Connect with us

សន្តិសុខសង្គម

ផ្ដន្ទាទោស​ កើត សារ៉ាយ ដាក់​ពន្ធនាគារ​កំណត់​២០​ខែ ​តែ​អនុវត្ត​១៤​ខែ​

បានផុស

នៅ

ទីបំផុត​ចៅ​ក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​បុគ្គលឈ្មោះ កើត សារ៉ាយ ដាក់ពន្ធនាគារកំណត់២០ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២០លានរៀល តែ​ទោស​នេះត្រូវអនុវត្តក្នុងពន្ធនាគារចំនួន១៤ ទោស​សល់​ពី​នេះ​ត្រូវ​ព្យួរ​​រយៈ​ពេល​២​ឆ្នាំ​ ពី​បទ​ញុះញង់​បង្ក​ឲ្យ​មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។

កាល​ពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ កម្លាំង​សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​បុគ្គល​ឈ្មោះ ​កើត សារ៉ាយ តាម​ដី​កា​បញ្ជា​ឲ្យ​​ចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ​ ដើម្បី​នាំ​ទៅ​សាក​សួរ​ពាក់ព័ន្ធ​ពី​បទ​ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ឃាត់​ខ្លួន​ជនស​ង្ស័យអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​បញ្ជាក់​ថា​ សមត្ថកិច្ច​នៃ​​ស្នង​ការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បាន​ចាប់​ឃាត់​ខ្លួន​បុគ្គល​ឈ្មោះ ​កើត សារ៉ាយ គឺ​អនុវត្ត​ទៅ​តាម​ដី​កាបញ្ជាឲ្យចូលខ្លួនរបស់លោក សៀង ហៀង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានីភ្នំពេញ។ ករណី​នេះ​គឺ​បាន​អនុវត្ត​ទៅ​តាម​នីតិវិធីច្បាប់​ដែល​បុគ្គល​រូប​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្តល់​ព័ត៌មាន​សម្ភាសន៍ ថត​រូបភាព​វិដេអូ​មួយ​ចំនួន​ពាក់ព័ន្ធ​វិវាទ​ដីធ្លីនៅ​ក្នុង​ខេត្តព្រះវិហារ ។ ហើយ​អ្វី​ដែល​ជា​សកម្មភាព​របស់​គាត់​​បាន​​ផ្តល់​កិច្ច​សម្ភាសន៍ និង​ផ្តល់​រូប​ភាព​សម្ភា ស​ន៍​ប្រជាពលរដ្ឋ​មួយ​ចំនួន​ពាក់​ព័ន្ធវិវាទ​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​នោះ​ ធ្វើ​ឡើង​ជំរុញ​ឲ្យ​មាន​ការ​ញុះញង់ ​រើស​អើង ​និង​បង្ក​ឲ្យ​ប៉ះ ​ពាល់​ដល់​សន្តិសុខ សណ្តាប់​ធ្នាប់ ​សុវត្ថិភាព​សង្គម​។

ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​បើការ​ស៊ើបសួ​រ​ពាក់​ព័ន្ធ​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់នោះ ។ ក្រោយ​ពី​សាកសួរ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ស្ថប័ន​អយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ បាន​ចេញ​ប្រកាស​ព័ត៌មាន ​ស្តីពី​ ការ​ចោទ​ប្រកាប់​លើ​ឈ្មោះ ​កើត សារ៉ាយ ជា​ផ្លូវការ​ ក្នុង​បទ​ល្មើស​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ករណី​មិន​រាងចាល ។ សេចក្តី​ប្រកាស​បាន​បញ្ជាក់​ថា​​ អ្នក​នាំ​ពាក្យ​នៃ​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ ​មាន​កិត្តិយស​សូម​ជម្រាប​ជូនសាធារណជន មេត្តា​ជ្រាប​ថា​​ កាល​ពី​កំឡុង​ខែ​មីនា ​ឆ្នាំ២០២៤ ជន​សង្ស័យ​ឈ្មោះ ​កើត សារ៉ាយ ភេទប្រុស អាយុ៣២​ឆ្នាំ ​និង​ គូ​កន​ បាន​រៀប​ចំ​ផែន​ការ ​អូស​ទាញ​ប្រជាពលរដ្ឋ​ឱ្យ​ប្រព្រឹត្ត​អំពើ​កាប់​ទន្ទ្រានកាន់កាប់ដីខុសច្បាប់ និង​ចេញ​ត​តាំង​ ប្រឆាំង​ដោយ​ហិង្សា​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ហើយ​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យ​ខ្លាច​រត់​ភៀស​ខ្លួន ​ចូលព្រៃ និង​រៀប​ចំ​រូបភាព​ជា​ការ​ភ័យ​ខ្លាច​មក​លើ​អាជ្ញាធរមានសមត្ថកិច្ច និង​ទុក្ខ​លំបាក​វេទនា​ បើ​ទោះ​បីជា អាជ្ញាធរខេត្តព្រះវិហារ​សុំ​ឱ្យ​មក​សហការ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ ក៏​ក្រុម​ជន​សង្ស័យ​បដិសេធ​មិន​ព្រម​ទទួល​យក ​ជំនួយ​ពី​អាជ្ញាធរ​ខេត្ត​ដែរ​ ​។ មិន​តែ​ប៉ុណ្ណោះ​ក្រុម​ជន​សង្ស័យ​បាន​បញ្ជូន​រូបភាព​ទាំង​នេះ​ឱ្យ​បណ្តាញ​ផ្សព្វផ្សាយក្រៅប្រទេស ដើម្បី​ឱ្យ​សាធារណជនក្នុង និង​ក្រៅ​ប្រទេស មាន​ការ​ភ័ន្តច្រលំ ចំពោះ​ការ​ដឹក​នាំ​របស់រាជរដ្ឋាភិបាល និង ចូលរួមប្រឆាំងរាជរដ្ឋាភិបាល ។ នៅ​ថ្ងៃ​ទី​២១ ​ខែមីនា ឆ្នាំ២០២៤ ជន​សង្ស័យឈ្មោះ កើត សារ៉ាយ បាន​ធ្វើ​ការ​ ផ្សាព្វផ្សាយ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ជនសង្ស័យ ដោយ​បញ្ជា​ក់ថា ​ជនសង្ស័យ​បាន​ដឹក​នាំ​យុវជន​សិទ្ធិមនុស្ស ​ចំនួន០៤រូប ចូល​ទៅ​ជួប​ប្រជាពលរដ្ឋ​ដែល​រត់​ចូល​ក្នុង​ព្រៃ ​និង​បាន​ធ្វើ​បទ​សម្ភាសន៍​ប្រជាពលរដ្ឋនៅទីនោះ ថែម ទាំង​ថត​ពី​សកម្មភាពការរស់នៅ ​ហើយ​បាន​ធ្វើ​ការ​អះអាង​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយ​បំភ្លៃ​ព័ត៌មាន​មិន​ពិត ​ក្នុងចេតនាបញ្ឆេះ​កំហឹង​ប្រជាពលរដ្ឋឱ្យមានការថ្នាំងថ្នាក់ជាមួយរាជរដ្ឋាភិបាល ។

សូម​រំលឹក​ជូនសាធារណជនជ្រាបថា ជនសង្ស័យឈ្មោះ កើត សារ៉ាយ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​កំណត់​រយៈ​ពេល​២០​ខែ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន២,០០០,០០០ (ពីរលាន) រៀល ​តែ​ទោស​នេះ​ត្រូវ​អនុវត្ត​ដាក់​ពន្ធនាគារ​ចំនួន​១៤​ខែ ទោស​សល់​ពីនេះ​ត្រូវព្យួរ​រយៈពេល២ឆ្នាំ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាម​រយៈ​សាល​ក្រមព្រហ្មទណ្ឌលេខ៣៥១៥ “ខ” ចុះថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០២១ ម្តង​រួច​មក​ហើយ ​។

ក្រោយ​ពី​បាន​ទទួល ​និង​ពិនិត្យ​លើ​សំណុំ​រឿង​នេះ ​តំណាង​អយ្យការ បានសម្រេចចោទប្រកាន់លើ ជន​សង្ស័យឈ្មោះ កើត សារ៉ាយ និង​គូ​កន​ពី​បទ​​មិន​រាង​ចាល​ក្នុង​បទមជ្ឈិម​បន្ទាប់​ពី​ការផ្តន្ទាទោស​បទមជ្ឈិម និង បទ ញុះញង់​បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាបទល្មើសព្រហ្មទណ្ឌ និង​ត្រូវផ្តន្ទាទោសតាម បញ្ញត្តិមាត្រា៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ៕​

​​អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ហេង សួរ ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានការិយាល័យ​សកម្មភាព​និយោជក​របស់​ILO

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ ទៀ សីហា ជំរុញឱ្យរដ្ឋបាលខេត្តសៀមរាបរៀបចំវេទិកាសាធារណៈ ដើម្បីឱ្យពលរដ្ឋបង្ហាញពីទុក្ខលំបាក

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម​ហ៊ុន ម៉ានី ៖ ការងារបក្ស រដ្ឋ និងសង្គមមហាជន ត្រូវដើរទន្ទឹមគ្នា ក្នុង​គោលដៅ​បម្រើ​ប្រទេស​ជាតិ និងប្រជាជនឱ្យកាន់តែល្អប្រសើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

សាលាបឋមសិក្សា​មួយនៅ​ស្រុក​អង្គរជុំ បង្កើត​សួន​សិក្សា​ផ្តល់​ប្រយោជន៍​ទាំង​ការរៀនសូត្រ និង​ទទួល​បាន​បន្លែ សម្រាប់​ធ្វើ​អាហារ​ប្រចាំថ្ងៃ​

Sokha Hotels

ព័ត៌មានពេញនិយម