សេដ្ឋកិច្ច
រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញប្រតិបត្តិករទឹកស្អាតពង្រឹងសមត្ថភាព និងពង្រីកការគ្របដណ្តប់សេវាឱ្យបាន ១០០% ត្រឹមឆ្នាំ២០៣០
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យប្រតិបត្តិករទឹកស្អាតទាំងអស់នៅកម្ពុជាពង្រឹងសមត្ថភាព ធានាអនុលោមភាព និងពង្រីកការផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់សេវាកម្មរបស់ខ្លួនឱ្យបាន១០០% យ៉ាងយូរត្រឹមឆ្នាំ២០៣០។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងទឹកគ្មានចំណូល» នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា ការកាត់បន្ថយទឹកគ្មានចំណូលឱ្យស្ថិតក្នុងកម្រិតទាបបំផុត ជាកត្តាសំខាន់មួយដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាព និងថ្លៃសមរម្យ។
លោកបានបន្ថែមថា ក្រសួងកំពុងអនុវត្តវិធានការកែទម្រង់មួយចំនួនសម្រាប់វិស័យទឹកស្អាត រួមមានការពង្រឹងសមត្ថភាពមន្ទីររាជធានី-ខេត្តក្នុងការរចុះធ្វើអធិការកិច្ចចរន្ត និងត្រួតពិនិត្យភាពអនុលោមរបស់ប្រតិបត្តិករ, ការលើកទឹកចិត្តដល់ការវិនិយោគខ្នាតធំ និងមធ្យម ហើយផ្គត់ផ្គង់ទឹកដុំជូនប្រតិបត្តិករដែលស្ទើរលទ្ធភាព, និងការកៀរគរហិរញ្ញប្បទានវិនិយោគក្នុងវិស័យទឹកស្អាត ជាពិសេសគាំទ្រប្រតិបត្តិករឱ្យពង្រឹងគុណភាពសេវាផ្គត់ផ្គង់ទឹកស្អាតស្របតាមលក្ខខណ្ឌប្រកាសអនុញ្ញាតជាដើម។

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ថវិកាជូនរដ្ឋាករទឹកចំនួន៥ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទឹកស្អាតនៅតាម ខេត្តគោលដៅមួយចំនួន គឺខេត្តកំពត ស្វាយរៀង កំពង់ធំ មណ្ឌលគីរី និងពោធិ៍សាត់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


