KPT+
អំណោយអ្វី មនុស្សស្រីសាមញ្ញ ប្រាថ្នាពីបុរសម្ចាស់ចិត្ត?
ស្នេហាពិតមិនស្ថិតនៅលើកាដូថ្លៃឬថោកទេ សំខាន់កាដូនោះវាចេញពីទឹកចិត្តល្អបរិសុទ្ធប៉ុណ្ណោះ។ មនុស្សស្រីសាមញ្ញ នាងមិនខ្វល់ពីកាដូប្រេនៗអីទេ ឲ្យតែមនុស្សប្រុសដែលនាងស្រឡាញ់មានបេះដូងស្មោះ និងជូនអំណោយតិចតួចក៏គ្រប់គ្រាប់សម្រាប់នាងហើយ។
នំខាប់ខេក
នំខាប់ខេកតូចៗគួឲ្យស្រឡាញ់ និងក៏មិនថ្លៃអ្វីដែរ។ សម្រាប់មនុស្សស្រីល្អម្នាក់ នាងមិនទាមទារទាល់តែធ្វើពិធីធំដុំ ឬខេកធំៗថ្លៃៗទេ។ បើអ្នកអាចរៀនធ្វើវា ហើយធ្វើដោយផ្ទាល់ដៃជូនមិត្តស្រី នាងច្បាស់ជាសប្បាយចិត្តយកមកទុកតាំងមើល មិនហ៊ានញុំាផងក៏មិនដឹង។
សៀវភៅកំណត់ហេតុ
នៅក្នុងសៀវភៅនេះ អ្នកអាចសរសេររឿងរ៉ាវស្នេហាដែលបានកើតឡើង មានបិទរូបថត អនុស្សាវរីយ៍របស់អ្នកទាំងពីរក៏ពិសេសណាស់ទៅហើយ។ ធ្វើតែប៉ុណ្ណេះក៏មានអារម្មណ៍ថារ៉ូមែនទិកដែរ។
ស្ករសូកូឡា
មនុស្សស្រីសឹងគ្រប់គ្នា ចូលចិត្តសូកូឡា ព្រោះវា Cute ហើយឆ្ងាញ់ទៀត។ គ្រាន់តែស្ករសូកូឡាមួយប្រអប់ វាមិនថ្លៃពេកទេមែនអត់ប្រុសៗ?
ផ្កា
ផ្កា និងមនុស្សស្រីគឺត្រូវធាតុគ្នាណាស់។ បើអ្នកមិនមានលទ្ធភាពទិញផ្កាបាច់ធំៗដូចគេ អ្នកទិញវាតែ ៣ ទងក៏បាន។ ទោះបីមនុស្សស្រីមួយចំនួននិយាយថា មិនចូលចិត្តផ្កាក៏ដោយ តែធាតុពិតនាងនៅតែអាចរំភើបពេលអ្នកជូនវាទៅនាង។
ប៉ោងប៉ោង
អ្នកខ្លះមិនចាំបាច់មានកាដូអីធំដុំពេកទេ គ្រាន់តែប៉ោងប៉ោងហ្នឹង ត្រេកអរបិទមាត់លែងជិតបាត់ហើយ។ វាហាក់ដូចកូនក្មេង តែមនុស្សស្រីធម្មតាម្នាក់ នាងមិនតម្រូវទាល់តែវាថ្លៃថ្នូរខ្ពង់ខ្ពស់ទេ ត្រឹមតែពិសេសបែបនេះក៏ពេញចិត្តបំផុត។
គំនូរ
ប្រុសៗគួរៀនគូរគំនូរជូននារីជាទីស្រឡាញ់របស់ខ្លួនទៅ មិនថាវាជាគំនូរអ្វីទេ នាងប្រាកដជារំភើបជាក់ជាមិនខាន។ វាមិនពិបាកអស់លុយរាប់រយដុល្លារ តែវាមានតម្លៃចេញពីស្នេហាស្មោះត្រង់របស់អ្នក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ នៅក្មេងមានមិត្តល្អច្រើន ជួយកាត់បន្ថយជំងឺភ្លេចភ្លាំងពេលដល់វ័យចំណាស់
ចុចអាន៖ អំណោយ ៤ យ៉ាង ទិញជូនបុរសដែលអ្នកស្រលាញ់ ធានាថានឹងពេញចិត្តមិនខាន
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង