Connect with us

ព័ត៌មានជាតិ

លោកជំទាវ​ម៉ែន សំអន បន្ត​ចុះ​ចែក​អំណោយ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​ប្រជាពលរដ្ឋ​អំឡុងពេល​បិទ​ខ្ទប់​ចំនួន​២​ពាន់​គ្រួសារ

បានផុស

នៅ

ភ្នំពេញ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ ចុះ​សំណេះសំណាល​និង​ចែក​អំណោយ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ចែកជា​និមិត្តរូប ២០០​គ្រួសារ លើ​ចំនួន ២.០០០​គ្រួសារ​ដែល​រដ្ឋបាល​ខ​ណ្ឌ​ដូនពេញ​បានរៀបចំ​ក្នុងថ្ងៃនេះ ជូន​ដល់​ប្រជាពលរដ្ឋ​អំឡុងពេល​បិទ​ខ្ទប់ ស្ថិតនៅក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែ​ពិសាខ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកជំទាវ​ក៏បាន​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ ពីស​ម្តេច​ទាំង​ទ្វេ ផ្ញើ​ជូន​បងប្អូន​ប្រកបដោយ​ក្តី​នឹករលឹក និង​បាន​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មានការ​អត់​ធ្មត់ និង​គោរព​តាម​វិធានការ ៣​ការពារ ៣​កុំ និង​អនុវត្ត​ឲ្យ​បាន​តាម​សេចក្តីសម្រេច​ស្តីពី​វិធាន​ការដែល​ត្រូវអនុវត្ត​ក្នុងអំឡុងពេល​បិទ​ខ្ទប់​ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​កូ​វីដ​១៩ និង​កាត់ផ្តាច់​នៃ​ការ​ឆ្លង​នៃ​ព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យ​ឆាប់​បាន​វិល​ទៅរក​ស្ថានភាព​ធម្មតា​វិញ។

ទន្ទឹម​នឹង​នោះ​ផង​ដែរ ​លោកជំទាវ​ក៏បាន​ពន្យល់ និង​សូម​ការ​អធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ​អំពី​ការ​បង្វែរ​ពី​ថវិកា ៣០​ម៉ឺន​ក្នុង​មួយ​គ្រួសារ មក​ជា​ស្បៀង​វិញ​ផងដែរ ក្រោម​ការ​គិតគូរ​យ៉ាង​យកចិត្ត​ទុក្ខ​ដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​។

ក្នុង​ថ្ងៃ​ដដែល​នេះ​ផង​ដែរ ក្រុមការងារ​របស់​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បាន​បន្ត​ចុះទៅ ៤​ខណ្ឌ ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​ចែក​អំណោយ​ជំនួយ​សង្គម​របស់​សម្តេច​តេ​ជោ​ឲ្យ​បាន​ឆាប់ រួមមាន ៖ ១-​លោក​ណុប ចាន់ណា​រិន្ទ រដ្ឋលេខាធិការ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ចុះទៅ​ខណ្ឌ​ពោធិ​សែន​ជ័យ ២- លោក ហុង ឡុង នាយក​ខុទ្ទកាល័យ និង​ជា​ក្រុម​លេខាធិការដ្ឋាន ក្រុមការងារ ថ្នាក់ជាតិ ចុះទៅ​ខណ្ឌមានជ័យ ៣- លោក តុង វណ្ណៈ នាយករង​ខុទ្ទកាល័យ លោកជំទាវ ឧ​ប និង​ជា​ក្រុម​លេខាធិការដ្ឋាន ក្រុមការងារ ថ្នាក់ជាតិ ចុះទៅ​សង្កាត់​គោក​រកា ៤-​លោក សុផាត យុ​ត្តិ​ធន នាយករង ខុទ្ទកាល័យ លោកជំទាវ ឧ​ប និង​ជា​ក្រុម​លេខាធិការដ្ឋាន ក្រុមការងារ ថ្នាក់ជាតិ ចុះទៅ​ខណ្ឌ​ព្រែក​ព្នៅ ៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម