Connect with us

KPT+

មនុស្ស​ល្អ​ពិត​និង​ល្អ​សម្ដែង​ដូចគ្នា​ទេ?

បានផុស

នៅ

ល្អ​ពិត​និង​ល្អ​សម្ដែង​គឺ​មិន​បាន​ដូចគ្នា​ទេ ល្អ​សម្ដែង​គឺ​គេ​ល្អ​តែ​មុខ​កាមេរ៉ា​ មុខ​សាធារណជន​ឬ​នៅ​មុខ​មនុស្ស​គេ​ចង់​បាន​ផល និង​​ចំពោះ​អ្នកណា​ដែល​គេ​ស្រលាញ់​ចាប់ចិត្ត​ប៉ុណ្ណោះ។ ដូច​ពាក្យ​គេ​ថា ​ងាប់​អ្នក​ណា​ងាប់​ទៅ ​សំខាន់​គឺ​គេ​រស់​បាន​សុខសាន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ល្អ​ពិត​សូម្បី​ទី​ងងឹត​ឬ​ភ្លឺ​ក៏​ល្អ ​នៅ​ពី​ខាង​មុខ​ឬ​ខាង​ក្រោយកាមេរ៉ា​ក៏​ល្អ​ ក្រៅ​ឬ​ក្នុង​បណ្ដេញ​សង្គម​ក៏​ល្អ​មិន​ប្រែប្រួល។ នេះ​ក៏​ដោយសារ​គេ​ល្អ​ចេញ​ពី​ចិត្ត​ឥត​មាន​ការ​សំដែង ​ឬ​ការ​រំពឹង​ទុក​ចង់​បាន​ផល​តបស្នង​ឡើយ។

មិនមែន​ទាល់​តែ​យើង​ជួយ​គេ​បាន​ល្អ​ពិត​ប្រាកដ​ទេ​ តែ​មានន័យ​ថា​ ល្អ​​គឺ​ឲ្យ​ច្បាស់​ថា​ល្អ​ កុំ​ល្អ​ដើម្បី​ជា​ឈ្នាន់​ឈោង​ចាប់​អ្វី​មួយ​ដែល​ប៉ង​កំណួច​ក្នុង​ចិត្ត​ឲ្យ​សោះ។

មនុស្ស​ល្អ​មិនថា​គេ​ស្ថិត​ក្នុង​កាលៈទេសៈ​​លំបាក​យ៉ាង​ណា​ក៏​គេ​ល្អ​ទៅ​បាន​ គេ​ញញឹម​រាប់ញាតិ​មិន​ខ្វះ។ តែ​បើ​ល្អ​ត្រឹម​ក្រៅ​ស្អុយ​ក្នុង​ មិន​យូរ​គេ​នឹង​ដឹង​ធាតុ​ពិត​ពី​ការ​ល្អ​មាន​បំណង​អាក្រក់​ ដោយសារ​ចិត្ត​មិន​ស្រលះ ​ដើរ​តែ​លាប​ពណ៌​ច្រណែន​និន្ទា​អ្នកផងទាំងពួង​តែ​ប៉ុណ្ណោះ។

ដូច្នេះ​បើ​ល្អ​ត្រូវ​ល្អ​ពិត ​កុំ​ល្អ​សម្ដែង ​កុំ​ល្អ​បន្លំ​ភ្នែក​ញាតិ​ ចង់​មាន​​មាន​គេ​រាប់​រក​ជា​មិត្ត​ជា​គ្រួសារ​តែ​មួយ​ យើង​ក៏​ត្រូវ​ល្អ​ជាមួយ​គេ​ដោយ​ចិត្ត​ស្មោះ​ឥត​បន្លំ​ដូចគ្នា។

ចងចាំ​ថា​មនុស្ស​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត​ គឺ​មនុស្ស​ដែល​មិន​ទទួលស្គាល់​ធាតុ​ពិត​​ខ្លួនឯង ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មនុស្ស​ចូលចិត្ត​និន្ទា​គេ​ក្រោយ​ខ្នង​មិន​ចេញ​មុខ មាន​ចរិត​លក្ខណៈ​យ៉ាងម៉េច?

ចុចអាន៖បើ​ពិភពលោក​កំពុង​ប្រឆាំង​នឹង​អ្នក នេះ​ជា​អ្វី​ដែល​គួរ​ធ្វើ​បង្កើន​ភាព​រឹងមាំ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម