នយោបាយ
អ្នកនាំពាក្យ៖ សម្ដីរបស់ទណ្ឌិត សម រង្ស៊ី លែងបានការសម្រាប់បក្សប្រឆាំងនៅកម្ពុជាទៀតហើយ
អ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន បានវាយតម្លៃថា រាល់ទង្វើ រាល់សម្ដី រាល់ការអំពាវរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ដែលឱ្យបក្សប្រឆាំងរួបរួមគ្នា ដើម្បីបង្កើនកម្លាំងប្រជាធិបតេយ្យនោះ គឺលែងមានន័យ ឥទ្ធិពល មកលើបក្សប្រឆាំងដែលកំពុងធ្វើសកម្មភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទៀតហើយ។

លោក សុខ ឥសាន ចេញមកវាយតម្លៃបែបនេះ គឺនៅក្រោយពេលដែលទណ្ឌិត សម រង្ស៊ី ធ្វើពិធីជួបជុំនៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ហើយបានអំពាវនាវឱ្យគណបក្សបក្សប្រឆាំងនៅកម្ពុជា ជាពិសេសគណបក្សភ្លើងទៀន បក្សឆន្ទៈខ្មែរ បក្សកម្លាំងជាតិ រួបរួមគ្នា ដើម្បីបង្កើនកម្លាំងប្រជាធិបតេយ្យ។
សម្រាប់លោក សុខ ឥសាន មូលហេតុដែលលោកហ៊ានវាយតម្លៃថាសម្ដីរបស់ទណ្ឌិត សម រង្ស៊ី លែងមានឥទ្ធិពលមកលើគណបក្សប្រឆាំងនៅកម្ពុជា ព្រោះតែលោកសំអាងលើលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានាពេលថ្មីៗនេះ។ តាមលោក សុខ ឥសាន លទ្ធផលបោះឆ្នោតព្រឹទ្ធសភា ដែលគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន៥៥ នៃ៥៨អាសនៈ ចំណែកបក្សឆន្ទៈបានសម្លេងឆ្នោតតែ៣អាសនៈ បានបង្ហាញឱ្យឃើញថា បក្សប្រឆាំងបានបែកបាក់គ្នា លែងស្ដាប់តាមសម្ដីរបស់ទណ្ឌិត សម រង្ស៊ី។

ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយឡើយ ដែលទណ្ឌិត សម រង្ស៊ី បានអំពាវនាវឱ្យសមាជិកបក្សប្រឆាំងក្នុងស្រុក រួបរួមគ្នា ដើម្បីយកឈ្នះលើការបោះឆ្នោតនៅកម្ពុជា។ ជាក់ស្ដែងនាពេលថ្មីៗ ទណ្ឌិតដែលកំពុងជ្រកកោននៅក្រៅប្រទេសរូបនេះ បានអំពាវនាវឱ្យគណបក្សកម្លាំងជាតិ រួបរួមជាមួយបក្សភ្លើងទៀន ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៥។ ប៉ុន្តែគណបក្សកម្លាំងជាតិ មិនបានចាប់ដៃគ្នាជាមួយបក្សភ្លើងទៀនឡើយ ផ្ទុយទៅវិញបក្សទាំងពីរ បានដើរផ្លូវរៀងខ្លួន។
ការដើរលើផ្លូវនយោបាយរៀងខ្លួន និងការលែងស្ដាប់តាមសម្ដីទណ្ឌិត សម រង្ស៊ី បានច្រានឱ្យបក្សឆន្ទៈខ្មែរដែលជាសម្ព័ន្ធភាពរបស់គណបក្សភ្លើងទៀនបានត្រឹម៣អាសនៈប៉ុណ្ណោះ ឯបក្សកម្លាំងជាតិគ្មានបានអាសនៈសូម្បីតែមួយអាសនៈ ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


