ព័ត៌មានជាតិ
ពីរថ្ងៃទៀត អ្នកនៅតំបន់លឿងអាចធ្វើចរាចរណ៍ និងប្រកបការងារមុខរបរឡើងវិញ លើកលែងតែអាជីវកម្មមួយចំនួន
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៦ ខែមេសា បានសម្រេចបន្តការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតានៃខេត្តកណ្តាល រយៈពេល ៧ ថ្ងៃបន្តទៀត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។
យោងតាមសេចក្តីសម្រេចស្តីពីការបន្តបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល៧ បានបង្ហាញថាភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ត្រូវបានបែងចែកជាតំបន់ក្រហម (ឆ្លងរាលដាលកម្រិតធ្ងន់ធ្ងរ) តំបន់លឿងទុំ (ឆ្លងរាលដាលកម្រិតមធ្យម) និងតំបន់លឿង(ឆ្លងរាលដាលកម្រិតស្រាល)។

យោងតាមប្រការ ៥ នៃសេចក្តីសម្រេចនេះបានចែងថា ការធ្វើចរាចរណ៍គ្រប់ប្រភេទនៅក្នុងតំបន់លឿងត្រូវបានអនុញ្ញាតឱ្យប្រព្រឹត្តទៅជាធម្មតាចាប់ពីម៉ោងសូន្យ ថ្ងៃទី ២៩ ខែមេសា ប៉ុន្តែបម្រាមគោចរនៅពេលយប់ចាប់ពីម៉ោង ៨ ដល់ម៉ោង ៥ភ្លឺ នៅតែបន្តអនុវត្តដដែល។
ហើយសកម្មភាពការងារមុខរបរ និងអាជីវកម្មគ្រប់ប្រភេទនៅក្នុងតំបន់លឿង ក៏ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការជាធម្មតា លើកលែងតែសាលារៀនរដ្ឋ និងឯកជន ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល រមណីយដ្ឋាន អាជីវកម្មម៉ាស្សា ជាដើម។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានប្រាប់ថា ត្រឹមយប់ថ្ងៃទី ២៦ ខែមេសា រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់បានរៀបចំ ផែនទីបែងចែកភូមិសាស្ត្រ តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងនៅឡើយនោះទេ។
លោកថា សាលាររាជធានីភ្នំពេញទើបតែមានការកំណត់តំបន់ក្រហម ដែលអនុវត្តតាមសេចក្តីសម្រេចចំនួន ៣ កាលពីប៉ុន្មានថ្ងៃមុន ហើយបន្តអនុវត្តមកដល់ពេលនេះ ដែលបញ្ជាក់ពីតំបន់ក្រហមតែមួយគត់នៅក្នុងរាជធានីភ្នំពេញ។
លោកថា សេចក្តីសម្រេចថ្មី មានសុពលភាពចាប់ពីម៉ោងសូន្យ ថ្ងៃទី ២៩ ដូច្នេះអាជ្ញាធរនៅបន្តអនុវត្តសេចក្តីសម្រេចចាស់គឺកំណត់តែតំបន់ក្រហមតែប៉ុណ្ណោះ៕


សូមអានសេចក្តីសម្រេចពិស្តារខាងក្រោម៖














អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី