KPT+
ផ្ដល់សំណើមដល់ស្បែក តាមតិចនិកនេះ ជួយបង្ការ បញ្ហាស្បែកស្ងួត
កត្តាអាកាសធាតុ វ័យ ទម្លាប់មិនល្អ និងបញ្ហាសុខភាពមួយចំនួន អាចបណ្ដាលឲ្យយើងមានបញ្ហាស្បែកស្ងួត។ ត្បិតស្បែកស្ងួត ជាបញ្ហាតូចមួយដែលគ្នាយើងមិនសូវខ្វាយខ្វល់ក៏ពិតមែន តែស្បែកស្ងួតអាចបង្កជាប្រេះបែកស្រកា រមាស់ អេះយូរៗអាចរហែកស្បែកចេញឈាមក៏មាន។ ប៉ុន្តែគ្នាយើងមិនចាំបាច់ចំណាយច្រើនដើម្បីការពារស្បែកទេ គ្រូពេទ្យជំនាញខាងសើស្បែកណែនាំវិធីមួយចំនួនជួយដោះស្រាយ និងការពារបញ្ហាស្បែកស្ងួត បែបសាមញ្ញៗ ដូចខាងក្រោមនេះ។

១. ងូតទឹក
នៅពេលដែលសំណើមក្នុងអាកាសធាតុធ្លាក់ចុះ ហើយយើងមានស្បែកស្ងួត ត្រូវប្រាកដថា៖
- ងូតទឹកក្ដៅឧណ្ហៗ
- កាត់បន្ថយពេលងូតទឹកមកត្រឹម ៥-១០នាទី
- ចៀសវាងប្រើសាប៊ូសម្អាតខ្លួនច្រើន
- ជូតសម្អាតខ្លួនថ្នមៗ កុំអូសចុះឡើងខ្លាំងៗ
២. លាបគ្រីម ឬឡេផ្ដល់សំណើមភ្លាមៗ បន្ទាប់ពីងូតទឹករួច
ដើម្បីរក្សាសំណើមនៅលើស្បែកបានល្អ យើងត្រូវប្រើគ្រីម ឬឡេផ្ដល់សំណើមស្បែកដែលមានផ្ទុកជាតិប្រេងល្អសម្រាប់ស្បែកច្រើន និងផ្សំឡើងដោយសារធាតុ Occlusives (មានមុខងារជួយរក្សាសំណើមក្នុងស្បែក) Humectants (ជួយទាញសំណើមចូលទៅក្នុងស្បែក) និងសារធាតុ Emollients (ជួសជុលស្នាមប្រេះក្នុងស្បែក)។
គ្រីម ឬឡេផ្ដល់សំណើមដែលផ្សំឡើងដោយសារធាតុរៀបរាប់ខាងលើ ជួយផ្ដល់សំណើមដល់ស្បែកបានយូរ និងផ្ដល់ភាពត្រជាក់ សម្រួលភាពតានតឹងរបស់ស្បែកយើងបានល្អ។ ដូចនេះ ដើម្បីចៀសវាងបញ្ហាស្បែកស្ងួត យើងគួរប្រើគ្រីម ឬឡេផ្ដល់សំណើមក្នុងរយៈ ២-៣នាទី៖
- បន្ទាប់ពីជូតខ្លួនស្ងួតក្រោយងូតទឹក ឬត្រាំទឹក
- លាងសម្អាតមុខ ឬដៃ។
៣. បង្កើតទម្លាប់ថែទាំស្បែកទៅតាមរដូវកាល
រដូវរងា អាចនាំមកនូវបញ្ហាស្បែកជាច្រើន ដែលទាមទារឲ្យយើងត្រូវស្វែងរកដំណោះស្រាយសមស្របឲ្យបានទាន់ពេលវេលា។ ដូចនេះ យើងគួរតែបង្កើតទម្លាប់ថែទាំស្បែកសម្រាប់រដូវរងានេះ ដែលអាចការពារស្បែកពីបញ្ហាស្បែកស្ងួត គ្រើម និងមិនភ្លឺថ្លា។ ជាមួយគ្នានេះដែរ ការជ្រើសរើស ផលិតផលថែទាំស្បែកដែលមានជាតិសំណើមខ្ពស់ គឺជារឿងចាំបាច់បំផុតដែលយើងមិនគួរមើលរំលងឡើយ។

៤. បន្ថែមសំណើមក្នុងខ្យល់
ដើម្បីបង្ការបញ្ហាស្បែកស្ងួត យើងអាចបន្ថែមសំណើមក្នុងខ្យល់ដោយប្រើម៉ាស៊ីនបន្សុទ្ធខ្យល់នៅក្នុងផ្ទះ ឬបន្ទប់គេងក៏បាន។
ចំណាំ៖ បើស្បែករមាស់ មិនត្រូវអេះ គួរប្រើរបស់ត្រជាក់ៗស្អំ ហើយ មិនត្រូវចោលឡេការពារកម្ដៅថ្ងៃទាំងលើផ្ទៃមុខ និងដងខ្លួន និងគួរលាបឡេផ្ដល់សំណើមទាំងព្រឹក និងយប់ ហើយអ្វីកាន់តែសំខាន់ គឺត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់៕
ចុចអាន៖
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


