Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អំពាវ​នាវឱ្យប្រជាពលរដ្ឋកុំជឿតាមការឃោនសនារបស់ជន​ក្បត់ជាតិ ជំរុញឱ្យដណ្តើមវ៉ាក់សាំង

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំពាវនាវកុំឱ្យប្រជាពល​រដ្ឋជឿតាមការឃោសនារបស់ក្រុមពូជក្បត់ជាតិ ពីព្រោះមិនមែនជាបំណងល្អរបស់គេនោះទេ ហើយរាជរដ្ឋាភិបាល នឹងចាក់វ៉ាក់សាំងតាមលំដាប់លំដោយនៃអ្នកអាទិភាព។

សម្តេចតេជោ ហ៊ុន សែន ថ្លែងតាមរយៈសារសំឡេងនៅថ្ងៃទី ១២ ខែមេសាថា “អ្វីដែលខ្ញុំវាយតម្លៃពិតជាត្រឹមត្រូវ ជាពិសេសកាលពីថ្ងៃទី០៤ ខែមីនា ដែលទទួលបានវ៉ាក់សាំង ពេលនោះពួកវា រារាំងដល់ការចាក់វ៉ាក់សាំង ប៉ុន្តែនៅពេលណាមួយនោះពួកវានឹងជំរុញប្រជាជនឱ្យមកដណ្តើមវ៉ាក់សាំង ហើយមកដល់ថ្ងៃនេះ ពិតប្រាកដណាស់ពីការបំផុសបំផុលមិនឱ្យប្រជាពលរដ្ឋ ទទួលវ៉ាក់សាំង ហើយឃោសនាវ៉ាក់សាំងចិន ជាវ៉ាក់សាំងដើម្បីសម្លាប់ប្រជាជន តែពេលនេះ វាបានសរសើរវ៉ាក់សាំងចិន ដែលនេះ គឺជាវិធីរុញទូកបណ្តោយទឹក មិនមែនដើម្បីសេចក្តីសុខរបស់ប្រជាជននោះទេ ប៉ុន្តែជាគោលបំណងធំបំផុតរបស់វា ដើម្បីជំរុញឲ្យប្រជាជនមកដណ្ដើមវាក់សាំង ខណៈពេលដែលយើងមានវ៉ាក់សាំងមិនគ្រប់”។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាចំណុចនេះ សម្តេចបានវិភាគទុកថា ក្រុមចោរចង្រៃនេះ ច្បាស់ជាចេញមកតាមច្រកហ្នឹងហើយ ឥឡូវគឺចេញតាមហ្នឹងមែន។

សម្តេចតេជោ ហ៊ុន សែនក៏ទាមទារឱ្យអនុវត្តនូវផែនការមេជាក់លាក់ ហើយត្រូវការចាក់ដល់ប្រជាជនចំនួន១០លាននាក់យ៉ាងតិច ដែលត្រូវការវាក់សាំងចំនួន ២០លានដូស ហើយសមត្ថភាពចាក់វ៉ាក់សាំងក្នុងមួយខែៗបានត្រឹមតែមួយលាន​ដូសតែប៉ុណ្ណោះ ដូច្នេះយើងត្រូវការជិត២០ខែ ទើបអាចចាក់អស់ចំនួនវ៉ាក់សាំង ប្រសិនបើយើងមានវ៉ាក់សាំងគ្រប់២០ លានដូស។

សម្តេចតេេជោ ហ៊ុន សែន ថ្លែងទៀតថា “ដូច្នេះខ្ញុំស្នើសុំឲ្យប្រជាពលរដ្ឋយើងហ្នឹងហ្ន៎ចិត្ត រាជរដ្ឋាភិបាល នឹងចាក់ទៅតាមលំដាប់អាទិភាព ហើយនៅពេលវ៉ាក់សាំងមកដល់ យើងនឹងពិនិត្យក្រុមណា ដែលចាក់មុនក្រុមណា ដែលត្រូវចាក់ក្រោយ​ យើងក៏នឹងបែងចែកប្រភេទអាយុ នៃការទទួលវ៉ាក់សាំងនេះដែរ”៕

អត្ថបទ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម