ព័ត៌មានអន្ដរជាតិ
ការលក់ខុនដូរនៅក្រុងបាងកក រំពឹងធ្លាក់ចុះ ជុំវិញក្ដីបារម្ភពីការរញ្ជួយដី
គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា ហើយបង្កការរំញ័រធ្ងន់ធ្ងរដល់ទីក្រុងបាងកកកាលពីសប្ដាហ៍មុន កំពុងអង្រួនទីផ្សារខុនដូររបស់រាជធានីនៃប្រទេសថៃមួយនេះ ដោយរំពឹងថានឹងធ្វើឱ្យការលក់ធ្លាក់ចុះ ជុំវិញកង្វល់ពីសុវត្ថិភាពនៃអាគារខ្ពស់ៗ ដែលជំរុញឱ្យអ្នកវិនិយោគផ្អាកការទិញរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

អ្នកជំនាញក្នុងវិស័យនេះ បានព្រមានថា នឹងមានការធ្លាក់ចុះនៃការលក់ក្នុងរយៈពេល ១ ទៅ ២ ខែខាងមុខ ជាពិសេសសម្រាប់គម្រោងអភិវឌ្ឍន៍អាគារខ្ពស់ៗ ដោយសារតែការធ្លាក់ទំនុកចិត្តរបស់អ្នកប្រើប្រាស់។
ការរញ្ជួយដី ៧,៧ រុិចទ័រនៅមីយ៉ាន់ម៉ា បានសម្រាប់មនុស្សជាង ២ ០០០ នាក់ និងបានបង្កការបាក់អាគារកំពុងសាងសង់កម្ពស់ ៣០ ជាន់ នៅទីក្រុងបាងកក ដោយសម្លាប់មនុស្សជាង ១០ នាក់ និងសង្កត់កម្មករជាច្រើននាក់ទៀតក្នុងគំនរបាក់បែក។ ការរញ្ជួយកាលពីថ្ងៃសុក្រ បានបង្កជាភាពចលាចលទូទាំងរាជធានីរបស់ថៃ ដោយធ្វើឱ្យមនុស្សម្នារត់ចេញពីក្នុងសំណង់អាគារផ្សេងៗ។ វិដេអូជាច្រើនដែលគេចែកចាយលើបណ្ដាញសង្គម បានបង្ហាញថា សំណង់អាគារខ្ពស់ៗបានរំយោលចុះឡើង ដោយសារតែកម្លាំងនៃការរញ្ជួយដី។
ក្រោយហេតុការណ៍នេះ អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានព្រមានពីផលប៉ះពាល់លើសំណង់អាគារខ្ពស់ៗ ដែលត្រូវការការត្រួតពិនិត្យ ខណៈមានការរាយការណ៍ថា អាគារប្រមាណ ១៦៩ កន្លែង បានប្រេះបែក ប៉ុន្តែមិនប៉ះពាល់ដល់គ្រោងសំណង់នោះទេ។ នេះបើតាមការចុះផ្សាយរបស់ The Nation។

នាយកផ្នែកស្រាវជ្រាវ និងទំនាក់ទំនងនៃក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ Colliers International Thailand លោក Phattarachai Taweewong បានពណ៌នាការរញ្ជួយដីថាជា «កត្តាអវិជ្ជមានដ៏ធ្ងន់ធ្ងរ» ដែលជះឥទ្ធិពលលើទីផ្សារ ដែលមានអចលនទ្រព្យលក់មិនទាន់ចេញរួចស្រេចហើយ។ លោករំពឹងថា ការលក់ខុនដូនៅក្នុងឆមាសទី ១ នៃឆ្នាំនេះ នឹងធ្លាក់ចុះពីការព្យាករទុក ចំពេលអ្នកទិញស្វែងរកការធានាឡើងវិញ អំពីសុវត្ថិភាពអគារ។
លោក Phattarachai បានពន្យល់ថា៖ «ឥឡូវនេះ អតិថិជនផ្តល់អាទិភាពលើភាពមាំទាំនៃរចនាសម្ព័ន្ធ និងភាពធន់នឹងការរញ្ជួយដីរបស់អាគារ។ ពួកគេទាមទារការធានាទំនុកចិត្តលើគុណភាពសំណង់ និងវិធានការកាត់បន្ថយគ្រោះមហន្តរាយ ប្រកបដោយប្រសិទ្ធភាព»។

គេមើលឃើញថា ស្ថានភាពបច្ចុប្បន្ន បានជំរុញឱ្យមានការអំពាវនាវឱ្យមានការចាត់វិធានការភ្លាមៗពីរដ្ឋាភិបាល និងអ្នកអភិវឌ្ឍន៍ ដើម្បីស្ដារទំនុកចិត្តទីផ្សារឡើងវិញ។ អ្នកជំនាញស្នើឱ្យអនុវត្តគោលការណ៍អគារតឹងរុឹង ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការកែលម្អរចនាសម្ព័ន្ធ និងផ្តល់ព័ត៌មានច្បាស់លាស់ដល់អ្នកទិញ អំពីការសាងសង់ដែលធន់នឹងការរញ្ជួយដី។
ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សានៅក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ Cushman & Wakefield Thailand លោក Surachet Kongcheep បានសង្កត់ធ្ងន់ថា ការពិចារណាអំពីការរញ្ជួយដីនៅពេលនេះ នឹងក្លាយជាកត្តាសំខាន់ក្នុងការសម្រេចចិត្តទិញខុនដូ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


