Connect with us

សុខភាព

សារ៉ាយសមុទ្រ ផលិតផលបំប៉នសុខភាព គ្មានប្រសិទ្ធភាពព្យាបាលជំងឺ…ទេ

បានផុស

នៅ

ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថាផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព គ្មានប្រសិទ្ធភាពព្យាបាលជំងឺរ៉ាំរ៉ៃផ្សេងៗបានឡើយ។

ហើយថា ផលិតផលទាំងនោះ មិនអាចជំនួសចំណីអាហារដែលបរិភោគប្រចាំថ្ងៃបានទេ ហើយ​ក៏គ្មានប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺមហារីក ជំងឺសន្លាក់ ជំងឺទឹកនោមផ្អែម លើសឈាម និង​ជំងឺជាច្រើនទៀតបានឡើយ។

ការប្រកាសរបស់ក្រសួងសុខាភិបាលនៅពេលនេះ កើតមានឡើង បន្ទាប់ពីមានការផុស​ផុលផ្សព្វ​ផ្សាយលក់ផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព នៅលើបណ្តាញសង្គម (ហ្វេសប៊ុក)​ ដូចជាសារ៉ាយសមុទ្រ Spirulina និងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពដ៍ទៃផ្សេងទៀត ដែលប្រើប្រាស់នូវខ្លឹមសារភូតកុហក បោកប្រាស់ ផ្ទុយពីគុណភាពរបស់ផលិតផលទាំងនោះ។

ក្រសួងបញ្ជាក់ថា សកម្មភាពទាំងនោះ បានធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំក្នុងកាទិញផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពទាំងនោះយកមកប្រើប្រាស់ សម្រាប់ព្យាបាលជំងឺ ដែលធ្វើឲ្យអូសបន្លាយពេលវេលាក្នុងការព្យាបាល និងបង្កឲ្យការព្យាបាលមិនទាន់ពេលវេលា ធ្វើឲ្យអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅៗ ឬឈានដល់ការបាត់បង់អាយុជីវិត។

ក្រសួងសុខាភិបាលលើកឡើងថា “ផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព​ គ្រាន់តែមានមុខងារក្នុងការជួយទ្រទ្រង់សរីរាង្គកាយ និងជំនួយកំលាំងតែប៉ុណ្ណោះ មិនអាចជំនួសចំណីហារ ហើយក៏គ្មាន ប្រសិទ្ធិភាពក្នុងការធ្វើរោគវិនិច្ឆ័យ បង្ការ ឬព្យាបាលជំងឺមហារីក ជំងឺសន្លាក់ ជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺជាច្រើនទៀតបានឡើយ ផ្ទុយទៅវិញផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពមួយចំនួន អាចបង្កឲ្យមានហានិភ័យចំពោះសុខភាព និងជួនកាលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ”។

ក្រសួងអះអាងទៀតថា ការប្រើប្រាស់ផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព​ មិនអាចជំនួសថ្នាំ (ឱសថ) ដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់ព្យាបាលជំងឺរ៉ាំរ៉ៃបានឡើយ។

ដូច្នេះមុននឹងសម្រេចិត្តប្រើផលិតផលទាំងនេះ ត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬអ្នកដែលមានជំនាញសុខាភិបាលច្បាស់លាស់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម