KPT+
មើលចិត្តមនុស្សតាមរយៈពណ៌សំណព្វរបស់គេ
ជាការពិត មនុស្សម្នាក់រមែងមានការពេញចិត្តទៅលើពណ៌ខុសៗពីគ្នា។ អ្នកខ្លះ ចូលចិត្តពណ៌នេះ អ្នកខ្លះចូលចិត្តពណ៌នោះ។ ប្រសិនបើអ្នកចង់ដឹងថាខ្លួនមានឧបនិស្ស័យបែបណានោះ សូមអានខ្លឹមសារអត្ថន័យតាមពណ៌ដូចខាងក្រោម៖
ពណ៌ស្វាយ ៖ ជាមនុស្សសុភាពរាបសារ មិនចេះយកប្រៀបលើអ្នកដទៃ ប៉ុន្តែបើមិនមានចំណូលចិត្តលើពណ៌នេះវិញ បង្ហាញថាអ្នកជាមនុស្សងាយនឹងចាញ់បោកគេ ពីព្រោះឆាប់ជឿសម្តីអ្នកដទៃ និងឆាប់ទុកចិត្តអ្នកដទៃលឿនពេករហូតដល់ពេលខ្លះយោងតែអាត្មាខ្លួនឯងមិនរួចទៀតផង។

ពណ៌ក្រហម៖ ជាមនុស្សតស៊ូក្នុងឆាកជីវិត មិនចេះរាថយ ត្រៀមខ្លួនចាប់ផ្តើមថ្មីរហូត ។ ក្នុងករណីមិនចូលចិត្តពណ៌នេះវិញមានន័យថា ជាមនុស្សខ្វះទំនុកចិត្ត លើខ្លួនឯង ថែមទាំងគ្មានភាពព្យាយាមអត់ធ្មត់ដល់ទីបំផុត។

ពណ៌ខ្មៅ ៖ ជាមនុស្សដែលមានចិត្តងាយប្រែប្រួល តែគេមានភាពជឿជាក់លើខ្លួនឯងខ្ពស់បំផុត ព្រោះជាមនុស្សមានហេតុផល ។ តែប្រសិនបើមិនចូលចិត្តពណ៌នេះវិញបង្ហាញឲ្យឃើញថាអ្នកជាមនុស្សមានចិត្តស្ទាក់ស្ទើរក្នុងការចាប់ផ្តើមធ្វើអ្វីមួយ ព្រមទាំងមានការរារែកក្នុងការសម្រេចចិត្តទៅក្នុងរឿងអ្វីមួយពាក់ព័ន្ធនឹងជីវិត។

ពណ៌បៃតង ៖ ជាមនុស្សស្រលាញ់ភាពស្ងៀមស្ងប់ មិនចូលចិត្តបង្ករឿងរ៉ាវ មានសន្តានចិត្តល្អ និងមានមនុស្សចូលចិត្តរាប់រកច្រើន ។ តែក្នុងករណីមិនចូលចិត្តពណ៌នេះវិញ នោះបង្ហាញឲ្យយើងដឹងថាជាមនុស្សមិនសូវចុះញ៉មនឹងអ្នកណា ហើយមិនចូលចិត្តរស់ក្រោមគំនាបណាមួយ។

ពណ៌លឿង៖ ជាមនុស្សដែលមិនចេះនៅស្ងៀម ចូលចិត្តភាពឌឺដង ព្រមទាំងមានសន្តានចិត្តល្អ ចេះជួយសង្គ្រោះអ្នកដទៃ។ ប៉ុន្តែបើសិនមិនចូលចិត្តពណ៌នេះវិញ នោះបញ្ជាក់ថា អ្នកជាមនុស្សត្រូវការស្ថិរភាពសម្រាប់ខ្លួនឯងបំផុត មិនថាភាពស្មោះត្រង់ ឬសេចក្តីស្រឡាញ់ពីគូស្នេហ៍នោះទេ។

ពណ៌ស៊ីជម្ពូរ៖ ជាមនុស្សដែលអាត្មានិយមរកលេខដាក់គ្មាន តែមានការជឿជាក់លើខ្លួនឯងខ្ពស់បំផុត។ ប្រសិនជាមិនចូលចិត្តពណ៌នេះវិញ បញ្ជាក់ថាអ្នកជាមនុស្សមើលអ្វីៗដោយហេតុផល មានសេចក្តីមានៈ ព្យាយាម និងចំណុចដែលសំខាន់មិនចូលចិត្តធ្វើបាបអ្នកដទៃ។

ពណ៌ប្រផេះ ៖ ជាមនុស្សដែលមានពិភពលោកផ្ទាល់ខ្លួនបំផុត និងចូលចិត្តរស់នៅតែម្នាក់ឯង។ ប៉ុន្តែប្រសិនអ្នកមិនចូលចិត្តពណ៌នេះវិញ អាចបញ្ជាក់ថារបស់អ្វីមួយដែលអ្នកប៉ងប្រាថ្នាចង់បាននោះ អ្នកនឹងយកវាឲ្យបាន ទោះបីប្រើសេចក្តីព្យាយាមប៉ុនណាក៏ដោយចុះ។

ពណ៌ស្ករ៖ ជាមិត្តដ៏ល្អសម្រាប់មនុស្សគ្រប់រូប ព្រោះអ្នកដែលបានជួបរមែងដកចិត្តមិនរួច ។ ប៉ុន្តែបើមិនចូលចិត្តពណ៌នេះវិញ អាចបង្ហាញឲ្យដឹងថា អ្នកមានសមត្ថភាពពេញខ្លួនក្រោយពីទទួលបានការងារអ្វីមួយហើយនោះ រមែងព្យាយាមធ្វើបានល្អបំផុត។

ពណ៌ទឹកក្រូច ៖ ជាមនុស្សពោរពេញទៅដោយសម្ព័ន្ធភាពល្អ មានមិត្តភ័ក្តិច្រើន ព្រមទាំងចូលរួមការងារនៅក្នុងសង្គម។ ប៉ុន្តែបើគ្មានចំណូលចិត្តលើពណ៌នេះទេ នោះមានន័យថា ជាមនុស្សមិនមានអារម្មណ៍សប្បាយរីករាយ ជីវិតមានតែភាពគ្រោតគ្រាតគ្រប់ពេលវេលា។

ពណ៌ខៀវ ៖ ជាមនុស្សមានចិត្តអត់ធ្មត់ គ្រប់គ្រងអារម្មណ៍បានគ្រប់ស្ថានការណ៍ទាំងអស់។ ក្នុងករណីមិនចូលចិត្តពណ៌នេះវិញមានន័យថា អ្នកមិនស័ក្ដិសមធ្វើជាមេដឹកនាំគេ តែសមគួរធ្វើជាអ្នកជើងក្រោយវិញ នោះដោយសារតែភាពភ័យខ្លាចរបស់អ្នកនោះឯង៕

អត្ថបទ៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ មកមើលចំណុចខ្សោយតារានិករទាំង១២ ហេតុអ្វីពួកគេឧស្សាហ៍កើតទុក្ខ
ចុចអាន៖ ក្លិនទឹកអប់អាចប្រាប់ពីនិស្ស័យពិតនៃមនុស្សម្នាក់ៗបាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន