Connect with us

ព័ត៌មានជាតិ

រក​ឃើញ​មន្ត្រី​នគរបាល​១៦​នាក់​ឆ្លង​ជំងឺ​កូ​វីដ ១៩​នៅ​រាជធានី​ភ្នំពេញ​

បានផុស

នៅ

ភ្នំពេញ​ ៖​ យោង​តាម​ការ​បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ១៩ ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ថា ក្នុងចំណោម​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ១៩​ចំនួន២៣០​នាក់​ នៅ​រាជធានី​ភ្នំពេញ​ក្នុងនោះ​មាន​មន្ត្រីនគរបាល​ចំនួន​១៦​នាក់​ផងដែរ​។

តាម​របាយការណ៍​ដដែល​បាន​បន្ត​ថា ​ក្នុងចំណោម​មន្ត្រីនគរបាល​សរុប​១៦​នាក់​នោះ​រួមមាន​ទី​១​ឈ្មោះ​អ៊ី​កម្ភៈ​អាយុ​៣៩​ឆ្នាំ រស់នៅ​ព្រែក​ព្នៅ ទី​២​ឈ្មោះ​វ៉ា​អ៊ី​តា​អាយុ​៥៥​ឆ្នាំ នៅ​ខ្សាច់​កណ្តាល​ទី​៣​ឈ្មោះ​ឡាយ​ បញ្ញា ​មាន​អាយុ​២០​ឆ្នាំ​ នៅ​បឹង​កេងកង ​ទី​៤​ឈ្មោះ​សឿន​ ធា​រិ​ន ​អាយុ​២៥​ឆ្នាំ ​នៅ​ពោធិ៍​សែន​ជ័យ​ទី​៥​ឈ្មោះ​ម៉ន​ វិជ្ជា​ អាយុ​២៩​ឆ្នាំ ​នៅ​ពោធិ៍​សែន​ជ័យ​ទី​៦​ឈ្មោះ​សី ​អៀន​ណាក់​ អាយុ​២២​ឆ្នាំ​នៅ​ពោធិ៍​សែន​ជ័យ​ ទី​៧​ឈ្មោះ​ផន​ ឈឿន ​អាយុ​២៩​ឆ្នាំ​ នៅ​កំបូល ​ទី​៨​ឈ្មោះ​កាន់ ​វាសនា​ អាយុ៤៥ឆ្នាំ​ នៅ​សែន​សុខ​ ទី​៩​ឈ្មោះ​លី​ ឈិន​ឡុង​ អាយុ​២០​ឆ្នាំ​នៅ​ដូន​ពេញ ទី​១០​ឈ្មោះ​ជា​បណ្ឌិត​អាយុ​២០​ឆ្នាំ​ នៅ​ច្បារអំពៅ​ទី​១ ឈ្មោះ​ឡាយ​ សុភា​រៈ អាយុ​៣១​ឆ្នាំ​ នៅ​ពញាឮ​ ទី​១២​ឈ្មោះ​ញាណ​ពុទ្ធា​ អាយុ​៣៣​ឆ្នាំ​ នៅ​ឬ​ស្សី​កែវ ​ទី​១៣​ឈ្មោះ​យ៉ុម​ សុ​ភ័​ក្រ ​អាយុ​៣២​ឆ្នាំ ​នៅ​មាន​ជ័យ​ទី​១៤​ឈ្មោះ​ឆាង ​សុ​ខាន់​ អាយុ​៣៣​ឆ្នាំ ​នៅ​កំបូល​ទី​១៥​ឈ្មោះ​ចាន់​ ស៊ីថា​ អាយុ​៥៩​ឆ្នាំ​ នៅ​ដង្កោ​និង​ទី​១៦​ឈ្មោះ​អ៊ឹង​ ចាន់នី ​អាយុ​២៤​ឆ្នាំ ​នៅ​ច្បារអំពៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​នេះ​ បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩​ថ្មី ​ចំនួន​៥០៦​នាក់​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន​៤៩៥​នាក់​ និង​អ្នកដំណើរ​មកពី​បរទេស​ចំនួន​១១​នាក់​អ្នកជា​សះស្បើយ​ចំនួន​១៧៩​និង​ស្លាប់​ចំនួន​៦​នាក់​ ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ​មាន​ឆ្លង​ថ្មី​ចំនួន​២៣០​នាក់​។

គួរ​បញ្ជាក់​ថា ​គិត​ត្រឹម​ព្រឹក ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១​ កម្ពុ​ជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ​សរុប​ចំនួន​១៩៧៤៣​នាក់​ អ្នកជា​សះស្បើយ​ចំនួន​៧៨២០​នាក់​ និង អ្នក​ស្លាប់​បាត់បង់​ជីវិត​ចំនួន​១២៦​នាក់៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម