Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ២៩នាក់នៅខេត្តកោះកុងតម្រូវឱ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ក្រោយចេញពីតំបន់ប្រឈមនឹងជំងឺកូវីដ១៩

បានផុស

នៅ

ប្រជាពលរដ្ឋ២៩នាក់ក្នុងនោះស្រី១២នាក់ កំពុងធ្វើចត្តាឡីស័កដាច់ដោយឡែកនៅក្នុងផ្ទះរបស់ពួកគាត់រៀងៗខ្លួនតាមការណែនាំផ្នែកសុខាភិបាលនៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោយពួកគេត្រឡប់វិលចូលមូលដ្ឋានពីកន្លែងធ្វើការនៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងបណ្តាខេត្តប្រឈមផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ថា ការដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋធ្វើចត្តាឡីស័ករយៈពេល១៤នាក់ តាមក្បួនវេជ្ជសាស្រ្តបែបនេះ ដើម្បីធានាបានថាពួកគាត់គ្មានការផ្ទុកនូវវីរុសកូវីឌ១៩ ខណៈជំងឺប្រភេទកាចសាហាវបង្កក្តីបារម្ភខ្លាំង។

លោកអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិលផងនោះ អះអាងថា ភាពគ្មានការងារធ្វើ និងគ្មានចំណូលសម្រាប់ដោះស្រាយជីវភាពនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុជាង២ខែមកហើយ ទើបជាមូលហេតុដែលពួកគាត់វិលត្រឡប់មករស់នៅក្នុងមូលដ្ឋានវិញ គ្រារាជរដ្ឋាភិបាលសម្រេចបើកការធ្វើដំណើរឆ្លងខេត្តមួយទៅខេត្តមួយ។

លោក ជា ច័ន្ទកញ្ញា បន្ថែមថា ពលរដ្ឋដែលធ្វើដំណើរពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងបណ្តាខេត្តប្រឈមផ្សេងៗនេះវិលចូលមូលដ្ឋាន២ថ្ងៃ ខ្លះមក៤ថ្ងៃទៅ៦ថ្ងៃហើយដែរ បច្ចុប្បន្នពួកគាត់កំពុងធ្វើចត្តាឡីស័កនៅដាច់ដោយឡែកក្នុងផ្ទះរៀងៗខ្លួនមិនឱ្យចេញក្រៅគ្មានការអនុញ្ញាតនោះទេ។ ទោះបីមិនប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដក៏ដោយ ពោលគឺរង់ចាំតាមដានសុខភាព ផ្តល់អាហារហូបចុកប្រចាំថ្ងៃ និងយកសំណាកទៅពិនិត្យបន្ត។

ការធ្វើចត្តាឡីស័ករបស់ពលរដ្ឋ២៩នាក់ ស្មើនឹង១៨ខ្នងផ្ទះ ដែលវិលត្រឡប់ចូលមករស់នៅក្នុងមូលដ្ឋានជាមួយក្រុមគ្រួសារវិញ សុទ្ធតែបានយល់ដឹងពីរបៀបរក្សាខ្លួននៅដាច់ដោយឡែកពីពលរដ្ឋផ្សេងៗ ដោយមុននឹងត្រឡប់មកស្រុកកំណើត គឺពួកគេត្រូវបានអាជ្ញាធរនៅតំបន់ពួកគេធ្វើការធ្វើចត្តាឡីស័ករួចរាល់ម្តងហើយ។

ទន្ទឹមនោះ លោកអភិបាលស្រុកស្រែអំបិល និងក្រុមការងារ សហការជាមួយអាជ្ញាធរឃុំ និងភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខា ឧបត្ថម្ភជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កចំនួន១៨ខ្នងផ្ទះ ស្ថិតនៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ អំណោយទាំងនោះ រួមមាន អង្ករ២០គ.ក្រ មី០១កេស ត្រីខ០១យួរ ទឹកត្រី០២ដប ទឹកស៊ីអ៊ីវ០១យួរ ពងទា១០គ្រប់ សាប៊ូ០២ដុំ និងម៉ាស០១ប្រអប់។

ក្រៅពីឃុំដងពែង ក៏មានបណ្តាឃុំដ៏ទៃទៀតដែរ ដែលទទួលបានពលរដ្ឋត្រឡប់មកពីបណ្តារាជធានីភ្នំពេញ និងខេត្តផ្សេងៗវិលត្រឡប់ចូលមករស់នៅជាមួយក្រុមគ្រួសារជាបន្តបន្ទាប់ ហើយពួកគាត់ស្ថិតនៅក្រោមការតាមដានពិនិត្យសុខភាពពីមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធលើការទប់ស្កាត់ការរីករាលដាលជំងឺកូវីឌ១៩ក្នុងសហគមន៍៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម