Connect with us

ព័ត៌មានជាតិ

Update ៖ កុមារាអាយុជាង ៣ ឆ្នាំម្នាក់ កើតជំងឺផ្តាសាយបក្សីបានទទួលមរណភាពហើយ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ

បានផុស

នៅ

កុមារា អាយុ ៣ ឆ្នាំ ៦ ខែ ម្នាក់ កើត​ជំងឺ​ផ្ដាសាយ​បក្សី បាន​ទទួល​មរណភាព​ហើយ នា​រសៀល​ថ្ងៃ​ទី​ ២៣ ខែ​មីនា ឆ្នាំ ២០២៥ នេះ ដែល​មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រែក​តាអាំ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ លោក ងី ប៊ុនឡែន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​កុមារា​រូបនេះ​ដែរ លោក ងី ប៊ុន​ឡែ​ន បានបញ្ជាក់​បន្ថែមថា ក្រុម​គ្រូពេទ្យ​ នៃ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ និង​ក្រុមគ្រូពេទ្យ​ជំនាញ​ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ខិតខំ​យកចិត្តទុកដាក់​ចំពោះ​កុមារ​ខាង​លើ​អស់​ពី​លទ្ធភាព​ហើយ ប៉ុន្តែ​ដោយសារ​ស្ថានភាព​កុមារ​មាន​អាការ​ធ្ងន់ធ្ងរ មិន​អាច​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា។

គួរ​រំលឹក​ផង​ដែរ​ថា ថ្មីៗ នេះ ​ក្រសួងសុខាភិបាល​កម្ពុជា បាន​ប្រកាស​ដល់​សាធារណជន​ឱ្យបាន​ជ្រាប​ថា មាន​អ្នក​ជំងឺផ្តាសាយបក្សី ១​ ករណី កើត​លើ​កុមារា​អាយុ ៣ ​ឆ្នាំ ៦ ​ខែ និង​ត្រូវបាន​បញ្ជាក់​វិជ្ជមាន​វីរុស​ផ្តាសាយ​បក្សី ប្រភេទ​ហាស់ ​៥ អិន ​១ (H5N1) ពី​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នា​ថ្ងៃ​ទី ២២ ខែមីនា ឆ្នាំ​ ២០២៥ ដែលមាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តាអាំ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ។

ក្រសួងសុខាភិបាល សូម​ក្រើនរំលឹក​សាជាថ្មី​ម្តងទៀត ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​យកចិត្តទុក​ដាក់​ប្រុងប្រយ័ត្ន​លើ​ជំងឺផ្តាសាយបក្សី​ជានិច្ច ពីព្រោះ​ជំងឺផ្តាសាយបក្សី H5N1 នៅតែ​បន្ត​គំរាមកំហែង​ដល់​សុខភាព​ប្រជាពលរដ្ឋ ហើយក៏​សូម​ជម្រាប​ដល់​ពលរដ្ឋ ប្រសិនបើ​មាន​អាការ​ក្តៅខ្លួន ក្អក ហូរ​សំបោរ ឬ ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្លាប់​បាន​ប៉ះពាល់​ជាមួយ​មាន់​ទា​ឈឺ ឬ​ងាប់ ​ក្នុងអំឡុង ​១៤ ថ្ងៃ មុន​ថ្ងៃ​ចាប់ផ្តើម មាន​រោគសញ្ញា សូម​កុំទៅ​ជួបជុំ ឬ​ទីប្រជុំជន​ដែលមាន​មនុស្ស​ច្រើន និង​ត្រូវ​ស្វែងរក​ការពិគ្រោះ​យោបល់ និង​ការពិនិត្យ​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​ជាបន្ទាន់ ចៀសវាង​ការ​ពន្យារពេល ធ្វើ​ឱ្យ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ នៃ​ការ​ស្លាប់​ជាយថាហេតុ។

របៀប​ចម្លង នៃ​ជំងឺ​ផ្តាសាយ​បក្សី H5N1 គឺជា​ជំងឺ​ផ្តាសាយ​មួយ ដែលជា​ធម្មតា​ចម្លង​រវាង​សត្វ​បក្សី​ឈឺ ទៅ​បក្សី​ផ្សេងទៀត ប៉ុន្តែ​ជួនកាល​វា​អាច​ចម្លង​ពី​បក្សី​ទៅ​មនុស្ស តាម​ការប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​បក្សី​ដែល​ឈឺ ​ឬ​ងាប់​។ ជំងឺផ្តាសាយបក្សី​លើ​មនុស្ស​ជា​ជំងឺ​ធ្ងន់ធ្ងរ ដែល​តម្រូវឱ្យ​មានការ​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាន់ពេលវេលា៕

អត្ថបទ ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

​រោងចក្រ​វេច​ខ្ចប់​ចេក កែច្នៃ​ជ័រកៅស៊ូ-ផ្លែឈើ និង​កែច្នៃ​ដំឡូងមី កំពុង​មាន​វត្តមានក្នុង​ខេត្ត​រតនគិរី

វប្បធម៌ ជំនឿ២១ នាទីutes មុន

អាជ្ញាធរជាតិអប្សរា រៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍ស្តីពី «អង្គរ និងចិន៖ ក្បឿង និងជំនួញតាមផ្លូវសមុទ្រ» រយៈពេល ៦ខែ

សេដ្ឋកិច្ច៥៥ នាទីutes មុន

ក្រុមហ៊ុនចិនចុះកិច្ចព្រមព្រៀងទិញទុរេន និងដំណាប់ស្វាយកម្ពុជា ៣,៥ ម៉ឺនតោន

សន្តិសុខសង្គម៦០ នាទីutes មុន

ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិថៃ ចេញមុខបញ្ជាក់ រឿងពលរដ្ឋភ័យ កើតរដ្ឋប្រហារ

Sokha Hotels

ព័ត៌មានពេញនិយម