Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន សូម​ការ​យោគយល់​ពី​ប្រជាពលរដ្ឋ​ដើម្បី​ទទួលយក​ស្បៀងអាហារ​ដែលជា​សេចក្តីត្រូវការ​ចាំបាច់​បំផុត​នៅពេលនេះ

បានផុស

នៅ

នៅ​រាត្រី​ថ្ងៃទី​២០ ខែ មេសា ឆ្នាំ​២០២១ មុននេះ​បន្តិច សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ថ្លែង​សារ​ពិសេស​ទៅកាន់​បងប្អូន​ជនរួមជាតិ ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅក្នុង​តំបន់​បិទ​ខ្ទប់​នៃ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដោយ​ក្នុង​នោះ​សម្តេច​តេ​ជោ​បាន​សុំ​ការយោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​អំពី​ការលុបចោល​ការផ្តល់​ជា​សាច់ប្រាក់ ៣០​ម៉ឺន​រៀល សម្រាប់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ទៅជា​ការផ្តល់​ស្បៀងអាហារ​ជំនួស​វិញ ក្នុងនោះ​មានដូចជា អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និង​មី​ជាដើម​។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពីដើម​ខែមីនា ឆ្នាំ​២០២១​នេះ សម្តេច​តេ​ជោ បាន​ប្រកាស​ផ្តល់​ជា​សាច់ប្រាក់​ឧបត្ថម្ភ ៣០​ម៉ឺន​រៀល​ដល់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​ដោះស្រាយ​ការលំបាក​។ ប៉ុន្តែ​នៅពេលនេះ ដោយសារ​ចំនួន​ពលរដ្ឋ​ជាច្រើន​ម៉ឺន​នាក់​កំពុង​ស្ថិតនៅក្នុង​តំបន់​បិទ​ខ្ទប់​ទាំង​២ ដែល​ក្នុងនោះ​ក៏មាន​បងប្អូន​មួយចំនួនទៀត​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​ត្រូវការ​ស្បៀងអាហារ​ជា​ចាំបាច់ ទើប​សម្តេច​តេ​ជោ​សុំ​ការយោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ផ្តល់​ជា​ស្បៀងអាហារ​ជំនួស​វិញ ព្រោះ​នៅពេលនេះ​គឺ​ចាំបាច់​សំខាន់​ខ្លាំងណាស់​សម្រាប់​ការរស់រាន​។

សូម​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ការយោគយល់​ចូលរួម​ដោះស្រាយ​បញ្ហា​រួម​ទាំងអស់គ្នា​នៅក្នុង​ស្ថានភាព​ដែល​ប្រទេស​យើង​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម