ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ណែនាំថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អំពាវនាវដល់ពលរដ្ឋ ត្រូវប្រើប្រាស់ទឹកសន្សំសំចៃ ខណៈរដូវប្រាំងអាចអូសបន្លាយ
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានណែនាំដល់ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អំពាវនាវឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងខេត្ត ដោយត្រូវប្រើប្រាស់ទឹកសន្សំសំចៃ ខណៈរដូវប្រាំង អាចអូសបន្លាយ ជាមួយការប្រឈមនឹងចរន្តកម្ដៅអ៊ែលនីញ៉ូ។

នៅព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៤ នេះ តាមរយៈសារសំឡេងក្នុងបណ្ដាញសង្គមតេឡេក្រាម ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ណែនាំទៅដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលនៅក្នុងក្របខ័ណ្ឌមូលដ្ឋានខេត្តកំពង់ស្ពឺទាំងអស់ថា ផ្អែកទៅលើការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ឆ្នាំនេះ ឧប្បត្តិហេតុអ៊ែលនីញ៉ូ នឹងអាចមានលទ្ធភាពជះឥទ្ធិពលក្នុងតំបន់ ហើយក្នុងនោះ ក៏មានប្រទេសកម្ពុជាមួយដែរ ដែលធ្វើឲ្យភ្លៀងកក់ខែ និងរដូវវស្សា អាចនឹងមានការយឺតយ៉ាវនឹងមកដល់។

ផ្អែកលើមូលដ្ឋានទាំងអស់ខាងលើនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានស្នើថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អំពាវនាវឲ្យបានទូលំទូលាយ និងញឹកញាប់ ជូនទៅដល់ប្រជាពលរដ្ឋ និងប្រជាកសិករ ក្នុងការរៀបចំផែនការ ដោយក្នុងនោះត្រូវប្រើប្រាស់ទឹកសន្សំសំចៃខ្ពស់។
ជាមួយនោះ ឯកឧត្ដម ក៏បានណែនាំអាជ្ញាធរមូលដ្ឋានខេត្តកំពង់ស្ពឺគ្រប់ជាន់ថ្នាក់ អំពាវនាវដោយយកចិត្តទុកដាក់ ហើយក្នុងនោះគឺធ្វើការជាមួយខាងមន្ទីរពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណាអាចត្រៀមខ្លួននូវការអន្តរាគមន៍ ក្នុងករណីមានការចាំបាច់ ត្រូវជូនដំណឹងទៅដល់ប្រជាកសិករ។
គួរជម្រាបថា នៅព្រឹកនេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤ ក្នុងនោះ ៖
១. តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្របដណ្ដប់លើផ្ទៃដី ១០% និងមានខ្យល់បក់មកពីទិសអាគ្នេយ៍ មានល្បឿនមធ្យម ២ ម៉ែត្រ/វិនាទី។
២.តំបន់ខ្ពង់រាប ៖
⁃ សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម ខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី។
៣.តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្ដប់លើផ្ទៃដី ១០% ខ្យល់បក់មកពីទិសនិរតី មានល្បឿន ២ ម៉ែត្រ/វិនាទី។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ១,៥០ ម៉ែត្រ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


