Connect with us

ព័ត៌មានជាតិ

ប្រទះឃើញយុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​​៩៤​គ្រាប់ ​ក្នុង​ដីចម្ការ​ប្រជាពលរដ្ឋ​ ក្នុងស្រុក​គាស់ក្រឡ​

បានផុស

នៅ

គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទះ​ជាច្រើន​ប្រភេទ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅ​លើ​ដី​ចម្ការ​ ដែល​ទើប​និង​ភ្ជួរ​ហើយក​គ្រាប់​បាន​រសាត់​ឡើងលើ​តែ​ម្តង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក​ ប៉ាង ហៀ​ង​ អធិការនគរបាល​ស្រុក​គាស់ក្រឡ​ បាន​រាយការណ៍​ថា នៅ​ថ្ងៃទី​២៩ ​ខែមេសា ​ឆ្នាំ​២០២១​នេះ​ មាន​ប្រជាកសិករ​ម្នាក់​ពេល​ភ្ជួរ​ដី​ធ្វើ​ចម្ការ​បាន​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​គ្រាប់​កប់​នៅ​ក្នុង​ដី​ ឋិត​នៅ​ក្នុង​ភូមិ​ព្រៃទទឹង​ ឃុំ​ឆ្នាល់​មាន់ ស្រុក​គាស់ក្រឡ​ ខេត្តបាត់ដំបង​។ លោក​បន្ត​ថា គ្រាប់​ជាច្រើន​ប្រភេទ​ដែល​ប្រជាពលរដ្ឋ​ភ្ជួរ​ដី​ឃើញ​នេះ​ សរុប​ចំនួន​៩៤​គ្រាប់​និង​ប្រភេទ​ផ្សេងៗ​គ្នា​ ក្នុង​នោះ​រួមមាន​ប្រភេទ​គ្រាប់​M៧៩​ចំនួន​២៣​គ្រាប់​,​គ្រាប់បែក​មាន​ដង​ឈើ​ចំនួន​១​គ្រាប់​,​ ប្រភេទ​គ្រាប់បែក​៦៧​ចំនួន​១​គ្រាប់​,​ គ្រាប់​១២,៧​ចំនួន​១៥​គ្រាប់​ និង​ប្រភេទ​គ្រាប់​RPK​ចំនួន​៥៤​គ្រាប់​។

​លោក​វរសេនីយ៍ឯក​ ប៉ាង ហៀ​ង​ បន្តថា​គ្រាប់​យុទ្ធភណ្ឌ​ ដែល​មិន​ផ្ទុះ​មាន​ចំនួន​ខាងលើនេះ​ បាន​កប់​នៅ​ក្នុង​ដីចម្ការ​ទើប​ភ្ជួរ​ថ្មី​ហើយ​ សុទ្ធ​សឹង​ជា​គ្រាប់​នៅ​មាន​គុណភាព​នៅឡើយ​វា​ជា​ប្រភេទ​គ្រាប់​ ដែល​នៅ​សេស​លស់​តាំងពី​សម័យ​សង្គ្រាម​។​ ក្រោយ​ការប្រទះឃើញ​ភ្លាមៗ​លោក​បាន​ទំនាក់ទំនង​ទៅកាន់​មន្ត្រី​អង្គភាព​កម្ចាត់​មីន​HALOTRUST​ ដើម្បី​រំដោះ​យកចេញ​និង​រង់ចាំ​ពេលវេលា​កម្ទេច​ចោល​នៅ​ពេល​ក្រោយ​តាម​បច្ចេកទេស​៕​

អត្ថបទ៖ សៅ សារិទ្ធ

សូមចុចអាន៖ ​យ៉ាងហោចណាស់ មាន​មនុស្ស១១​នាក់​ កំពុង​សម្រាក​ព្យាបាល និង​៣ទៀត​ស្លាប់ ក្រោយហូបផ្សិត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម