Connect with us

ព័ត៌មានជាតិ

បុគ្គល​សង្ស័យ​ម្នាក់ទៀត​ ដែល​ជា​មិត្ត​ភ័ក្តិ​អ្នកវិជ្ជមាន​កូវី១៩ ត្រូវ​បាន​រក​ឃើញ​ផ្ទុក​វិជ្ជមាន​មេរោគ​កូ​វីដ​១៩​ដែរ

បានផុស

នៅ

​សូម​រំលឹក​ឡើងវិញ​ថា លោក ទិ​ត្យ ឡូ និង លោក រ៉ូ​ន រាន់ បានធ្វើ​ដំណើរ​រួមគ្នា​ពី​ភ្នំពេញ​មកកាន់​ស្រុក​បន្ទាយស្រី ដោយបាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​សុខភាព​នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ឃុំ​ព្រះ​ដាក់​។ ឈ្មោះ រ៉ូ​ន រាន់​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​មុន​ក្រោយពី​មាន​រោគសញ្ញា​សង្ស័យ ដែលជា​ហេតុ​ធ្វើឱ្យ​ក្រុមការងារ​បន្ត​បញ្ជូន​ឈ្មោះ ទិ​ត្យ ឡូ ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទៅយក​សំណាក​បន្ថែមទៀត និង​ទទួលបាន​លទ្ធផល​វិជ្ជមាន​ដូច​នៅពេលនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​ទាំងពីរ​នេះ មិនមាន​ពាក់ព័ន្ធ​នឹង​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​នៅក្នុង​ស្រុក​បន្ទាយស្រី​នោះទេ និង​មិនមាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​ពី​ការ​រាលដាល​ឆ្លង​បន្ត​នៅក្នុង​សហគមន៍​ឡើយ លើកលែងតែ​ចំពោះ​អ្នក​ដែល​បាន​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំង​១២​នាក់​នៅក្នុង​មណ្ឌល​ជាមួយគ្នា​នឹង​ពួកគាត់​ទាំងពីរ​នាក់ ដែល​រដ្ឋបាល​ស្រុក​បានសម្រេច​បន្ត​ច​ត្តា​ឡី​ស័ក​ពួកគាត់​ចំនួន​១៤​ថ្ងៃ​បន្ត​ទៀត និង​ត្រូវ​បាន​យក​សំណាក​លើកទីមួយ​រួចរាល់​ហើយ​ដែរ​។

​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​វិល​ត្រលប់​ចូល​មក​ក្នុង​មូលដ្ឋាន​វិញ​នឹង​ស្ម័គ្រចិត្ត​ដាក់ខ្លួន​ឯង​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​អ្នកដទៃ​និង​ក្រុម​គ្រួសារ ហើយ​និង​មិន​ធ្វើដំណើរ​ចេញពីផ្ទះ​របស់ខ្លួន​ក្នុង​រយៈ​ពេលនេះ​ប្រសិនបើ​មិនមាន​ការចាំបាច់ ដើម្បី​ជួយ​បញ្ចៀស​ការ​រីក​រាលដាល​ឆ្លង​នៃ​មេរោគ​កូ​វីដ​១៩​នៅក្នុង​សហគមន៍​របស់​យើង​ដោយ​ប្រការ​ណាមួយ​ដែល​យើង​មិនអាច​មើលឃើញ​ដឹង​មុន​បាន​។ រដ្ឋបាល​ស្រុក​នឹង​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ផ្តល់​ការគាំទ្រ ប្រឹក្សា​យោបល់ តាមដាន​ត្រួតពិនិត្យ​សុខភាព និង​ធ្វើការ​បញ្ជូនទៅ​ធ្វើតេស្ត​យក​សំណាក​ក្នុងករណី​ចាំបាច់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម