សន្តិសុខសង្គម
ភាពអនាធិបតេយ្យរបស់ក្រុមអ្នកបើករថយន្ដឈ្នួលដឹកអ្នកដំណើរនៅក្រោមស្ពានអាកាសក្បាលថ្នល់
នៅព្រឹកថ្ងៃទី៣ ខែមេសា នេះ អ្នកធ្វើដំណើរឆ្លងកាត់ក្រោមស្ពានអាកាសក្បាលថ្នល់មានការធុញទ្រាន់នូវសកម្មភាពរថយន្តតាក់សុីដែលឈប់ចាប់ម៉ូយយ៉ាងប្រសេចប្រសាចបែបអនាធិបតេយ្យហើយងាយជួបគ្រោះថ្នាក់ពេលយានយន្តបន្ថែមល្បឿនដើម្បីឡើងស្ពានព្រះមុនីវង្សថ្មីឆ្ពោះទៅច្បារអំពៅ។

លោក ទិត ទិវា ដែលជាអ្នកធ្វើដំណើរឆ្លងកាត់ក្រោមស្ពានអាកាសក្បាលថ្នល់បានឲ្យដឹងថា វាសឹងជារៀងរាល់ថ្ងៃហើយដែលក្រុមរថយន្តតាក់សុីមកឈប់សំចតចាំចាប់ម៉ូយក្រោមស្ពានអាកាសក្បាលថ្នល់នេះបង្កឲ្យអ្នកបើកបរមានការព្រួយបារម្ភខ្លាចជួបគ្រោះថ្នាក់ពេលយានយន្តប្រឹងបន្ថែមល្បឿនឡើងស្ពានព្រះមុនីវង្សថ្មីឆ្ពោះទៅច្បារអំពៅ។ អ្វីដែលអ្នកធ្វើដំណើរមានការព្រួយបារម្ភបន្ថែមទៀតនោះ គឺមានម៉ូតូ ម៉ូតូសណ្តោងរុឺម៉កបើកបរបញ្ច្រាសទិសចេញពីផ្លូវជាតិលេខ២មិនព្រមបើកបរឡើងស្ពានព្រះមុនីវង្សថ្មីតាមការកំណត់ចរាចរណ៍ឡើយ គឺអ្នកដំណើរដែលបើកបរបញ្ច្រាសទិសនោះបើកបរទាំងបំពានមកក្រោមស្ពានអាកាសក្បាលថ្នល់ដែលងាយគ្រោះថ្នាក់ពេលយានយន្តគ្រប់ប្រភេទដែលបើកបរស្របទិសសំដៅឡើងស្ពានព្រះមុនីវង្សថ្មី។

អ្នកធ្វើដំណើរបានសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធមេត្តាដាក់កម្លាំងរៀបចំសណ្តាប់ធ្នាប់នៅទីតាំងក្រោមស្ពាននេះផង។ព្រោះក្នុងរជ្ជកាលលោក ពេជ្រ កែវមុនី នៅជាអភិបាលខណ្ឌមានជ័យ លោកបានដាក់កម្លាំងគណបញ្ជាការឯកភាពខណ្ឌមកប្រចាំការ២៤ម៉ោងលើ២៤ម៉ោងទប់ស្កាត់ភាពអនាធិបតេយ្យពីសំណាក់រថយន្តតាក់សុីព្រមទាំងអ្នកជិះបញ្រ្ចាសធ្វើឲ្យអ្នកដំណើរគាំទ្រខ្លាំង។ គួរបញ្ជាក់ថា ទីតាំងនេះស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


