KPT+
ខ្យល់ទីក្រុងធ្វើឲ្យយើងឆាប់ចាស់ តែអ្នកជំនាញប្រាប់របៀបទប់ទល់
ខ្យល់ពុលនៅតាមបណ្តាទីក្រុង នឹងកើនឡើងប្រមាណ២០ភាគរយ នៅអំឡុងពេលថ្ងៃធ្វើការ បើធៀបនឹងថ្ងៃចុងសប្តាហ៍។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋានកិច្ចការបរិស្ថាន ចំណីអាហារនៃចក្រភពអង់គ្លេសបង្ហាញកាលពីពេលថ្មីៗនេះ។

អ្នកជំនាញសិក្សាខាងផ្នែករោគសើស្បែក លោកស្រីវេជ្ជបណ្ឌិត Jinah Yoo មកពីគ្លីនិក SKN ដ៏ល្បីនៅចក្រភពអង់គ្លេស បានឲ្យដឹងថា កខ្វក់ខ្យល់ទាំងនោះនឹងបណ្តាលឲ្យស្បែកវិវត្តឆាប់ចាស់ តែលោកស្រីបានបញ្ជាក់ថា យើងក៏អាចមានវិធីបង្ការមួយចំនួនផងដែរ ដើម្បីទប់ស្កាត់មិនឲ្យស្បែកជ្រីវជ្រួញ ឆាប់វិវត្តហួសមុនវ័យ ដូចខាងក្រោម៖
១- ចៀសឲ្យបាន ពីកន្លែងដែលជាបណ្តុំផ្សែងពុល
បើអាចចៀសបាន គួរចៀសចេញពីកន្លែងដែលមានផ្លូវមមាញឹកច្រើនដោយឡានម៉ូតូ ព្រោះកន្លែងទាំងនោះជាប្រភពសំខាន់ដែលធ្វើឲ្យមុខមាត់រាងកាយអ្នករងប្រតិកម្មបង្កស្បែកឲ្យឆាប់ចាស់។ លោកស្រីក៏បានបន្ថែមថា បើមិនអាចចៀសបាន ក៏គួរកុំយកដៃប៉ះពាល់មុខ ហើយពេលមកដល់កន្លែងសមគួរ ក៏គួរលុបលាងមុខ និងស្បែកឲ្យបានស្អាត ចៀសវាងទុកចោលមិនសម្អាត។
២- មានទម្លាប់លុបលាងមុខ សម្អាតស្បែករៀងរាល់យប់

ពេញមួយថ្ងៃ មុខ និងស្បែកយើង ប្រមូលផ្តុំស្អិតជាប់ដោយធូលី ជាតិពុលផ្សេងៗ ដូចនេះការលុបលាងសម្អាតមុខ ព្រមទាំងងូតទឹក ដុសសម្អាតស្បែក ជារឿងដែលគួរគប្បីធ្វើ។ បើដូចមិនដូច្នោះ យើងក៏ត្រូវប្រឈមមុខនឹងបញ្ហាឡើងមុន ស្បែកចាស់ជ្រីវជ្រួញ មិនអាចប្រកែកបាន។
៣- កុំប្រើអេប៉ុងផាត់មុខយកមកសម្អាតមុខ
រវល់ពេញមួយថ្ងៃ មកដល់ផ្ទះវិញ ងូតទឹកសម្អាតខ្លួន ប៉ុន្តែក៏កុំច្រឡំថា យកទ្រនាប់ផាត់ម្សៅ (អេប៉ុង) ជាពិសេសគ្នាយើងស្រីៗ មកជូតសម្អាតមុខ ព្រោះថា សារធាតុកង្វក់ជាប់ទ្រនាប់ម្សៅដែលយើងមើលមិនឃើញ ក៏នឹងចូលរួមចំណែកឲ្យស្បែកយើងឆាប់ចាស់ទៅវិញ ដូចទៅនឹងការមិនសម្អាតដែរ។
៤- ប្រើផលិតផលជំនួយខ្លះ
ក្រោយសម្អាតកម្ចាត់ជាតិពុល សារធាតុកខ្វក់ចេញពីស្បែកមុខ យើងអាចបន្ថែមក្រែម (ឡេ) ដែលមានវីតាមីន C និងវីតាមីន E ឬឡេផ្តល់ជាតិសំណើមដល់ស្បែកមុខ ដែលមានការទទួលស្គាល់ត្រឹមត្រូវ។ លាបលើផ្ទៃមុខបន្តិច វានឹងជួយយើងឲ្យចាកឆ្ងាយពីភាពចាស់ជាងអាយុបានផងដែរ។
៥- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់

ស្តាប់មើលសាមញ្ញ តែវាពិតជាជួយបាន។ ពេលស្បែកខ្វះជាតិទឹក ជាតិសំណើម ស្ងួត ប្រាកដណាស់យើងត្រូវការទឹកដើម្បីជំនួយ។ អាចប្រើរូបមន្តញ៉ាំទឹក ៨ លើ ៨ មានន័យថា ក្នុង១ថ្ងៃ យើងអាចញ៉ាំឲ្យបាន ៨ កែវ គិតមកដល់ត្រឹមម៉ោង ៨ យប់។
៦- ពិគ្រោះជាមួយគ្រូពេទ្យ
ទម្លាប់ថែរក្សាស្បែក យើងនឹងទទួលផលបានស្បែកល្អស្អាត មិនឆាប់ចាស់។ យើងអ្នកក៏អាចទៅពិគ្រោះយោបល់បន្ថែមជាមួយគ្រូពេទ្យឯកទេសស្បែក ដើម្បីពួកគេអាចណែនាំចំបញ្ហាស្បែកដែលយើងកំពុងមាន ឬផ្តល់ជាគន្លឹះរក្សាស្បែកស្របតាមបរិស្ថានដែលយើងរស់នៅ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


