KPT+
ចេះទម្លាប់ថែស្បែកទាំងនេះ ជួយឲ្យកាន់តែស្អាត មួយកម្រិតទៀត
សម័យនេះហើយ បើស្បែកនៅតែខ្មៅគ្រើមម៉េចស្ទាវ! ស្រីៗគ្នាយើងនឹងឯង សុខចិត្តស៊ីអត់ស៊ីឃ្លាន ទុកលុយថែស្បែកឲ្យស្អាត ប៉ុន្តែទោះបច្ចុប្បន្នមានផលិតផលថែរក្សាស្បែកល្អៗច្រើនក៏ដោយ បើមិនដឹងវិធីប្រើ និងមានទម្លាប់ថែទាំស្បែកត្រឹមត្រូវ ច្បាស់មិនស្អាតពេញដងខ្លួនទេ ប្រយ័ត្នស្បែកស កខ្មៅ គន្លាក់ជើងដៃ សុទ្ធតែស្នាមទៅ។ “Hello គ្រូពេទ្យ” នឹងណែនាំវិធីថែស្បែក ត្រឹមត្រូវតាមកន្លែងផ្សេងៗក្រៅពីដងខ្លួនឲ្យគ្នាយើងបានដឹង។
ស្បែកមាននាទីជាខ្សែការពារជួរមុខ ប្រឆាំងជំងឺ និងការឆ្លងមេរោគផ្សេងៗ ដូច្នេះគ្នាយើងគួរចេះថែរក្សាស្បែកឲ្យមានសុខភាព និងដំណើរការល្អ ហើយទម្លាប់ និងវិធីថែរក្សាស្បែកខាងក្រោម អាចជួយឲ្យមួយតួខ្លួនមើលទៅស្រស់ស្អាត និងមានសុខភាពល្អទៀត។
១- ក និងដើមទ្រូង
មានការណែនាំឲ្យប្រើផលិតផលថែរក្សាមុខត្រង់ នៅតំបន់ក និងទ្រូង តែគ្នាយើងក៏គួរមានទម្លាប់លាងសម្អាត និងផ្ដល់សំណើមដល់ កនិងដើមទ្រូងផង។ ចាំថា ស្បែកកងាយនឹងចាស់ ព្រោះវាស្ដើងជាងស្បែកមុខ។ យើងអាចសាកក្រែមប្រឆាំងភាពចាស់នៅត្រង់ក ដើម្បីការពារភាពជ្រីវជ្រួញ ធ្វើឲ្យផ្ទៃមុខ និងកស្រស់ស្អាតស៊ីគ្នា។
២- ដៃ
ដៃ ជាសញ្ញាមួយប្រាប់ពីភាពចាស់ បើយើងមានសម្លាកនៅលើដៃ អាចសាកល្បងប្រើផលិតផលមួយ មានឈ្មោះអាស៊ីដហៃដ្រូស៊ីអាល់ហ្វា (Alpha Hydroxy Acid) និងត្រូវប្រើក្រែមការពារកម្ដៅថ្ងៃលើដៃផង ដោយអាចរកទិញក្រែមការពារដៃ មានភ្ជាប់ជាមួយផលិតផល SPF ។
៣- កែងដៃ
កែងដៃ ងាយស្ងួតណាស់ បើមិនថែទាំផ្ដល់សំណើមឲ្យបានទៀងទាត់។ យើងគួរដុសកែងដៃដោយប្រើអេប៉ុង ឬសាញននោងរាល់ពេលកំពុងងូតទឹក។ បន្ទាប់មកប្រើកន្សែងពោះគោ ដើម្បីសម្ងួតខ្លួន រួចម៉ាស្សាជាមួយប្រេងមានសំណើម ដូចជា ប្រេងអាល់ម៉ុន ឬប្រេងអូលីវ។
៤- ផ្នែកខាងក្រោយដៃ
គ្នាយើងភាគច្រើនមានស្នាមដុំពកតូចៗនៅខាងក្រោយដៃ ហើយត្រូវគេហៅថារោគស្បែកក្រិន (Keratosis Polaris) ប៉ុន្តែអាចធូរស្រាលដោយប្រើឡេលាបស្បែកម្យ៉ាង មានផ្ទុកលាក់ទិចអាស៊ីដ( lactic acid)។ សូមប្រើឲ្យបានរាល់ថ្ងៃដើម្បីកុំឲ្យវាកើតសារឡើងវិញ។
៥- ជើង
ស្បែកត្រង់ជើងយើង អាចមានសភាពស្អាតរលោង ដោយគ្រាន់តែសម្អាតដោយទឹកក្ដៅ និងសាប៊ូ ពេលយើងកំពុងងូតទឹក។ បន្ទាប់មកដុសសម្អាតជើងជាមួយអេប៉ុង ជូតជើងឲ្យស្ងួត និងព្យាយាមផ្ដល់សំណើមបើស្បែកក្បាលជង្គង់ផង បើមានអារម្មណ៍ថា ស្បែកត្រង់នោះគ្រើមៗ។

៦- ប្រអប់ជើង
ប្រអប់ជើង ជាផ្នែកសំខាន់មួយនៃរាងកាយ អាចធ្វើឲ្យយើងមានអារម្មណ៍ថា សុខភាពល្អ មើលទៅស្រស់ស្អាត បើយើងប្រើផលិតផលថែរក្សាស្បែកត្រឹមត្រូវ ដូចជាផលិតផលអាល់ហ្វាអ៊ីដ្រូស៊ីអាស៊ីដ (Alpha Hydroxy Acid ) ឬផលិតផលមានអាស៊ីដលាក់ទិចជាដើម។ ជាមួយគ្នានេះ អាចសាកល្បងលាបទឹកដោះគោសម្បូរសំណើមលើជើងយើង ហើយពាក់ស្រោមជើងផលិតពីជាតិអំបោះ ទាំងពេលគេងលើគ្រែដើម្បីឲ្យជើងមានស្បែកម៉ត់រលោង និងទន់ស្អាត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


