ព័ត៌មានជាតិ
ទូតរុស្ស៊ីសង្ឃឹម សៀវភៅ «ទំនាក់ទំនងកម្ពុជា-រុស្ស៊ី» នឹងក្លាយជាឯកសារសំខាន់ដល់អ្នកជំនាន់ក្រោយ
លោក អាណាតូលី បូរ៉ូវិក (Anatoly BOROVIK) អគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជាបានវាយតម្លៃខ្ពស់និងគាំទ្រយ៉ាងមុតមាំចំពោះគម្រោងមាតិកាស្តីពីការរៀបចំចងក្រងសៀវភៅ «ទំនាក់ទំនង កម្ពុជា-រុស្ស៊ី៖ អតីតកាល បច្ចុប្បន្ន និង អនាគត» ដែលផ្ដួចផ្ដើមឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារនៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ជាមួយលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ ទំនងអន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នារសៀលថ្ងៃទី០៥ ខែមីនា ម្សិលមិញនេះ លោក អាណាតូលី បូរ៉ូវិក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមដ៏មានសារសំខាន់នេះ។ មិនតែប៉ុណ្ណោះ លោកបានប្រកាសគាំទ្រយ៉ាងមុតមាំចំពោះគម្រោងសរសេរសៀវភៅនេះ ព្រមទាំងបានចែករំលែកទស្សនៈសំខាន់ៗជុំវិញទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៊ី ក្នុងឋានៈជាអ្នកការទូត។

លោកក៏សង្ឃឹមយ៉ាងមុតមាំដែរថា សៀវភៅស្តីពី «ទំនាក់ទំនងកម្ពុជា-រុស្ស៊ី៖អតីតកាល បច្ចុប្បន្ន និង អនាគត» ដែលផ្តើមដោយរាជបណ្ឌិតសភានេះ នឹងក្លាយជាឯកសារដ៏មានសារៈសំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវ និងអ្នកការទូត ដែលមានបំណងសិក្សាស្វែងយល់អំពីសច្ចភាពប្រវត្តិសាស្ត្រនៃទំនាក់ទំនងជាប្រពៃណីយូរអង្វែងរវាងប្រទេសទាំងពីរ ដែលឈរលើមូលដ្ឋាននៃការជឿទុកចិត្តគ្នានិងភាពស្មោះត្រង់។

លោកបណ្ឌិត គិន ភា បានអះអាងថា សៀវភៅស្តីពី «ទំនាក់ទំនងកម្ពុជា-រុស្ស៊ី៖អតីតកាល បច្ចុប្បន្ន និង អនាគត» បានពិភាក្សាគ្នាជាមួយវិទ្យាស្ថានសិក្សាចិននិងអាស៊ីសហសម័យនៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី ដែលជាដៃគូសហការ នាពេលកន្លងមក ហើយគ្រោងបញ្ចប់ឲ្យបានមុនខួប ៧០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងរុស្ស៊ីនាឆ្នាំ២០២៦៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


