Connect with us

ព័ត៌មានជាតិ

ផ្ទុះកូវីដចេញពីកាស៊ីណូ សុខ គីមម៉េង នៅច្រកទ្វារព្រំដែន​តន់ហន់ពីរថ្ងៃ​រកឃើញអ្នកវិជ្ជមាន ១១១ នាក់

បានផុស

នៅ

អាជ្ញាធរខេត្ត​កំពត បាន​ប្រកាសរកឃើញ ចំនួន​អ្នកវិជ្ជមាន​ជំងឺ​កូវីដ​១៩ ចំនួន ១១១ នាក់ ត្រឹមតែ​រយៈ​ពេល​២ថ្ងៃ ដែលបានផ្ទុះ​ចេញ​ពី​កាស៊ីណូ សុខ គីមម៉េង​ នៅ​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​តន់ហន់ ខេត្តកំពត។

រដ្ឋបាលខេត្តកំពតបញ្ជាក់ថា នៅថ្ងៃទី ៣០ ខែ​សភា រកឃើញ​អ្នកវិជ្ជមាន ៥៦ នាក់ សុទ្ធសឹងជាបុគ្គលិក បម្រើការងារនៅ​កាស៊ីណូ សុខ គីមម៉េង ហើយការបន្តធ្វើតេស្ត និងយកសំណាក ដល់រសៀលថ្ងៃទី៣១ ខែឧសភា បានរកឃើញអ្នកវិជ្ជមាន​​កូវីដ-១៩ ចំនួន​៥៥នាក់ បន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមគ្រូពេទ្យអះអាងថា អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលដែលកំពុងសម្រាកព្យាបាល និងកំពុងធ្វើចត្តាឡីស័ក ត្រូវចែកជា​២មណ្ឌល គឺមណ្ឌលទី១ ស្ថិតនៅវិទ្យាល័យព្រះបិតា ថវិកាជាតិ ស្រុកកំពង់ត្រាច ដែលមានអ្នកពាក់ព័ន្ធសរុប ១០៤​នាក់ កំពុងព្យាលបាល និងធ្វើចត្តាឡីស័ក​រយៈពេល១៤ថ្ងៃ។

ដោយឡែក មណ្ឌលទី២ ស្ថិតក្នុងកាស៊ីណូ សុខគីមម៉េង ច្រកទ្វារព្រំដែនតន់ហន់ ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត មានអ្នកពាក់ព័ន្ធ ចំនួន១១៤នាក់ កំពុងសម្រាកព្យាបាល និងធ្វើចត្តា​ឡីស័ករយៈពេល១៤ថ្ងៃ៕

អត្ថបទ៖សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម