ព័ត៌មានជាតិ
កូវីដ ១៩ ផ្ទុះរាលដាលដល់ខេត្តព្រះវិហារ រកឃើញករណីដំបូងឆ្លងលើស្រ្តីអាយុ ២៩ ឆ្នាំ ម្នាក់
ការផ្ទុះកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ បានរាលដាលដល់ខេត្តក្រុងនានា ហើយតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ បានរកឃើញករណីដំបូងនៅខេត្តព្រះវិហារ។
ខេត្តព្រះវិហារដែលមានចម្ងាយផ្លូវជិត ៣០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានព្រំប្រទល់ជាប់ព្រំដែនថៃនេះបានរកឃើញករណីអ្នកឆ្លងដំបូងជាស្រ្តីជនជាតិខ្មែរអាយុ ២៩ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ពោធិ៍ ក្រុងត្បែងមានជ័យ ខេត្តព្រះវិហារ។

ស្រ្តីរូបនេះត្រូវបានក្រសួងសុខាភិបាលបញ្ជាក់ថា ជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ។ យ៉ាងណាមិញ ប្រភពពីអាជ្ញាធរខេត្តមិនទាន់បញ្ជាក់លម្អិតករណីឆ្លងលើករណីស្រ្តីខាងលើនេះ ខណៈបច្ចុប្បន្នអ្នកជំងឺត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះវិហារ។
គួរបញ្ជាក់ថា នៅព្រឹកនេះក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងថ្មីចំនួន ១៨១ នាក់ទៀត។ ១៧៨ នាក់ ជាអ្នកពាក់ព័ន្ធសហគមន៍ ២០ កុម្ភៈ ០២ នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស និង ០១ នាក់ជាពលរកមកពីថៃ។
ភ្នំពេញនៅតែរងគ្រោះធ្ងន់ធ្ងរ ២៤ ម៉ោងនេះមានចំនួនអ្នកឆ្លងថ្មី ១៤០ នាក់ទៀត។ ខេត្តស្វាយរៀងចំនួន ១៤ នាក់ ខេត្តព្រះសីហនុចំនួន ០៨ នាក់ ខេត្តព្រៃវែងចំនួន ០៦ នាក់ ខេត្តសៀមរាបចំនួន ០៤ នាក់ ខេត្តកណ្ដាលចំនួន ០៣ នាក់ ខេត្តតាកែវចំនួន ០១ នាក់ ខេត្តក្រចេះចំនួន ០១ នាក់ និងខេត្តព្រះវិហារចំនួន ០១នាក់។
ក្រសួងសុខាភិបាលបានជូនដំណឹងករណីស្លាប់ពលរដ្ឋខ្មែរ ០៣ នាក់ទៀតដោយសារកូវីដ ១៩ ។ ជនរងគ្រោះទីមួយបានស្លាប់នៅមន្ទីរពេទ្យហ្លួងម៉ែ និងពីរនាក់ទៀតស្លាប់នៅមន្ទីរពេទ្យខ្មែរសូវៀត៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី