ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កម្មកររោងចក្រ និង ពលរដ្ឋតាមទីប្រជុំជនជាង ២៥ ម៉ឺននាក់
ក្រុមគ្រូពេទ្យយោធា បាននិងកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់បងប្អូនកម្មករ កម្មការិនី តាមរោងចក្រ និង ប្រជាពលរដ្ឋនៅទីប្រជុំជន ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ប្រមាណ ២៥ ម៉ឺននាក់ ដើម្បីបង្កើនភាពស៊ាំ ទប់ស្កាត់ការឆ្លងជំងឺសាហាវនេះ។
បើតាម លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍នៅថ្ងៃទី ២៧ មិថុនា នេះថា យុទ្ធនាការចាក់វ៉ាក់សាំងនេះចាប់ផ្តើមនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ ទៅលើកម្មកររោងចក្រ និង ទីប្រជុំជនប្រមាណជាង ២៥ ម៉ឺននាក់ ព្រោះក្រុមការងារចាក់វ៉ាក់សាំងទទួលបានវ៉ាក់សាំងតែជាង ៥០ ម៉ឺនដូសប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត បានបន្តថា តាមផែនការខេត្តកំពង់ស្ពឺមានអ្នកដែលត្រូវចាក់វ៉ាក់សាំងអាយុចាប់ពី ១៨ ឆ្នាំឡើងទៅប្រមាណ ៧០ ម៉ឺននាក់ ខណៈលើកមុនចាក់បានប្រមាណ ៤ ម៉ឺននាក់ ហើយបើបូកទាំងលើកនេះទៀតមានប្រមាណជិត ៣០ ម៉ឺននាក់នៅខ្វះ ៤០ ម៉ឺននាក់ទៀត។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ចំណែកអ្នកដែលនៅសល់មិនដឹងថា នឹងបានចាក់ជាបន្តបន្ទាប់ទៀតនោះទេ អាស្រ័យលើការមានវ៉ាក់សាំង និង សម្រេចលើគណៈកម្មការចាក់វ៉ាក់សាំងជាអ្នកសម្រេចក្នុងការបែងចែកវ៉ាក់សាំងទៅខេត្តណាខ្លះ ព្រោះតម្រូវការវ៉ាក់សាំងមានច្រើន មិនមែនមានតែខេត្តកំពង់ស្ពឺមួយនោះទេ។
បច្ចុប្បន្ននេះ ក្រុមការងារចាក់វ៉ាក់សាំងកំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមរាជធានី-ខេត្តចំនួន ៩ ក្នុងនោះរួមមាន ៖ រាជធានីភ្នំពេញ កណ្ដាល កំពង់ស្ពឺ ស្វាយរៀង កោះកុង ព្រះសីហនុ តាកែវ កំពង់ឆ្នាំង និង កំពង់ចាម។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១ នេះ កម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេសចំនួន ៣៨៨៦៥៣៤ នាក់ ស្មើនឹង ៣៨.៨៧ ភាគរយ នៃគោលដៅ ១០ លាននាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តកណ្តាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
KPT+៦ ថ្ងៃ ago
ខ្លះៗពីទិវាកុហក ១ មេសា ឬ April Fools’ Day
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ៊ីស្រាអែល វាយប្រហារកម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ សម្លាប់ទាំងមេទ័ពកំពូល
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
កូនស្រីបង្កើត Brad Pitt បង្ហាញចេតនាប្រឆាំងកូនចិញ្ចឹម Pax Thien ចង់ឲ្យគ្រួសារជុំគ្នាវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
តំបន់មួយរបស់កាណាដា ប្រកាសអាសន្ន មុនបាតុភូតសូរ្យគ្រាស មហាកម្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ពាធទាបគ្របដណ្ដប់មកលើ ឈូងសមុទ្រកម្ពុជា នឹងធ្វើឱ្យមានភ្លៀងធ្លាក់ និងផ្គរ រន្ទះ