Connect with us

ព័ត៌មានជាតិ

តំណាង WHO៖ កម្ពុជា​កំពុងឈរ​លើ​​មាត់​ជ្រោះ ​សោកនាដកម្ម មេរោគរាតត្បាតកូវីដ១៩

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជាបានព្រមានពីគ្រោះមហន្តរាយ ដែលនឹងកើតឡើង ប្រសិនបើពលរដ្ឋទាំងអស់ មិនរួមគ្នាចូលរួមសកម្មភាពដោយ​ការទទួលខុសត្រូវ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ។

សេចក្តីប្រកាសព័ត៌មានរបស់អង្គការសុខភាពពិភពលោក ចេញផ្សាយនៅថ្ងៃទី ១០ ខែមេសា បានព្រមានធ្ងន់ៗ ឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវនៅផ្ទះរៀងៗខ្លួនអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរដើម្បីគ្រួសារ សហគមន៍ និងប្រទេសជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី លី អៃឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជាមានប្រសាសន៍ថា “ប្រទេសកម្ពុជាឈរនៅមាត់ជ្រោះនៃសោកនាដកម្ម ព្រោះមេរោគរាត្បាតកូវីដ១៩ បើសិនប្រជាពលរដ្ឋមិនធ្វើទង្វើដោយទទួលខុសត្រូវ។ អង្គការនេះបានសង្កត់ថា លុះត្រាតែយើងអាចបញ្ឈប់ការផ្ទុះឡើងយ៉ាងអាក្រក់បំផុត បើមិនដូច្នេះទេ ប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជាស្ថិតក្នុងហានិភ័ខ្ពស់ដែលត្រូវមានបន្ទុកធ្ងន់ធ្ងរ ដែលអាចនឹងមានផលវិបាកមហន្តរាយដ៏ធំ”។

លោក ស្រី លី អៃឡានថ្លែងបន្តថា “យើងយល់យ៉ាងច្បាស់សារសំខាន់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់ប្រជាជនកម្ពុជា និងទទួលស្គាល់នូវការដឹកនាំដ៍រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចចិត្តដ៍លំបាកក្នុងការរឹតត្បិតការធ្វើដំណើរ”។

លោកស្រីថា ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធិភាព នៃវិធានការសុខភាពសាធារណៈទាំងអស់រួមបញ្ចូលគ្នា មានសារៈសំខាន់ខ្លាំងក្នុងការទប់ស្កាត់ការឆ្លងរាលនៃវិរុស ហើយពលរដ្ឋម្នាក់ៗ ត្រូវចូលរួមចំណែករបស់ខ្លួនក្នុងការអនុវត្ត។

លោកស្រីលី អៃឡាន មានប្រសាសន៍ទៀតថា “ប្រសិនបើលោកអ្នកជួបប្រាស្រ័យជាមួយបុគ្គលណាម្នាក់ទៀតហើយពុំបានអនុវត្តវិធានការការពារនោះវិរុសនៅតែអាចចម្លង ទោះបីជាលោកអ្នកគិតថាលោកអ្នកមិនឆ្លងក៏ដោយ។នៅក្នុងឆ្នាំថ្មីនេះសូមកុំធ្វើដំណើរទៅទីណាផ្សេងទៀតហើយប្រារព្ធពិធីចូលឆ្នាំតែជាមួយសមាជិកគ្រួសារនៅក្នុងផ្ទះរៀងៗខ្លួនរបស់លោកអ្នកបានហើយ សូមនៅផ្ទះដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា”។

វេជ្ជបណ្ឌិត លោក ស្រី លីអៃឡានតំណាងអង្គការ WHO ប្រចាំកម្ពុជា បានព្រមានថា “ប្រទេសកម្ពុជាស្ថិតនៅលើផ្លូវបំបែក ហើយអ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើក្នុងប៉ុន្មានថ្ងៃនិងសប្តាហ៍ខាងមុខ នឹងកំណត់ពីអនាគត​របស់យើង។ ប្រទេសជាតិត្រូវតែរួមគ្នាតែមួយឆ្ពោះទៅរកគោលដៅរួមមួយ រួមគ្នាយើង​អាចគ្រប់គ្រងការផ្ទុះឡើងនេះ។ បើសិនជាយើងមិនអាចគ្រប់គ្រងបានទេ ខ្ញុំភ័យ​ខ្លាចចំពោះផលវិបាកទាំងនេះនឹងក្លាយជាមហន្តរាយ”។

អង្គការនេះក៏បានសាទរចំពោះកិច្ចខំប្រឹងប្រែងនិងវិធានរបស់រាជរដ្ឋាភិបាលចំពោះការបិទធ្វើដំណើរឆ្លងកាត់ខេត្ត និងការជួបជុំគ្នាផ្សេងៗ។ អង្គការបានស្នើសុំឱ្យប្រជាពលរដ្ឋកម្ពុជាចូលរួមទប់ស្កាត់ការឆ្លងនិងចម្លងដោយគោរពវិធានការសុខាភិបាល និងអបអរសាទរពិធីបុណ្យចូលឆ្នាំជាមួយក្រុមគ្នានៅក្នុងផ្ទះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម