Connect with us

KPT+

អំណោយ ៤ យ៉ាង​​ ទិញជូនបុរស​ដែល​អ្នក​ស្រលាញ់ ធានាថានឹងពេញចិត្តមិនខាន

បានផុស

នៅ

ការ​ទិញ​អំណោយ​សម្រាប់បុរស​ គឺ​ជា​ការងារ​ដ៏​លំបាក​បំផុត​ដែល​ខាង​ស្ត្រី​ភាគច្រើន​ជួប។ តើ​ខ្ញុំ​គួរ​ទិញ​អ្វី​ សម្រាប់​គាត់? នេះ​ជា​សំណួរ​ដែល​ខាង​នារី ​តែង​លួច​គិត​ក្នុង​ចិត្ត​ជានិច្ច!

កុំ​ឲ្យ​ពិបាក ​មក​អាន​អត្ថបទ​នេះ ហើយ​អនុវត្ត​តាម​បាន​ដោយ​ងាយស្រួល៖

១. កំដរ​ទទួល​ទាន​អាហារ​ដែល​គាត់​ចូលចិត្ត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​គ្រប់គ្នា​ចូលចិត្ត​អាហារ​ ដូច​សុភាសិត​ចាស់​ពោលថា “វិធី​ដែល​ស្រួល​បំផុត​ដើម្បី​ចូល​ទៅ​ក្នុង​បេះដូង​របស់​បុរស ​គឺ​ចូលតាម​រយៈ​ក្រពះ​របស់​គាត់”។

អំណោយ​មួយ​នេះ​ មើល​ទៅ​ហាក់​ដូចជា​អំណោយ​តូចតាច​ទេ​ ប៉ុន្តែ​វា​អាច​ធ្វើ​ឱ្យ​បេះដូង​បុរស​កក់ក្ដៅ​ ដោយ​គាត់អាច​ដឹង​ថា ​អ្នក​ស្គាល់ចំណូលចិត្ត និងលះបង់ពេល​សម្រាប់គាត់។

២. ប្រដាប់កោរ​ពុកមាត់

អ្នក​អាច​គិត​ថា​វា​ជា​រឿង​សាមញ្ញ​បំផុត​ដែល​ធ្វើអំណោយ​ជា​ប្រដាប់​កោរ​ពុកមាត់​ ហើយខ្លាច​ថា​ដៃគូ​មិន​ទទួល​អំណោយ​នេះ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ខាង​បុរស​នឹង​សប្បាយ​ចិត្ត​មិន​ខាន ​ព្រោះ​គាត់នឹងយល់ថា ​​អ្នក​បាន​យក​ចិត្ត​ទុក​ដាក់​ ទៅ​លើ​​រូបរាង​កាយ​របស់​គាត់ជាពិសេស​។

៣. ឧបករណ៍​អេឡិចត្រូនិក

បុរស​ភាគច្រើន​គឺ​ចូលចិត្ត​បច្ចេកវិទ្យា មិន​ថា​ជា​ឧបករណ៍​អ្វី​ក៏​ដោយ។ អ្នក​អាច​ទិញ​នាឡិកា​បច្ចេកវិទ្យា​ចុងក្រោយ​ ដែល​គាត់​ចូលចិត្ត​ កុំព្យូទ័រ​ ថេប្លេត​ ឬ​ឧបករណ៍​បច្ចេកវិទ្យា​ជា​ច្រើន​ទៀត ​ជា​ជម្រើសដែល​អ្នក​គិត​ថា ​សក្ដិ​សម​ជាមួយ​គាត់។

៤. អំណោយ​ច្នៃប្រឌិត

ប្រសិន​បើ​ជិត​ដល់​ថ្ងៃ​ តែ​អ្នក​នៅ​តែ​មិន​អាច​ដោះស្រាយ​នូវ​អ្វី​ដែល​អ្នក​អាច​ទិញ​ជូន​គាត់​បាន​ទៀត​ អាច​ងាក​មក​ជា​អំណោយ​ច្នៃប្រឌិត​វិញ។ ធ្វើ​អំណោយ​ពិសេស​ណា​មួយ​ដោយពីដៃអ្នកផ្ទាល់ដូចជា​ បត់ចាបក្រដាស ផ្កាយ​ កាតស្វីតៗ។ល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ អំណោយ​ពិសេស​ ​ល្អ​បំផុត​ដែល​កូន​ប្រសា​ស្រី​ចង់​ថ្លែង​អំណរគុណ​ដល់​ម្ដាយក្មេក

ចុចអាន៖ វិធីជ្រើសរើសអំណោយដ៏ល្អសម្រាប់តារានិករទាំង១២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម