Connect with us

ព័ត៌មានជាតិ

អាណិតណាស់! កម្មការិនី​រោងចក្រ​មាន​ផ្ទៃពោះ​៧​ខែ​ម្នា​ក់ ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

ស្ត្រី​ជា​កម្មការិនី​រោងចក្រ​អាយុ​២៧​ឆ្នាំមាន​ផ្ទៃពោះ​៧​ខែ​ម្នា​ក់ នៅ​ភូមិ​ក្បាលកោះ ឃុំ​កោះអណ្តែត ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បាន​ស្លាប់​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វីដ​១៩​នៅ​ព្រឹក​ថ្ងៃទី​១០​ខែឧសភា​នេះ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តកំពង់ចាម​នៅ​ថ្ងៃទី​១០​ ឧសភា​នេះ​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​នេះ មានឈ្មោះ សាន គឹម​ឡាង អាយុ​២៧​ឆ្នាំ ជា​កម្មការិនី​រោងចក្រ (GNT ហៅ​អគារ​៣២) នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​បាន​ស្នាក់នៅ​បន្ទប់​ជួល​នៅ​ម្តុំ​ព្រៃ​ស​។ នៅ​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២១ ស្ត្រី​រូប​នោះ បាន​ធ្វើ​ដំណើរ​មកជា​មួយ​ប្តី​ឈ្មោះ ស៊ុន រ៉ា​យុទ្ធ មក​ស្រុកកំណើត​នៅ​ភូមិ​ក្បាលកោះ ឃុំ​កោះអណ្តែត ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រី​រូប​នេះ និង​ស្វាមី​ត្រូវ​បញ្ជូន​មក​យក​សំណាក និង​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​រដ្ឋបាលខេត្ត ដោយសារ​សង្ស័យ​មាន​ជំងឺ​កូ​វីដ​១៩ មកពី​តំបន់​ក្រហម រាជធានី​ភ្នំពេញ​។ នៅ​វេលា​ម៉ោង​៥និង០០​ល្ងាច​ថ្ងៃ​ដដែល​ស្ត្រី​រូប​នេះ បានចេញ​អាការៈ ក្តៅ​ខ្លួន ក្អក ហត់ ក្រុម​គ្រូពេទ្យ​ប្រចាំការ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក បាន​បញ្ជូន​មក​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្ត និង​បានធ្វើ​តេស្ត​រហ័ស​កូ​វីដ​១៩ ទទួលបាន​លទ្ធផល​វិជ្ជមាន​កូ​វីដ​១៩​។

ដោយ​ការវិវត្តន៍​នៃ​ជំងឺ​ចេះតែ​ធ្ងន់ធ្ងរ​ឡើង ហើយ​ស្ថានភាព​អ្នកជំងឺ​ហត់​ដង្ហក់​ខ្លាំង ដែល​តម្រូវ​ឲ្យ​ក្រុម​គ្រូពេទ្យ​ជួយសង្គ្រោះ​តាម​លក្ខណៈ​បច្ចេកទេស​យ៉ាង​យកចិត្តទុកដាក់ រួម​ទាំង​ការប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ផង​នោះ ក៏​នៅតែ​មិនអាច​ជួយសង្គ្រោះ​អ្នកជំងឺ​បាន​។ អ្នកជំងឺ បាន​ស្លាប់​បាត់​បង់ជីវិត​នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​០៦និង០៥​នាទី​ព្រឹក​។

ជា​ការ​សន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ ស្ត្រី​ជាតិខ្មែរ ឈ្មោះ សាន គឹម​ឡាង អាយុ​២៧​ឆ្នាំ បាន​ស្លាប់បាត់​បង់ជីវិត​ដោយ​រោគវិនិច្ឆ័យ​រលាក​សួត​ធ្ងន់ធ្ងរ ដោយសារ​វីរុស​កូ​វីដ​១៩ និង​មាន​ផ្ទៃពោះ​៧​ខែ​។

​គិត​មកដល់​ថ្ងៃទី​១០ ខែឧសភា​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម បានសម្រេច​បិទ​ខ្ទប់ ភូមិ​សរុប​ចំនួន ១៨ និង​ឃុំ​ចំនួន ៤​ឃុំ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូ​វីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​និង​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​ភូមិ​ចំនួន​៤​ភូមិ មាន​ក្នុង ស្រុក​ស្រី​សន្ធរ​, ស្រុក​បាធាយ និង​ស្រុក​កងមាស​ផងដែរ​។

គួរ​បញ្ជាក់​ថា ​គិត​ត្រឹម​ថ្ងៃទី ៩ ឧសភា នេះ រដ្ឋបាលខេត្ត​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩​បាន​កើនឡើង​ចំនួន ១៥៤ នាក់​និង​មាន​អ្នកជា​សះស្បើយ ចំនួន​ជាង ៤០ នាក់ និង​មាន​អ្នកស្លាប់​ម្នាក់៕

ដោយ ​៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ វិនាទី មុន

៤ ច្រក​សំខាន់ មមាញឹក​ជាច្រក​​​ដឹកជញ្ជូន​ទំនិញដ៏សំខាន់​ចេញចូល​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ៦ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវ រោងចក្រ បន្តចូលរួមអនុវត្តលក្ខខណ្ឌការងារ​ឱ្យបានល្អ លើកកម្ពស់សុខសុវត្ថិភាពកម្មករ

ព័ត៌មានជាតិ១៤ នាទី មុន

ហូលពិតានខ្មែរ អាចប្រឈមនឹងការបាត់បង់ ខណៈបច្ចុប្បន្ន ក្នុងសារមន្ទីរជាតិមានត្រឹមតែ ៧០ផ្ទាំង តែប៉ុណ្ណោះ

ព័ត៌មានជាតិ២៤ នាទី មុន

តើគួរធ្វើបែបណា ទើបអាចទប់ស្កាត់បញ្ហាក្មេងទំនើង កុំឱ្យមានការកើនឡើង?

ជីវិតកម្សាន្ដ២៦ នាទី មុន

មេ ​MU ថៃ ប្ដឹង​ចោទ​ប្រកាន់​៤​ករណី ទៅកាន់ភាគីម្ខាងទៀត ក្រោយតុលាការ​ចេញដីកា​ចាប់​ខ្លួន

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម