ព័ត៌មានជាតិ
អគ្គិភ័យឆាបឆេះផ្ទះលក់គ្រឿងទេស មួយកន្លែងផ្អេីលសមត្ថកិច្ចទាំងយប់
ផ្ទះលក់សម្ភារគ្រឿងទេសមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង ៣៖៤០នាទី ទៀបភ្លឺថ្ងៃពុធ ទី ១៤ ខែមេសានេះ ស្ថិតនៅផ្លូវលេខ៨១ ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះឈ្មោះ ភោគ ធារី ភេទស្រី អាយុ៤១ឆ្នាំ ជាអ្នកលក់គ្រឿងទេស។ សមត្ថកិច្ចបានឱ្យដឹងថា មូលហេតុដែលនាំឱ្យភ្លើងឆេះផ្ទះនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
សម្ភារខូចខាតឆេះគ្រឿងទេសមួយចំនួនមានតម្លៃជាង ១ម៉ឺនដុល្លារ តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនិងមិនបណ្តាលឲ្យមានមនុស្សស្លាប់ – របួស មនុស្ស នោះទេ។
ក្នុងប្រតិបត្តិការនេះប្រើប្រាស់រថយន្តការិយា ល័យ បង្ការនិងពន្ត់អគ្គិភ័យ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹក អស់ចំនួ ន ៣ឡាន ស្មេីនឹង ១៦ម៉ែត្រ គូប ហើយពន្លត់ចប់នៅម៉ោង ៤និង២០នាទីទៀបភ្លឺ នាថ្ងៃខែឆ្នាំដដែល៕


អត្ថបទ៖សុខា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី