាំងពីរ​នេះ​ក៏មាន​ផ្ដល់នូវ​ប្រាក់ឧបត្ថម្ភ​ចំនួន RM10,000 (​ស្មើនឹង​USD2,392.63) ក្នុងករណី​មានការ​ទទួលមរណៈភាព​ដោយ​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។

ក្រៅពី​ធានារ៉ាប់រង​ទៅលើ​ជំងឺ​កូ​វីដ​-១៩ អត្ថប្រយោជន៍​នៃ​ការធានារ៉ាប់រង Covid Travel Pass+ ក៏​ធានា​ផងដែរ​ទៅលើ​ការលុបចោល​ការធ្វើដំណើ​រ ការពន្យារពេល​ជើងយន្តហោះ ការបាត់បង់ ឬ​ការខូចខាត​ឥ​វ៉ាន់​ ដែល​ត្រូវ​ឆែក​អ៊ី​ន និង​ប្រាក់ឧបត្ថម្ភ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ពេល​ត្រូវធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​កូ​វីដ​-១៩ ចំនួន (RM350 ឬ USD83.83 ក្នុង​មួយថ្ងៃ រហូតដល់​ទឹកប្រាក់​ចំនួន RM2,450 ឬ USD585.98) ក្នុងចំណោម​ការធានា​នា​នា​ទាំងនោះ​។

លោក En. Mohd Daud Mohd Arif នាយក​ប្រតិបត្តិ​នៃ MHTC បាន​មានប្រសាសន៍ថា​៖ “Malaysia Healthcare ប្ដេជ្ញាចិត្ត​ក្នុងការ​ធ្វើការ​ជា​ដៃគូ​ជាមួយនឹង​បណ្ដា​ស្ថាប័ន ដែលមាន​ជំហរ​និង​ការតាំង​ចិត្ត​ដូច​យើងខ្ញុំ​នៅក្នុង​ការផ្ដល់ជូន​នូវ​បទពិសោធន៍​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព និង​ភាពរលូន​ជូន​ដល់​អ្នកធ្វើដំណើរ​របស់​យើង​។ យើងខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់​ក្នុង​ការសហការ​ជាមួយនឹង​ផលិតផល Tune Protect នៅក្នុង​ការធានា​ជូន​អ្នក​ទេសចរណ៍​សម្រាប់​តំហែទាំ​សុខភាព​របស់​យើង​ថា​ពួកគាត់​ពិតជា​ត្រូវបាន​ការពារ និង​អាចឱ្យ​ពួកគាត់​ទទួលបាន​អារម្មណ៍​ស្ងប់ចិត្ត​នៅក្នុង​អំឡុងពេល​នៃ​ការធ្វើដំណើរ ជាមួយនិង​ការធានារ៉ាប់រង Covid Travel Pass+ នេះ​។ នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​យើង ​ដើម្បី​បង្ហាញឱ្យឃើញ​នូវ​ចំណុចខ្លាំង​របស់​ប្រទេស​ម៉ាឡេស៊ី ថា​ជា​គោលដៅ​មួយ​ដែល​ប្រកបដោយ​សុវត្ថិភាព និង​ទំនុកចិត្ត ហើយ​ផ្ដល់ឱ្យ​អ្នក​ទេសចរណ៍​សម្រាប់​តំហែទាំ​សុខភាព​នូវ​ផែនការ​ការពារ​ដែល​អាច​ស្វែង​រកបាន និង​មានលទ្ធភាព​អាច​ទិញ​កញ្ចប់​ការពារ​នេះ​បាន នៅពេលដែល​ប្រទេស​ចាប់ផ្ដើម​បើក​ឡើងវិញ ដើម្បី​ស្វាគមន៍​ភ្ញៀវ​អន្តរជាតិ​ដែល​ត្រឡប់មក​ឆ្នេរសមុទ្រ​យើង​”​។

​ប្រទេស​ម៉ាឡេស៊ី​ បាន​ក្លាយជា​គោលដៅ​ជាទី​ពេញចិត្ត​សម្រាប់អ្នកទេសចរ​ណ៍ស​ម្រា​ប់​តំហែទាំ​សុខភាព​នៅ​ជុំវិញ​ពិភពលោក​ ដែលមាន​ចំនួន​សរុប​រហូតដល់ ១,២២០,០០០​នាក់ នៅក្នុង​ឆ្នាំ​២០១៩​។ ដោយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែល​ផ្ដល់នូវ​សេវាកម្ម​ថែទាំ​សុខភាព​លំដាប់​ពិភពលោក ដែល​អាច​ស្វែង​រកបាន​យ៉ាង​ងាយស្រួល និង​មានលទ្ធភាព​អាច​បង់ថ្លៃ​ចំណាយបាន ប្រទេស​ម៉ាឡេស៊ី​កំពុងតែ​ការពារ​នូវ​ការផ្ដល់ជូន​ផ្នែក​ថែទាំ​សុខភាព​របស់ខ្លួន តាមរយៈ​ការកសាង​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ដើម្បី​ផ្ដល់នូវ​បទពិសោធន៍​ការធ្វើដំណើរ​ដើម្បី​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ម៉ាឡេស៊ី​បានល្អ​បំផុត​ជូន​ដល់​អតិថិជន​របស់ខ្លួន​។

​លោក Rohit Nambiar (“Rohit”), នាយក​ប្រតិបត្តិ​នៃ​គ្រូ​ប​ទទួលបន្ទុក​ផលិតផល Tune Protect បាន​មានប្រសាសន៍ថា​៖ “​ប្រទេស​ម៉ាឡេស៊ី​ត្រូវបាន​ទទួលស្គាល់​ទៅលើ​សេវាកម្ម​ថែទាំ​សុខភាព​ ដែល​ទទួលបាន​នូវ​ពានរង្វាន់​ជាច្រើនរបស់ខ្លួន ហើយ​ជាមួយនិង​ការ​បន្ធូរបន្ថយ​ទៅលើ​ការ​រឹតបន្តឹង​ក្នុងពេល​ធ្វើដំណើរ យើងខ្ញុំ​រំពឹងទុក​ថា ​ចំនួន​អ្នក​ទេសចរណ៍​សម្រាប់​តំហែទាំ​សុខភាព​នឹងមាន​ការកើនឡើង​។ ដោយហេតុ​នេះហើយ យើងខ្ញុំ​មាន​ភាព​រីករាយ​ណាស់​ក្នុង​ការសហការ​ជាមួយ MHTC ព្រោះ​យើង​មានការ​ជឿជាក់​ខ្ពស់​ថា​នេះ​ជា​អ្វីដែល​អតិថិជន​ត្រូវការ​។​កិច្ចសហប្រតិបត្តិការ​នេះ​ផ្ដល់​ឱ្យនូវ​បទពិសោធន៍​នៃ​ការធ្វើដំណើរ ​ប្រកបដោយ​ភាពងាយស្រួល ដែល​អតិថិជន​មិនមាន​ការព្រួយបារម្ភ​នានា​ដូចជា​ជាក់ស្តែង​សម្រាប់អ្នកទេសចរ ​ដែល​មក​ធ្វើ​តំហែទាំ​សុខភាព ការស្វែងរក​ការព្យាបាល និង ការប្រឹក្សា​យោបល់​តាម​ក្បួន​វេជ្ជសាស្ត្រ​នៅទីនេះ​គឺ​ប្រទេស​ម៉ាឡេស៊ី​ផ្ទាល់​។​”

​អ្នក​ទេសចរ ដែលមាន​តម្រូវការ តំហែទាំ​សុខភាព​អាច​ចូល​គេហទំព័រ Malaysia Healthcare រួចហើយ​ចុច​លើ​ផ្ទាំង​រូបភាព​ដែលមាន​ពាក្យ Covid Travel Pass+ ដើម្បី​ទិញ​កញ្ចប់​ផែនការ​នេះ ឬក៏​មានបំណង​ស្វែងយល់​បន្ថែម​អំពី​ផលិតផល​នេះ​។ ផ្ទាំង​រូបភាព​នៅលើ​គេហទំព័រ​នេះ​ក៏មាន​បង្ហាញជូន​នូវ​គេហទំព័រ​របស់​មន្ទីរ​ពេទ្យ​ដែលជា​សមាជិក​នៃ MHTC ផងដែរ​។

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ផលិតផល Tune Protect និង MHTC សូម​ចូលទៅ​កាន់​គេហទំព័រ​https://www.tuneprotect.com/ និង https://malaysiahealthcare.org/៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services