Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​អំពាវនាវ​ដល់​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ហានិភ័យ​នានា​បង្កឡើង​ដោយ​គ្រោះធម្មជាតិ

បានផុស

នៅ

រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ហានិភ័យ​នានា​បង្កឡើង​ដោយ​គ្រោះធម្មជាតិ​ខណៈ​នៅ​ដើមរដូវ​វស្សា​នេះ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​ជា​បន្តបន្ទាប់​។

យោង​តាម​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា ​ផ្អែក​តាម​ស្ថានភាព​អាកាសធាតុ​នៅ​ដើមរដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​ទទួលរង​នូវ​ផលប៉ះពាល់​ដូចជា​ការដួលរលំ​ការខូចខាត​ផ្ទះសម្បែង​និង​ផលដំណាំ​ទាំង​ផ្សេង​ព្រមទាំង​ប៉ះពាល់​ផ្ទាល់​ដល់​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជាហេតុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ខេត្ត​បាន​បន្តថា​ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ខ្ពស់​ពី​ហានិភ័យ​នានា​ដែល​បង្កឡើង​ដោយ​គ្រោះធម្មជាតិ​ខាងលើ​នេះ​រដ្ឋបាល​ខេត្ត​សូម​ធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅពេល​មាន​ភ្លៀង​ធ្លាក់​និង​ខ្យល់​កន្ត្រាក់​ត្រូវ​ស្វែងរក​ទីតាំង​ដែល​មាន​សុវត្ថិភាព​ខ្ពស់​បំផុត​ដោយ​មិន​ត្រូវ​ជ្រក​នៅ​ក្រោម​ដើមឈើ ​ឬ ស្នាក់​នៅក្នុង​អគារ​ឬ​ផ្ទះ​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម ​ឬ ​ពុក​ផុយ​ឡើយ​។

មិន​ត្រូវ​ប៉ះពាល់​ឬ​ប្រើប្រាស់​ទូរសព្ទដៃ ​ឬ​ ឧបករណ៍​ដទៃ​ទៀត​ ដែល​មាន​សារធាតុ​ស្រូប​ប្រហាក់ប្រហែល​ទូរ​សព្ទ​នៅពេល​មេឃ​កំពុង​ភ្លៀង​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​ឡើយ​។

ចំណែក​កុមារ​តូច​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ពី​វិធីសាស្ត្រ​ក្នុងការ​ការពារ​ពី​ជំងឺគ្រុនឈាម​និង​ជំងឺឆ្លង​ផ្សេងទៀត​ដោយ​ធ្វើការ​សម្អាត​បរិស្ថាន​អនាម័យ​អប្រិយ​លុបរណ្ដៅ​កប់​សំបក​កង់ឡាន​កង់​ម៉ូតូ​និង​វត្ថុ​មាន​ដក់​ទឹក​នៅ​ជុំវិញ​ផ្ទះ​ជាដើម​ក្រៅពីនេះ​មិនត្រូវ​ធ្វេសប្រហែស​នឹង​បណ្ដែតបណ្ដោយ​ឲ្យ​ចុះ​លេង​ទឹកស្រះ​ទឹកទន្លេ​ទឹកស្ទឹង​បឹងបួរ​ត្រពាំង​ដែល​អាច​បណ្ដាល​ឲ្យ​លង់ទឹក​និង​បាត់បង់​ជីវិត​បាន​ទី 4 សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សត្វ​អ​សិរ​ពិស​នានា​ដែល​អាច​បង្ក​ការ​ទិច​ឬ​ខាំ​បង្កើតជា​របួសស្នាម​ពិការភាព​រូបរាងកាយ​នឹង​ប៉ះពាល់​ដល់​អាយុជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជាដើម​។

រដ្ឋបាល​ខេត្ត​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​តាមដាន​សេចក្តី​ជូនដំណឹង​និង​ព័ត៌មាន​នានា​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ ឬ​ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​ឲ្យ​បាន​ជាប់​ជាប្រចាំ​ដើម្បី​ត្រៀម​ទុកជាមុន​នូវ​វិធានការ​ក្នុង​ការ​ការពារ​និង​បង្ការ​ទប់ស្កាត់​នូវ​រាល់​បាតុភាព​នានា​ដែល​អាច​កើតមាន​ឡើងជា​ករណី​ប្រធាន​ស័ក​។

យោង​តាម​ការព្យាករណ៍​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា​ ចាប់ពី​ថ្ងៃទី​១៤​រហូតដល់​ថ្ងៃទី​១៤ ​ខែឧសភា ​ឆ្នាំ២០២១ ​ប្រទេស​កម្ពុជា​នៅមាន​ភ្លៀង​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ​ពី​បង្គួរ​ទៅ​ខ្លាំង​ស្ទើរ​គ្រប់​ទីកន្លែង​និង​មាន​ខ្យល់​កន្ត្រាក់​មាន​ល្បឿនខ្លាំង​ដែល​ខ្យល់​មុខកាត់​ពី​១០​ទៅ​២០​ម៉ែត្រ​ក្នុង​មួយ​វិនាទី​និង​ផ្ទៃសមុទ្រ​មាន​រលក​មធ្យម​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម