សេចក្ដីជូនដំណឹង
Metfone Stars ទទួលបានអ្នកចូលទស្សនាជាង ១០០លានដងត្រឹមរយៈជិតបីសប្តាហ៍
ក្នុងរយៈពេលជិតបីសប្តាហ៍ កម្មវិធី Metfone Stars នាំមកជូនដោយ TikTok ទទួលបានការចាប់អារម្មណ៍ពីអ្នកលេងតិកតុកជាច្រើនដែលមានអ្នកប្រើប្រាស់ Hashtag ក្នុងការបង្ហោះវីដេអូជាង ៦,០០០នាក់ និងមានអ្នកចូលមើលជាង ១០០ លានដងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមតិកតុកមួយនេះ ។ សន្ទុះនៃកម្មវិធីនេះ បានកំពុងធ្វើឱ្យមានការបង្កើតនិន្នាការយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមតិកតុក។
ភាគច្រើននៃការបង្ហោះ Hashtag ជាង ៦,០០០ នាក់នេះដោយប្រើសញ្ញា #MetfoneStars គឺជាវីដេអូដែលមានគុណភាពខ្ពស់ដែលគ្របដណ្តប់លើប្រធានបទគួរឱ្យចាប់អារម្មណ៍ជាច្រើនជុំវិញជីវិតប្រចាំថ្ងៃ។ ព្យុះក្រោមសញ្ញា “MetfoneStars” សន្យានឹងបន្តសន្ទុះគាំទ្រកើនឡើងក្នុងពេលខាងមុខនេះ ដោយផ្សព្វផ្សាយវីដេអូដែលគួរឱ្យចាប់អារម្មណ៍ និងផ្សារភ្ជាប់ជាមួយសារវិជ្ជមានទៅកាន់សហគមន៍ប្រព័ន្ធផ្សព្វផ្សាយសង្គម។

កម្មវិធី Metfone Stars នាំមកជូនដោយ TikTok គឺជាការប្រកួតប្រជែងមាតិកាបែបច្នៃប្រឌិតនៅលើតិកតុកដែលរៀបចំឡើងដោយក្រុមហ៊ុនមិត្តហ្វូន។ មិត្តហ្វូន គឺជាដៃគូដំបូងគេក្នុងប្រទេសកម្ពុជាដែលសហការជាមួយក្រុមហ៊ុន តិកតុក ដើម្បីរៀបចំការប្រកួតប្រជែងមាតិកាច្នៃប្រឌិតនៅលើវេទិកាមួយនេះ។ ការប្រកួតប្រជែងនេះមានគោលបំណងគាំទ្រ និងស្វែងរកអ្នកបង្កើតមាតិកាដែលមានសក្តានុពលនៅលើតិកតុក ដោយជួយលើកកម្ពស់អ្នកបង្កើតមាតិកាឱ្យក្លាយជាតារាតិកតុកផងដែរ។
កិច្ចសហការជាមួយក្រុមហ៊ុន តិកតុក ដើម្បីរៀបចំការប្រកួតប្រជែងនេះ គឺជាព្រឹត្តិការណ៍បន្ទាប់ដែលបង្ហាញពីជំហររបស់ ក្រុមហ៊ុន មិត្តហ្វូន ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ និងព័ត៌មានវិទ្យាឈានមុខគេនៅកម្ពុជា ។
មួយវិញទៀត ដើម្បីកសាងមុខមាត់ក្រុមហ៊ុនមិត្តហ្វូន ជាដៃគូឈានមុខគេនៃសាជីវកម្មបច្ចេកវិទ្យាធំៗ ដែលមានបំណងចូលទីផ្សារកម្ពុជា និងរួមចំណែកបន្ថែមទៀតដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា។ ជាពិសេស កត្តាយុវវ័យ និងក្រុមអតិថិជនវ័យក្មេង ដែលជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមអំពីកម្មវិធី និងច្បាប់នៃការប្រកួត សូមចូលទៅកាន់ ឆាណែល តិកតុកផ្លូវការរបស់ក្រុមហ៊ុនមិត្តហ្វូន តាមតំណភ្ជាប់ខាងក្រោម៖ https://www.tiktok.com/@metfone.closer ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


