Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌព្រែកព្នៅ អំពាវ​នាវឱ្យពលរដ្ឋជឿជាក់លើវិធានការបិទខ្ទប់

បានផុស

នៅ

នៅក្នុងពិធីចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន​១០៣​គ្រួសារ នៅក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ពន្សាំង បានមានប្រសាសន៍ថា ប្រជាពលរដ្ឋសូមជឿជាក់ និងចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ ក្នុងអំឡុងពេលនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយរាជរដ្ឋាភិបាល បានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងងាយស្រួលក្នុងការកំណត់ទីតាំង ជាមួយនិងការនាំយកនូវអ្នកជំងឺ ដែលវិជ្ជមានកូវីដ១៩ មកព្យាបាលអោយបានជាសះស្បើយ ចៀសវាងការបង្កអោយមានចម្លង រីករាលដាលពីម្នាក់ទៅម្នាក់ទៀតបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តទៀតថា នៅក្នុងដំណាក់កាលដ៏លំបាកនេះ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈ នេះបានគឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះវិលមករកស្ថានភាពធម្មតាវិញ។

ក្នុងនោះផងដែរលោកក៍បានធ្វើការសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់នៃការឆ្លងនៃព្រឹត្តិការណ៍២០កុម្ភៈ។

អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន១០៣គ្រួសារនេះរួមមានក្នុង១គ្រួសាៗទទួលបានអង្ក២៥គីឡូក្រាម មី១កេះ និងត្រីខយួ៕

អត្ថបទ៖ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម