Connect with us

ព័ត៌មានជាតិ

នគរបាល​ស្រុក​ភ្នំស្រុក​ឃាត់​រថយន្ត​ចំនួន​៤​គ្រឿង ​លួច​ដឹក​ដី​ខ្សាច់​លើស​ទម្ងន់​មក​អប់រំ​ធ្វើ​កិច្ចសន្យា​មិន​រៀង​អនុវត្ត​តាម​វិធាន​ការ​រដ្ឋបាល

បានផុស

នៅ

បន្ទាយមានជ័យ ៖ នគរបាល​ស្រុក​ភ្នំស្រុក​បានធ្វើ​ការ​ឃាត់​រថយន្ត​ចំនួន​៤​គ្រឿង ​លួច​ដឹក​ដី​និង​ខ្សាច់​លើស​ទម្ងន់​នៅ​ចំណុច​ផ្លូវ​អក្សរ​T​ផ្លូវបំបែក​ទៅ​ឃុំ​ណាំតៅ​ និង ​ឃុំ​ស្ពាន​ស្រែង ស្ថិត​ក្នុង​ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក មក​ធ្វើ​ការអប់រំ​និង​ធ្វើ​កិច្ចសន្យា នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក​នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី ១២​ខែឧសភា ឆ្នាំ ២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក យ៉​ត​សុផល អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​ថា ​កន្លងមក​មាន​រថ​យន្ត​ដឹកស្រូវ​ឬ​ដីខ្សាច់​ដឹក​លើស​ចំណុះ​ដែល​ជា​ហេតុ​បង្ក​ឲ្យ​ស្រុត​ខូចខាត​ផ្លូវ​កៅស៊ូ​ដោយ​អន្លើ ពី​ឃុំ​ភ្នំ​ដី​ទៅ ឃុំ​ណាំតៅ​ជាច្រើន​កន្លែង នៅ​ស្រុក​ភ្នំស្រុក​នោះ។

តាម​បទបញ្ជា​របស់ លោក​អ៊ុ រាត្រី​ អភិបាលខេត្ត​បន្ទាយមានជ័យ​ក៏ដូចជា​បទបញ្ជា​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រុក ចុះ​ធ្វើ​ការ​ឃាត់​រថយន្ត​ដឹក​ដីខ្សាច់​លើស​ទម្ងន់​បាន​ចំនួន​៤​គ្រឿង ដើម្បី​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​លើក​ទី​១​ដើម្បី​បញ្ឈប់​មិន​ឲ្យ​មាន​ការ​ដឹក​ដីខ្សាច់​លើស​ទម្ងន់​បន្ត​ទៀត ប្រសិនបើ​ករណី​មិន​ព្រម​គោរព​តាម​កិច្ចសន្យា​ទេ​នោះ​ឃាត់​លើក​ទី​២ សមត្ថកិច្ច​នឹង​មិន​លើកលែង​ឲ្យ​ឡើយ​គឺ​អនុវត្ត​តាម​វិធានការ​រដ្ឋបាល​ហើយ​។

លោក​អធិការ​បាន​បញ្ជាក់​ថា​ ម្ចាស់​រថ​យន្ត​ទាំង​៤​គ្រឿង ១​ឈ្មោះ ហ៊ុយ កង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ភ្នំ​លៀប ឃុំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​២​ឈ្មោះ​ជុំ គី ភេទប្រុស ​អាយុ៣០​ឆ្នាំ​ រស់នៅ​ភូមិ​ទ្រ​យោង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ៣​ឈ្មោះ​ព្រំ សុជា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​សន្តិភាព ឃុំ​ទូល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​៤​ឈ្មោះ​ដឿ​ប ភក្តី ភេទប្រុស ​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​រោគ ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំ ខេត្ត​បន្ទាយ​មាន​ជ័យ៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម