Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ត្រូវរថយន្តបុកស្លាប់ភ្លាមៗពេលកំពុងឆ្លងផ្លូវ

បានផុស

នៅ

បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកបុកពេញទំហឹង ខណៈកំពុងឆ្លងផ្លូវជាតិលេខ១ ស្ថិតនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។

ក្រោយកើតហេតុជនបង្កដែលជាម្ចាស់រថយន្តម៉ាក CAMRY ពណ៌ស ពាក់ផ្លាកលេខ នគរបាល២.១៤៦៣ បានគេចខ្លួនពីកន្លែងកើតហេតុ បន្សល់ទុករថយន្ដនៅកន្លែងកើតហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខស្វាយរៀង ១J-១៤៦៣ បើកបរដោយឈ្មោះ ជា សុភាស់មុន្នីរ័ត្ន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ​រោងចក្រ រស់នៅភូមិរមាំងថ្កោល ស្រុកស្វាយទាបខេត្តស្វាយរៀង បើកបរឆ្លងផ្លូវ ពីជើងទៅត្បូង ស្របពេលនោះក៏មានរថយន្ត១គ្រឿងពាក់ស្លាកលេខ ន.បម បើកពីលិចទៅកើត យ៉ាងលឿនក៏បុកម៉ូតូជនរងគ្រោះចំពាក់កណ្តាលម៉ូតូលាន់ដូចរន្ទះ ប៉ើងទាំងម៉ូតូខ្ទាតទៅដល់របងផ្ទះអ្នកស្រុកមចម្ងាយជិត២០ម៉ែត្រ រីឯជនរងគ្រោះផ្លោងឡើងលើធ្លាក់​មកបោកក្បាលនិងថ្នល់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយពីសមត្ថកិច្ចធ្វើការវាស់វែងរួច យកមធ្យោបាយរក្សាទុកនៅការិយាល័យនគបាលចរាចរណ៍ នៃស្នងការដ្ឋានន​គបា​ល​ខេត្តស្វាយរៀង រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ បានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យ​តាមប្រពៃណីនៅផ្ទះ៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម