ស្វែងយល់​រឿង​ពិត​ពី​ក្រោយរូបគំនូរដ៏ល្បីៗបំផុតលើលោក – Kampuchea Thmey Daily
Connect with us

KPT+

ស្វែងយល់​រឿង​ពិត​ពី​ក្រោយរូបគំនូរដ៏ល្បីៗបំផុតលើលោក

Published

on

ជារៀងរាល់ឆ្នាំសិល្បៈគំនូរដែលមានតម្លៃរាប់ពាន់លានដុល្លារ ត្រូវបានឆ្លងកាត់ការដេញថ្លៃជាអន្តរជាតិ ខណៈដែលសារមន្ទីរឈានមុខគេនីមួយៗ ប្រមូលលុយបានរាប់ពាន់ដុល្លារនៅក្នុងការតាំងបង្ហាញរបស់ខ្លួន។

តោះ! មកស្គាល់គំនូរដ៏ល្បីល្បាញទាំង៦ ដែលអាចរកចំណូលរាប់ពាន់ដុល្លារ ឲ្យសារមន្ទីជារៀងរាល់ឆ្នាំរ៖

ម៉ូណា លីសា-Mona Lisa

វិចិត្រករ៖ លោក Leonardo da Vinci

គូរនៅចន្លោះឆ្នាំ ១៥០៣ ដល់ ១៥១៩

តាំងនៅសារមន្ទីរ Louvre ក្រុងប៉ារីស ប្រទេសបារាំង

គំនូរដ៏ល្បីល្បាញបំផុតនៅលើពិភពលោក១ផ្ទាំងនេះ ជារូបស្ត្រីអាថ៌កំបាំងម្នាក់ដែលមានស្នាមញញឹមដ៏ស្វាហាប់ ។ អ្នកអង្គុយនៅក្នុងផ្ទាំងគំនូរនេះ ត្រូវបានគេសន្និដ្ឋានថាជា អ្នកស្រីលីហ្សាហ្គឺរ៉ាឌីនី ភរិយារបស់អ្នកជំនួញលោក Francesco del Giocondo ប៉ុន្តែអ្នកជំនាញមិនប្រាកដប្រជាចំពោះការសន្និដ្ឋាននេះទេ។

នៅឆ្នាំ ១៩១១ អតីតបុគ្គលិកសារមន្ទីរ Louvre ម្នាក់បានក្លែងរូប «ម៉ូណាលីសា» ហើយលាក់វាអស់រយៈពេល ២ ឆ្នាំ។ ដោយសារតែការលួចនោះ វាបានជួយឲ្យសារមន្ទីរគំនូរ កាន់តែមានប្រជាប្រិយ បន្ទាប់ពីការពិតត្រូវបានលាតត្រដាងដល់មនុស្សរាប់លាននាក់ ឲ្យកាន់តែចាប់អារម្មណ៍ទៅនឹងសិល្បៈគំនូរនេះ។

ស្រ្គីម-The Scream

វិចិត្រករ៖ លោក Edvard Munch

គូរក្នុងឆ្នាំ ១៨៩៣

តាំងនៅសារមន្ទីរជាតិ អូស្លូ ប្រទេសន័រវែស

“ស្រ្គីម” មិនមែនជាស្នាដៃសិល្បៈតែ១សន្លឹកទេ។ នេះបើយោងតាមកំណត់ហេតុរបស់សារមន្ទីរអង់គ្លេស វាមាន២ផ្ទាំង។ ផ្ទាំងគំនូរនេះមាននៅក្នុងសារមន្ទីរជាតិ ម័រ ហើយក្នុងឆ្នាំ ២០១២ ផ្ទាំងគំនូរ១ក្នុងចំណោមនោះបានលក់ចេញក្នុងតម្លៃជិត ១២០ លានដុល្លារនៅក្នុងការដេញថ្លៃ។ វាក៏ធ្លាប់មានប្រវត្តិដែលត្រូវបានគេលួចបន្លំដូចគំនូរ ម៉ូណាលីសាដែរ។ គំនូរនេះបង្ហាញពីដំណើរកម្សាន្តនៅពេលល្ងាចមួយ របស់វិចិត្រករផ្ទាល់ នៅឯ Oslo ។

ហ្គឺនីកា-Guernica

វិចិត្រករ៖ Pablo Picasso

គូរនៅឆ្នាំ ១៩៣៧

តាំងនៅសារមន្ទីរ Museo Reina Sofía ក្រុង ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ

គំនូរនេះបង្ហាញពីការទម្លាក់គ្រាប់បែកពីលើអាកាសនៃទីក្រុង ហ្គូនកានី ក្នុងតំបន់ Basque កំឡុងពេលសង្គ្រាមស៊ីវិលនៅអេស្ប៉ាញ។ ផ្ទាំងគំនូរGuernica មានលក្ខណៈពិសេស ដោយអាចធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ភ័យរន្ធត់ពីសង្គ្រាម ហើយវាបានក្លាយជាផ្នែកសំខាន់មួយនៃវប្បធម៌ និងប្រវត្តិសាស្ត្រនៃសតវត្សរ៍ទី ២០ ។

“ហ្គឺនីកា” ត្រូវបានយកទៅទុកនៅសារមន្ទីរ Metropolitan នៃទីក្រុងញូវយ៉ក ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី ២ ដើម្បីរក្សាសុវត្ថិភាព។ វាត្រូវបានយកត្រឡប់ទៅទីក្រុង ម៉ាឌ្រីដវិញ នៅឆ្នាំ ១៩៨១ ពោលគឺ ៦ ឆ្នាំបន្ទាប់ពីការស្លាប់របស់មេដឹកនាំផ្តាច់ការអេស្ប៉ាញ Francisco Franco​ ។

ឃីស-The Kiss

វិចិត្រករ៖ Gustav Klimt​

គូរនៅចន្លោះឆ្នាំ ១៩០៧ – ១៩០៨

តាំងនៅសារមន្ទីរ Upper Belvedere ក្រុង វីយែន ប្រទេសអូទ្រីស

សារមន្ទីរ Upper Belvedere និយាយថា “ឃីស” ជាគំនូរដែលវិចិត្រករចង់ប្រៀបធៀបពីសេចក្តីស្រឡាញ់នៃបេះដូងរបស់មនុស្ស ទៅនឹងកម្លាំងស្រូបដ៏ខ្លាំងដែលគ្រប់គ្នាត្រូវការដោយខានមិនបាន។

“ឃីស” មិនមានសម្រាប់លក់ទេ ប៉ុន្តែស្នាដៃផ្សេងទៀតរបស់វិចិត្រករ Klimt ត្រូវបានទិញនិងលក់ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។ ក្នុងឆ្នាំ ២០១៦ វិចិត្រកររូបនេះលក់គំនូររបស់ខ្លួន បានប្រាក់ចំណេញរហូត ៦០ លានដុល្លារឯណោះ។

កំណើតនៃភពសុក្រ-The Birth of Venus

វិចិត្រករ៖ Sandro Botticelli

ប្រហែលគូរនៅឆ្នាំ ១៤៨៥

តាំងនៅសារមន្ទីរ Le Gallerie Degli Uffizi ទីក្រុង ហ្លរិន ប្រទេសអ៊ីតាលី

ផ្ទាំងគំនូរនេះមានអាយុចំណាស់ជាងគេបំផុត។ វាបង្ហាញពីការរៀបការ ក្នុងវប្បធម៌ក្រិកបុរាណ ជាមួយនឹងរចនាបថដែលមានព្រះម៉ែដ៏មានព្រះចេស្ដានៃសេចក្ដីស្រឡាញ់ផុសចេញពីសំបកដ៏ធំសម្បើមមួយ។

“Venus” របស់ Botticelli មានលក្ខណៈពិសេសសំខាន់២។ ទី១ គូរលើផ្ទាំងក្រណាត់ជំនួសឱ្យឈើ ដែលសម័យនោះគេនិយមគូររូបលើឈើ។  ទី២ ភាពអាក្រាត ដែលកម្រមានអ្នកហ៊ានគូរ។

ការបង្កើតលោកអ័រដាម-Creation of Adam

វិចិត្រករ៖ Michelangelo

គូរនៅចន្លោះឆ្នាំ ១៥០៨ -១៥១២​

តាំងនៅវិហារ Sistine​ Chapel ទីក្រុង វ៉ាទីខេន ប្រទេស អ៊ីតាលី

គំនូរនេះជាស្នាដៃដ៏ល្បីល្បាញបំផុត  ដែលគ្របដណ្ដប់ផ្នែកមួយនៃពិដានវិហារ Sistine Chapel ។ រូបនោះពណ៌នាអំពី ព្រះនិងអ័ដាម ដែលលាតដៃជិតប៉ះគ្នា។ វាជារូបភាពមួយ ក្នុងចំណោមរូបភាពដែលត្រូវបានចម្លងច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ។

បន្ទាប់ពីការសម្អាតវិហារក្នុងឆ្នាំ ១៩៨៩ ប្រជាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានរកឃើញពណ៌ភ្លឺចាំង និងភាពរស់រវើកនៃគំនូរនេះហាក់ដូចជានៅថ្មីៗ ព្រោះតែពិដាននៃវិហារ Sistine ត្រូវបានរិលដោយសារការប៉ះនឹងផ្សែងទៀនជាច្រើនសតវត្សរ៍មកហើយ៕

 ប្រែសម្រួល៖ សន្យា

ចុចអាន៖ ក្បាច់គុន​កុងហ្វូ​​ដែល​កម្លាយ​ចេញ​ពី​ការ​ប្រយុទ្ធ​រវាង​សត្វ​ពស់​និង​ឥន្ទ្រី​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ10 mins ago

ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​កក្រើក​នៅព្រះសីហនុ ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​

ព័ត៌មានជាតិ42 mins ago

សាលារៀន​ដែល​ប្រើ​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​បានប្រគល់​ឲ្យ​សាលា​បើក​ដំណើរការ​ចូលរៀន​ឡើងវិញ​ជា​បណ្តើរៗ​ហើយ

ព័ត៌មានជាតិ47 mins ago

សមាជិក ACD ទទួលស្គាល់​បញ្ហា​ប្រឈម ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ និង​ឯកភាព​ដោះស្រាយ​តាមរយៈ​អភិក្រម​ពហុ​វិស័យ

កីឡា2 hours ago

តេ​ក្វាន់​ដូ​WT បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ បង្វឹក​កម្រិត​មូលដ្ឋាន និង​គ្រូបង្វឹក​ថ្នាក់ជាតិ

ព័ត៌មានជាតិ2 hours ago

ក្រសួងយុត្តិធម៌ ​បង្កើត​គណៈកម្មការ​រៀប​ចំ​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​ជា​លើកដំបូង​

ព័ត៌មានពេញនិយម