Connect with us

ព័ត៌មានជាតិ

ប្រកាស​ផ្លូវ​ការ​ពី​ក្រសួងសុខាភិបាល៖ អ្វី​ត្រូវ​ដឹង​ក្រោយ​ចាក់​វាក់សាំង​រួច

បានផុស

នៅ

ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ដល់​ប្រជាពលរដ្ឋ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ពី​​ប្រសិទ្ធភាព​វ៉ាក់សាំង រួម​ទាំង​ផល​រំខាន​មួយ​ចំនួន​ដែល​អាច​កើត​ឡើង​ក្រោយ​ចាក់​វ៉ាក់សាំង​រួច។

ផល​រំខាន​ខ្លះ​ៗដែល​អាច​កើតឡើង​ ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​រួច​រួម​មាន​៖

-ឈឺ ឬមាន​ហើម​តិចតួច​នៅ​កន្លែង​ចាក់ ក្តៅ​ខ្លួន ស្រៀវស្រាញ អស់​កម្លាំង ឈឺ​ក្បាល ឈឺ​សាច់ដុំ ឈឺ​សន្លាក់ វិលមុខ ដែល​នឹង​បាត់​ទៅ​វិញ ​ក្នុង​រយៈ​ពេល​ពីរ​ទៅ​បី​ថ្ងៃ។ អ្នក​អាច​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ឬ​ថ្នាំ​បញ្ចុះ​កម្តៅ ប្រសិន​អ្នក​មិន​មាន​បញ្ហា​សុខភាព​ដែល​ពេទ្យ​ហាម មិន​ឲ្យ​លេប​ថ្នាំ​ប្រភេទ​នោះ។
-ប្រសិន​ឈឺ​នៅ​ចំ​កន្លែង​ចាក់ ​អាច​ស្អំ​ជាមួយ​ក្រណាត់​សើម​ត្រជាក់​ដែល​ស្អាត​។
-កុំ​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ឬ​ថ្នាំ​បញ្ចុះ​កម្តៅ មុន​ពេល​ចាក់​វ៉ាក់សាំង​ ដើម្បី​ការពារ​ផល​រំខាន។
-ផឹក​ទឹក​ឲ្យ​បាន​ច្រើន និង​បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​។

+បន្ត​អនុវត្ត ៣ ការពារ ៣ កុំ មាន៖

-ពាក់​ម៉ាស​គ្រប​មាត់ និង​ច្រមុះ
-លាង​ដៃ​ឲ្យ​បាន​ញឹកញាប់
-រក្សា​គម្លាត ១.៥ ម៉ែត្រ​ឡើង​ទៅ​ពី​អ្នក​ទៃ

-កុំ​ទៅ​ទី​កន្លែង​មាន​មនុស្ស​ច្រើន
-កុំ​ទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញ​ចូល
-កុំ​ប៉ះពាល់ ចាប់​ដៃ ឬអោប​គ្នា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ប្រទេសជាច្រើនប្រកាសផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ២៣ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ២៤ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម