ឆ្នាំ២០៣០ ក្រុងសៀមរាបនឹង​លែង​ខ្វះទឹកស្អាត​ប្រើប្រាស់ បើ​គម្រោង​ជប៉ុន​បញ្ចប់​ទាំង​ស្រុង – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឆ្នាំ២០៣០ ក្រុងសៀមរាបនឹង​លែង​ខ្វះទឹកស្អាត​ប្រើប្រាស់ បើ​គម្រោង​ជប៉ុន​បញ្ចប់​ទាំង​ស្រុង

Published

on

ខេត្តសៀមរាប៖ តាមការបញ្ជាក់របស់លោក ឃុត វុត្យារិទ្ធិ អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប បានឲ្យដឹងថា មកត្រឹមថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២០ រដ្ឋាករទឹកស្វយ័តសៀមរាបកំពុងសាងសង់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាប ដែល​អនុវត្តក្រោមក្របខណ្ឌឥណទានសម្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន​(JICA)។

រដ្ឋាករទឹកស្វយ័តសៀមរាប តាមរយៈការដេញថ្លៃប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ បានប្រគល់កិច្ចសន្យាសេវាទីប្រឹក្សាបច្ចេកទេស ដល់ក្រុមហ៊ុនសម្ព័ន្ធ Nihon Suido Consultants, Water and Sewer Bureau of City of Kitakyushu និង CTI Engineering International Co., Ltd។

លោក​អគ្គនាយក​បាន​បន្ត​ថា គម្រោងនេះត្រូវបានចែកជា ០៣កញ្ចប់ ដោយ កញ្ចប់ទី១ សាងសង់ប្រឡាយចំហ ស្ថានីយបូមទឹកឆៅបំពង់មេនាំទឹកឆៅទំហំ ៧០០មីលីម៉ែត្រ ចំនួន ២ខ្សែ គុណ ៩,២ គីឡូម៉ែត្រ និង បំពង់មេនាំទឹកស្អាតទំហំចាប់ពី ៦០០មីលីម៉ែត្រ ដល់ ១ពាន់១០០មីលីម៉ែត្រ ប្រវែង ២៣ គីឡូម៉ែត្រ រយៈពេលសាងសង់ ពីថ្ងៃទី០១ខែមករា ឆ្នាំ២០២០ ដល់ ថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ២០២២ (លទ្ធផលសម្រេចបាន ១៦,៩%) និង កញ្ចប់ទី២ ផ្គត់ផ្គង់ និងដាក់បំពង់ចែកចាយទឹកស្អាត ចាប់ពីទំហំ ១១០មីលីម៉ែត្រ ដល់ ៥០០មីលីម៉ែត្រ ក្នុងតំបន់សេវាទី១-៧ (Zone 1-7) ប្រវែងសរុប ១៦៦គីឡូម៉ែត្រ រយៈពេលសាងសង់ពីថ្ងៃទី០១ខែមេសា ឆ្នាំ២០១៩ ដល់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ (លទ្ធផលសម្រេចបាន ៥៦,៣%)និ ងកញ្ចប់ទី៣ សាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត សមត្ថភាព ៦០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ និង ផ្គត់ផ្គង់បរិក្ខារសម្រាប់ស្ថានីយ៍បូមទឹកឆៅ រយៈពេលសាងសង់ ពីថ្ងៃទី០២ ខែ មីនា ឆ្នាំ ២០២០ ដល់ថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២២ (លទ្ធផលសម្រេចបាន ១៥%) ។

លោក ឃុត វុត្យារិទ្ធិ ក៏បានបញ្ជាក់ថា បន្ទាប់ពីគម្រោងនេះបានបញ្ចប់ សមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តសៀមរាបនឹងកើនឡើងពីសមត្ថភាពបច្ចុប្បន្ន ៣០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ ទៅដល់ ៩០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ ដែលឆ្លើយតបទាំងស្រុងទៅនឹងតម្រូវការទឹកស្អាតក្នុងក្រុងសៀមរាបរហូតដល់ឆ្នាំ២០៣០ ។

លោកក៏បានលើកផងដែរ ថា ក្នុងពេលដែលយើងកំពុងជួបវិបត្តិជម្ងឺកូវិដ១៩នេះ ស្របពេលនៅខេត្តសៀមរាប ភ្ញៀវទេសចរណ៍មិនសម្បូរផងនោះ គឺជាឱកាសដ៏ល្អសម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាប បានដំណើរការទៅដោយរលូន ទៅតាមផែនការដែលបានគ្រោងទុកផងដែរ ៕

អត្ថបទ៖ គឿនវេត

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា7 hours ago

កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា

កីឡា7 hours ago

ក្រុមកីឡា​បាល់បោះ Yuetai Mekongers គ្រង​តំណែង​ជើងឯក​លី​ក “league” ឆ្នាំ​២០២០

ព័ត៌មានជាតិ7 hours ago

ព្រះសង្ឃ​មួយអង្គ​ យក​ខ្សែ​ភ្លើង​ចង.ក​បញ្ចប់ជីវិត​ ក្នុង​កុដិ​

ព័ត៌មានជាតិ7 hours ago

រដ្ឋមន្ត្រី​កសិកម្ម​ជំរុញ​ឲ្យ​សហគមន៍​ព្រៃឈើ​បង្កើន​ការចិញ្ចឹម​សត្វ ត្រី និង​ដាំ​បន្លែ​បន្ថែម​ដើម្បី​បង្កើន​ប្រភព​ចំណូល

ព័ត៌មានជាតិ8 hours ago

លោក​ចម ប្រសិទ្ធ អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ឥណ្ឌា​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​លើ​វិស័យ​អាទិភាព​ជាច្រើន​កំពុងតែ​រង់ចាំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services