Connect with us

ព័ត៌មានជាតិ

ផ្ទះបណ្ដែតទឹក និងបែត្រីចំនួន ២១០ ដែលនៅសល់កំពុងរុះរើបណ្ដើរៗ

បានផុស

នៅ

ផ្ទះបណ្ដែតទឹក និង​បែត្រីដែលនៅសល់មិនទាន់រុះរើចំនួន ២១០ សមត្ថកិច្ច​កំពុង​អនុវត្ត​វិធានការ​ឱ្យរុះ​រើបណ្ដើរៗ ខណៈដែលផុតឱសានុវាទរបស់រដ្ឋបាលរាជធានីភ្នំពេញជាង១សប្តាហ៍​ហើយចាប់តាំង​ពី​ថ្ងៃ​ទី ១២ ខែមិថុនា។

លោក សាន សុខ សីហា អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៨ ខែមិថុនា​នេះថា ជាក់ស្តែងម្ចាស់ផ្ទះបណ្ដែតទឹក និងបែត្រី ជាង២០០ កំពុងរុះរើបណ្ដើរៗ ដោយ​អនុវត្តតាមសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រាប់ថា ផ្ទះបណ្ដែតទឹកភាគច្រើននៅតំបន់ជ្រោយចង្វារ ចំនួន ១៦៣ និងបែចិញ្ចឹមត្រីចំនួន ៤៧ ភាគច្រើននៅតំបន់ច្បារអំពៅ នៃរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ កាលពីដើមខែមិថុនា បានប្រកាសឱ្យ ម្ចាស់ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ ឬបែចិញ្ចឹមត្រីជាដើម និងសំណង់មិនរៀបរយលើផ្ទៃទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរុះរើចេញជាបន្ទាន់ដោយទុករយៈពេលកំណត់ឱសានវាទ មួយសប្តាហ៍ប៉ុណ្ណោះ។

ចំនួនផ្ទះបណ្ដែតទឹក និងបែដែលនៅសល់ ២១០ ក្នុចំណោម ១ ៧០០ ផ្ទះ និងបែចិញ្ចឹមត្រីជាង១ ៥០០ ដែលបានរុះរើរួចរាល់ក្នុងខណ្ឌទាំង៥ រួមមាន ខណ្ឌឬស្សីកែវ ខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅនោះ ។

លោក សាន សុខសីហា បញ្ជាក់ថា ខណ្ឌដែលមានផ្ទះបណ្ដែតទឹកច្រើនជាងគេគឺខណ្ឌឬស្សីកែវ ខណ្ឌច្បារអំពៅ និងខណ្ឌជ្រោយចង្វារ។ ហើយថាខណ្ឌដែលមានបែចិញ្ចឹម​ត្រីច្រើនជាងគេគឺខណ្ឌ​ព្រែកព្នៅ ខណ្ឌឬស្សីកែវ និងខណ្ឌច្បារអំពៅ៕ អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៨ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម