ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់តឿនអឺរ៉ុបកាន់តែខ្លាំងឲ្យគិតគួរការពារជាតិដោយគ្មានអាមេរិក
លោក Antti Hakkanen រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ ដែលជាប្រទេសទើបចូលជាសមាជិករបស់អង្គការណាតូកាលឆ្នាំ២០២៣ ក្រោយក្តីបារម្ភអំពីការឈ្លានពានរបស់រុស្ស៊ី បានជំរុញឲ្យអឺរ៉ុបខ្លួនឯងបង្កើតផែនទីបង្ហាញផ្លូវច្បាស់លាស់សម្រាប់វិស័យការពារជាតិអឹរ៉ុប ដោយងាកចេញពីការពឹងផ្អែកលើអាមេរិកជាបណ្តើរៗ។

សេចក្តីរាយការណ៍របស់សារព័ត៌មាន Financial Times (FT) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេសថា បានស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ ដែលនិយាយថា តំបន់អឹរ៉ុបត្រូវតែបង្កើតផែនទីបង្ហាញផ្លូវឱ្យបានច្បាស់លាស់មួយក្នុងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ដើម្បីទទួលយកបន្តិចម្តងៗនូវទំនួលខុសត្រូវការពារជាតិរបស់ទ្វីបនេះ។
លោករដ្ឋមន្ត្រី Hakkanen បានកត់សម្គាល់ថា អឺរ៉ុបមិនអាចសម្របខ្លួនចំពោះការផ្លាស់ប្តូរដែលដាច់គ្នាក្នុងសមត្ថភាពការពារ ដែលអាចផ្តល់ឱ្យរុស្ស៊ីនូវឱកាសដើម្បីទាញយកចន្លោះប្រហោងណាមួយនៅក្នុងសន្តិសុខក្នុងតំបន់អឺរ៉ុប។
ប្រទេសនៅក្នុងតំបន់អឺរ៉ុបហាក់បានងាកចេញពីការពឹងផ្អែកសហរដ្ឋអាមេរិក និងបង្កើនការរួមកម្លាំងគ្នាកាន់តែខ្លាំងជាងមុន បន្ទាប់ពី ប្រធានាធិបតី ដូណាល់ ត្រាំ បានងាកទៅចរចាជាមួយវិមានក្រឹមឡាំងលើជម្លោះនៅអ៊ុយក្រែន ដោយផាត់ចោលភាគីអឺរ៉ុបដែលតែងតែរួមកម្លាំងជាមួយសហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតី ចូ បៃដិន។
រដ្ឋបាលលោក ដូណាល់ ត្រាំ បានធ្វើឲ្យសម្ព័ន្ធមិត្តអឺរ៉ុបរងារយ៉ាងខ្លាំង ចាប់តាំងពី ខ្លួនចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកលើកទី២ កាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២៥ នឹងបានងាកទៅចរចាទ្វេភាគីជាមួយរុស្ស៊ីលើការបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
សារព័ត៌មាន Kyiv Independent បានរាយការណ៍ថា អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានធានាដល់សម្ព័ន្ធមិត្តក្នុងតំបន់អឺរ៉ុបថា សហរដ្ឋអាមេរិកមិនមានផែនការសម្រាប់ការដកខ្លួនភ្លាមៗពីអឺរ៉ុបនោះទេ ប៉ុន្តែការកាត់បន្ថយកម្លាំងណាមួយនឹងត្រូវបានសម្របសម្រួលជាមួយដៃគូអឺរ៉ុប។
ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បានបញ្ជាក់ផងដែរថា ខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ គាំទ្រអង្គការណាតូ លោករំពឹងថា សម្ព័ន្ធមិត្តអឺរ៉ុបនឹងបង្កើត «ផ្លូវច្បាស់លាស់» ដើម្បីកាត់បន្ថយការពឹងផ្អែកលើអ្នកបង់ពន្ធអាមេរិក។
យោងតាមអគ្គលេខាធិការអង្គការណាតូ បច្ចុប្បន្ននេះ អឺរ៉ុបពឹងផ្អែកយ៉ាងខ្លាំងលើសហរដ្ឋអាមេរិកសម្រាប់ផលិតផលការពារជាតិសំខាន់ៗ ដូចជាប្រព័ន្ធការពារដែនអាកាស និងមីស៊ីល កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ និងហេដ្ឋារចនាសម្ព័ន្ធបញ្ជា និងគ្រប់គ្រង។
សម្ព័ន្ធមិត្តណាតូក៏ពឹងផ្អែកលើសហរដ្ឋអាមេរិកសម្រាប់យន្តហោះដឹកធ្ងន់ៗដែលចាំបាច់សម្រាប់ការផ្លាស់ប្តូរកងកម្លាំងពាសដែកយ៉ាងឆាប់រហ័ស។
ដោយការងាកចេញពីបន្ទុកអ្នកបង់ពន្ធអាមេរិក បន្ទុកនៃសមត្ថភាពការពារជាតិកម្រិតធម្មតាត្រូវតែត្រូវបានផ្លាស់ប្តូរទៅឱ្យអ្នកបង់ពន្ធអឺរ៉ុបវិញ។ នេះបើតាម លោករដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ Hakkanen ដែលលោកជឿថា ដើម្បីធានាឱ្យមានការចែករំលែកបន្ទុកដែលមានតុល្យភាពបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក ខណៈដែលរដ្ឋធានីអឺរ៉ុបចូលរួមពិភាក្សាអំពីការបង្កើនសមត្ថភាពយោធារបស់ពួកគេ មានការព្រួយបារម្ភថា សហរដ្ឋអាមេរិកអាចនឹងកាត់បន្ថយការគាំទ្ររបស់ខ្លួនលឿនជាងអឺរ៉ុបអាចបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន៕
ដោយ រ៉ាន់ រើយ

-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


