Connect with us

ព័ត៌មានជាតិ

អតីត​រដ្ឋមន្រ្តី​​ក្រសួង​សាធារណការ ឯកឧត្តម ត្រាំ អ៉ីវតឹក ទទួលមរណភាព

បានផុស

នៅ

មុននេះ​បន្តិច​​ឯកឧត្តម ​សួន សេរីរដ្ឋា រដ្ឋលេខាធិការ​ក្រសួងអភិវឌ្ឍន៍ជនបទ​ បាន​បង្ហោះ​​​ពី​ដំណឹង​មរណភាព​របស់ឯកឧត្តម ត្រាំ អ៉ីវតឹក អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ​និង​ដឹកជញ្ជូន និង​បច្ចុប្បន្នជា​ទេសរដ្ឋមន្រ្តី​​ទទួល​បន្ទុក​បេសកកម្មពិសេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​សម្តែង​ការ​ចូលរួមរំលែកទុក្ខ​ដ៏ក្រៀមក្រំ ឯកឧត្តម សួន សេរីរដ្ឋា បាន​បញ្ជាក់ថា មរណភាព​របស់​ឯកឧត្តម​ត្រាំ អ៉ីវតឹក​ គឺ​ជា​ការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ។ ឯកឧត្តម​ជាចាស់ទុំដែលមាន​ចរិតដឹកនាំស្លូតបូត ម៉ឺងម៉ាត់ និងសំដី​សំដៅមួយៗច្បាស់ៗ ព្រមទាំងសមញ្ញគួរជាទីគោរព និងយកគំរូរៀនសូត្រតាម។

បើ​តាម​ឯកឧត្តម​ សួន សេរី​រដ្ឋា អតីត​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូនឯកឧត្តម ត្រាំ អ៉ីវតឹក បាន​ផុតដង្ហើម​នៅ​ម៉ោងជាង​២​រសៀល ថ្ងៃទី​១ មិថុនា​នេះ​ ក្នុង​អាយុ​៧២​ឆ្នាំ ដោយ​រោគាពាធ​។

គួរ​បញ្ជាក់​ថា ឯកឧត្តម ត្រាំ អ៊ីវតឹក ជា​ទេសរដ្ឋមន្ត្រីទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិប្រចាំ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។

ឯកឧត្តម​ត្រាំ អ៉ីវតឹក​ បានកាន់តំណែង​ជា​រ​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន​ពី​ឆ្នាំ​២០០៨ ដល់​២០១៦។ បន្ទាប់ពី​រដ្ឋាភិបាល​សម្រេច​រុះរើ​គណៈរដ្ឋមន្រ្តីនៅ​ឆ្នាំ​២០១៦ ឯកឧត្តម​បាន​មក​កាន់តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួងប្រៃសនីយ៍​និង​ទូរគមនាគមន៍​ពីឆ្នាំ ២០១៦ ដល់​ឆ្នាំ​២០២០។

នៅ​ខែ​មីនា ឆ្នាំ​២០២០ រដ្ឋាភិបាល​បានសម្រេចផ្លាស់ប្តូររដ្ឋមន្រ្តី៤រូបចេញ គឺឯកឧត្តមអង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តមហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មកា និង សាសនា ឯកឧត្តមត្រាំ អ៉ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តមពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ ដោយ​សម្រេចតែងតាំងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម