Connect with us

សន្តិសុខសង្គម

ករណី​បង្ក្រាប​ក្លឹប​ថាំង​ហ៊ួយ​ បញ្ជូន​អ្នក​លក់​គ្រឿងញៀន​តែ ​១៥​នាក់​ទេ​ ​ទៅ​តុលាការ​

បានផុស

នៅ

មន្ទីរ​ប្រឆាំងគ្រឿងញៀន សហការ​ជាមួយ​កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះ​បង្រ្កាប​ករណី​រក្សាទុក ជួញដូរ ចាត់ចែង សម្រួល​ឲ្យ​ប្រើ​ប្រាស់​ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវសា​រ​ធាតុ​ញៀន ​នៅក្លឹបកម្សាន្ត ថាំងហ៊ួយក្លឹប-KTV រកឃើញថ្នាំញៀនប្រមាណ​៧​គីឡូក្រាម និង​បញ្ជូន​ជន​សង្ស័យ ១៥នាក់​ ប៉ុណ្ណោះ​ទៅតុលាការ។

ការ​បង្ក្រាប​នេះ ​អនុវត្ត​តាម​បញ្ជា​របស់​នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោក​ឧត្តមសេនីយ៍​ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង ទទួល​ដឹក​នាំ​ការ​ងារ​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន និង​ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួល​សហការ​ដឹក​នាំ​ការងារ​ប្រឆាំង​គ្រឿង​ញៀន ​ក្រោម​ការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ម៉ោង២៖០៥នាទី មន្ទីរប្រឆាំងគ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ដោយ​មាន​ការ​ដឹក​នាំ​​ និង​សម្រប​សម្រួល​ពី​លោក គឹម ហុង​សាន ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​ចុះ​ស្រាវ​ជ្រាវ​ស៊ើប​អង្កេត​ រហូត​ឈាន​ទៅ​​បង្ក្រាប​ករណី​រក្សាទុក ជួញដូរ ចាត់ចែង សម្រួល​ឱ្យ​ប្រើ​ប្រាស់​ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុញៀន នៅចំណុច៖ ក្លឹប​កម្សាន្ត ថាំងហ៊ួយក្លឹប-KTV ស្ថិត​នៅ​ផ្ទះ​លេខ​៦៧​ ផ្លូវ​លេខ​១០៣ ភូមិ៨ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

លទ្ធផល​នៅ​ការ​បង្ក្រាបនេះ ឃាត់ខ្លួនមនុស្សសរុប​១១១​នាក់ (ស្រី៤២នាក់) ក្នុង​នោះ​ជន​ជាតិខ្មែរ​ ១៤​នា​ក់​(ស្រី៦នាក់), ជនជាតិចិន ៥៤នាក់(ស្រី៩នាក់) ជនជាតិវៀតណាម ៣៩នាក់ (ស្រី២៧នាក់) ជន​ជាតិ​កូរ៉េ ២នាក់ និងជនជាតិ ម៉ាឡេស៊ី ២នាក់។​ ក្នុង​ចំណោម​អ្នក​ដែល​ឃាត់​ខ្លួន​ កម្លាំង​ជំនាញ​បាន​បញ្ជូន​ខ្លួន​ជន​ល្មើស​១៥នាក់​​(ស្រី០៤នាក់)​ ទៅតុលាការ៖

១៖ ឈ្មោះ NGUYEN THI BICH VAN ភេទស្រី ជនជាតិវៀតណាម កើតថ្ងៃទី០៤-០៤-១៩៨៨

២៖ ឈ្មោះ LENH A LAM ភេទស្រី ជនជាតិវៀតណាម កើតថ្ងៃទី ០៣-ធ្នូ-១៩៩២

៣៖ ឈ្មោះ ZHENG BING ភេទប្រុស ជនជាតិចិន កើតថ្ងៃទី២៧-វិច្ឆិកា-១៩៨០

៤៖ ឈ្មោះ HUANG YONG YUAN ភេទប្រុស ជនជាតិចិន កើតថ្ងៃទី០២-មករា-១៩៩១

៥៖ ឈ្មោះ TANG ZHI WEI ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១៥-ធ្នូ-១៩៨៨

៦៖ ឈ្មោះ ZHENG XIAOBIN ភេទប្រុស ជនជាតិចិន កើតថ្ងៃទី០១-កុម្ភៈ-១៩៩២

៧៖ ឈ្មោះ LI BIN ភេទប្រុស ជនជាតិចិន កើតថ្ងៃទី២៥-ធ្នូ-១៩៩៦

៨៖ ឈ្មោះ WU CHANG BING ភេទប្រុស ជនជាតិចិន កើតថ្ងៃទី០២-តុលា-១៩៨១

៩៖ ឈ្មោះ LIU FENG ភេទស្រី ជនជាតិចិន កើតថ្ងៃទី១៧-ធ្នូ-១៩៩១

១០៖ ឈ្មោះ LI CUI XIA ភេទស្រី ជនជាតិចិន កើតថ្ងៃទី០៧-កញ្ញា-១៩៩០

១១៖ ឈ្មោះ ZENG YONG ភេទប្រុស ជនជាតិចិន កើតថ្ងៃទី២៤-វិច្ឆិកា-១៩៩៣

១២៖ ឈ្មោះ HONG LIANG ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១១-មករា-១៩៨៦

១៣៖ ឈ្មោះ GENG HUCHENG ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១៥-មិថុនា-១៩៨០

១៤៖ ឈ្មោះ HUANG YUE YANG ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១០-សីហា-១៩៩៥

១៥៖ ឈ្មោះ ធីម ភារម្យ ភេទប្រុស ជនជាតិខ្មែរ កើតថ្ងៃទី០១-មករា-១៩៨០។

អ្នកពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ចំនួន៣០នាក់ (ស្រី១៦នាក់), ជនជាតិខ្មែរ ០២ នាក់ (ស្រី២​នាក់) ​បញ្ជូន​ទៅមជ្ឍមណ្ឌលព្យាបាល និង ស្តារនីតិសម្បទា, ជនជាតិចិន៥នាក់ (ស្រី១នាក់) បណ្តេញ​ចេញ​ពីប្រទេសកម្ពុជា, ជន​ជាតិ​វៀតណាម ២២នាក់ (ស្រី១៣នាក់) បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា, ជនជាតិម៉ាឡេស៊ី ០១នាក់ បណ្តេញចេញពីប្រទេសកម្ពុជា, ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន​៦៦នាក់ (ស្រី២២នាក់) រួមមាន អ្នកសម្អាត និងអ្នកដែលមិនពាក់ព័ន្ធគ្រឿងញៀន បានអប់រំ​ត្រលប់​ទៅ​វិញ។

វត្ថុតាង​ចាប់យកបាន៖ សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA) ទម្ងន់ ៤គីឡូ ៧២៥.២៥ក្រាម, សារធាតុញៀនប្រភេទ កេតាមីន(Ketamine) ទម្ងន់ ១គីឡូ៦៦៣.៣២ក្រាម។ សារធាតុ​ញៀន​សរុប​ទម្ងន់ ៦គីឡូ ៣៨៨.៥៧ក្រាម, កញ្ឆាក្រៀម ទម្ងន់ ១៦២,៩៤ ក្រាម និងសារធាតុមិនច្បាស់ ទម្ងន់ ៦២,៣៩ ក្រាម៕

អត្ថបទ៖​ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ៨ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម