ព័ត៌មានជាតិ
ករណីស្លាប់ថ្មី ៣ នាក់ទៀត ដោយសារជំងឺកូវីដ១៩
ក្រសួងសុខាភិបាលបានប្រកាសថា មានករណីស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៣ នាក់ទៀត ធ្វើឱ្យអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានកើនដល់ ៩១ នាក់។
អ្នកស្លាប់ទី១ ស្ត្រីជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាលនៅថ្ងៃទី ២៦ ខែមេសា វេលាម៉ោង ២២៖៥៥នាទី ក្នុងស្ថានភាពបាត់បាត់ស្មារតី ពេលចូលដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានពិនិត្យភ្លាមៗ ហើយបញ្ជាក់ថាអ្នកជំងឺបានស្លាប់បាត់បង់ជីវិតរួចទៅហើយ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ។
អ្នកស្លាប់ទី ២ ស្ត្រីជនជាតិខ្មែរ អាយុ ៤៦ ឆ្នាំ រស់នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានស្លាប់នៅម៉ោង ២១៖១៨ ថ្ងៃទី ២៧ ខែមេសា នៅមន្ទីរពេទ្យព្រះបាទនរោត្តមសីហនុត្បូងឃ្មុំ។
អ្នកស្លាប់ទី៣ បុរសជនជាតិខ្មែរ អាយុ ៦៤ ឆ្នាំ រស់នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមការសន្និដ្ឋានរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកទាំង៣ស្លាប់ដោយសារជំងឺកូវីដ១៩៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ