សេដ្ឋកិច្ច
តម្លៃហាងឆេងមាសដាំក្បាលចុះ ១០០ ដុល្លារ
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានប្រាប់ឱ្យដឹងនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៥ ថា តម្លៃហាងឆេងមាសបានធ្លាក់ចុះ ១០០ ដុល្លារ ក្នុងមួយតម្លឹង។

លោក ឡុង សំណាង ពន្យល់ថា ប្រសិនបើយើងមើលព័ត៌មានការដាក់សម្ពាធពន្ធរបស់អាមេរិក តម្លៃហាងឆេងមាស អាចនឹងកើនឡើងខ្លាំង ក្រោយពីការប្រកាសរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ហើយមាសបានស្ទុះឡើងដល់តម្លៃខ្ពស់មែន ប៉ុន្តែមាសបានដាំក្បាលចុះមកវិញ ១០០ ដុល្លារ ក្នុងមួយតម្លឹង។
លោក ឡុង សំណាង បញ្ជាក់ថា៖ «ការធ្លាក់ចុះនេះ គឺខ្លាំងមែនទែន គឺពាក់ព័ន្ធជាមួយនឹង វិនិយោគិនធំៗ ជាធម្មតា ការជួញដូរតម្លៃហាងឆេងមាស ពេលដែលយើងមានមាសច្រើន អ្នកវិនិយោគធំៗ ឬក៏ធនាគារធំៗ ដែលគេវិនិយោគទៅលើតម្លៃហាងឆេងមាស អញ្ចឹងពេលដែលតម្លៃហាងឆេងមាសឡើងដល់ខ្ពស់ហើយ វិនិយោគិនធំ គេកាត់ចំណេញ អញ្ចឹងចំនួនអ្នកទិញនឹងថយចុះ តម្លៃហាងឆេងមាសនៅសល់តែអ្នកលក់ មាសក៏ចាប់ផ្ដើមធ្លាក់ចុះវិញ»។

លោក ឡុង សំណាង បន្ថែមថា ពេលដែលវិនិយោគិនធំៗ និងធនាគារធំៗ ដែលគេទិញទៅលើតម្លៃហាងឆេងមាស កាត់ចំណេញ ឬលក់មាសហ្នឹងចេញវិញ ទីផ្សារនឹងដាំក្បាលចុះ ប៉ុន្តែការដាំក្បាលចុះមកវិញមិនចុះស្មើដើម ឬទាបទេ ប្រសិនបើឡើង ១០០ លេខ អញ្ចឹងវាធ្លាក់ប្រហែល ៣០ លេខ ឬ ៥០ លេខ។
ត្រង់ចំណុចនេះលោកបារម្ភខ្លាចបងប្អូនប្រជាពលរដ្ឋខ្មែរ ជួញដូរទៅលើឧបករណ៍និស្សន្ទ ឬគងតម្លៃទីផ្សារខាងក្រៅទិញមាសគីឡូ គាត់ឃើញតែឡើងគាត់បុកទិញដល់ពេល វិនិយោគិនធំៗ គេលក់មាសយកចំណេញ គាត់អត់បានដឹងគាត់នឹងខាត។
តម្លៃមាសបានធ្លាក់ចុះមកនៅ ៣០៣៧ ដុល្លារ ក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ឬស្មើនឹង ៣៦៦០ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា។
សម្រាប់ហាងឆេងមាសក្នុងស្រុកនៅតាបណ្ដាហាងនានានៅរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៣៧០ ដុល្លារ ក្នុងមួយជីនៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៥៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


