ព័ត៌មានអន្ដរជាតិ
កូនក្រមុំ ចិន ត្រូវភ្ញៀវប្រុសៗចាប់សម្រាតសំលៀកបំពាក់ ដោយយកលេសថាជាប្រពៃណីបុរាណ
យោងតាមសេចក្តីរាយការណ៍ ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសចិន ដោយបង្ហាញពីរូបភាពកូនក្រមុំនិងកូនកំលោះអង្គុយលើគ្រែទាំងអាក្រាតកាយ ខណៈដែលភ្ញៀវប្រុសមួយក្រុមបានចូលទៅក្នុងបន្ទប់ផ្សំដំណេក ហើយចាប់ទាញសម្រាតឈុតរៀបការ ដោយលើដងខ្លួនកូនក្រមុំទុកត្រឹមតែភួយពណ៌ក្រហមគ្របតែប៉ុណ្ណោះ។
លើសពីនេះថែមទៀត ភ្ញៀវទាំងនោះមិនគ្រាន់តែដកភួយចេញទេ ប៉ុន្តែក៏ទាញខោទ្រនាប់កូនក្រមុំដោយចេតនាដើម្បី បង្ហាញកេរ្ត៍ខ្មាសដល់ភ្នែកអ្នករាល់គ្នាហើយប្រើលេសថា វាជាការអនុវត្តបែបប្រពៃណី ដល់ថ្នាក់ខាងស្រីបានស្រែកហើយព្យាយាមគ្របខ្លួននាងដោយភួយពណ៌ក្រហម។

ទន្ទឹមនឹងនេះ កូនកំលោះអង្គុយនៅពីក្រោយកូនក្រមុំ ប៉ុន្តែមិនបានចាត់ការឬហាមឃាត់ដើម្បីសង្គ្រោះប្រពន្ធឲ្យរួចពីកណ្ដាប់ដៃរបស់ភ្ញៀវអាក្រក់ទាំងនេះ។ ជំនួសឲ្យការប្រើការសម្រេចចិត្ត ផ្ទុយទៅវិញ គាត់គ្រាន់តែអាចអង្វរមិត្តរបស់គាត់ដោយថ្នមៗឲ្យបញ្ឈប់នូវអ្វីដែលគាត់កំពុងធ្វើ ខណៈពេលដែលគាត់កាន់ភួយដោយដៃម្ខាងតែប៉ុណ្ណោះ។
អ្វីដែលជាការបង្ហាញនូវទង្វើហួសចិត្តបំផុតនោះគឺ ភ្ញៀវផ្សេងៗទៀតដែលមិនបានចូលរួមក្នុងសកម្មភាពប្រពៃណីក៏ដោយក៏ពួកគេបានឈរជុំវិញនិងមើល ទាំងទះដៃអបអរសាទរ។ គ្មាននរណាម្នាក់គិតថានេះជាទង្វើដ៏ឃោរឃៅ និងឈ្លើយឡើយ ប៉ុន្តែគ្រាន់តែគិតថា វាគួរឲ្យអស់សំណើចទៅវិញ។
ថ្វីបើយ៉ាងណាក៏ដោយ បន្ទាប់ពីឃ្លិបមួយនេះត្រូវបានគេចែកចាយលើបណ្ដាញសង្គមចិន។ វាបានទាក់ទាញមតិរាប់រយពាន់នាក់នៃការចែករំលែក។ អ្នកលេងអ៊ីនធឺណិតភាគច្រើនជឿថានេះជារឿងរសើប ដោយយកវប្បធម៌ឬទំនៀមមកធ្វើឲ្យលេសបំភ្លៃការពិត។
ក្នុងនោះមានមតិជាច្រើនចោតសួរទៅវិញថា នេះមិនគួរចាត់ទុកជាប្រពៃណីទេ វាគួរតែត្រូវបានលុបចោលទាំងស្រុងហើយ។ ជាពិសេសថ្ងៃមង្គលការជាថ្ងៃសំខាន់បំផុត មិត្តប្រភេទនេះមិនគោរពសេចក្តីថ្លៃថ្នូររបស់កូនកំលោះ ហើយកូនក្រមុំដែលជាស្ត្រីភេទថែមទៀតផង។ ចំណែកកូនកំលោះវិញហាក់ដូចជាកំពុងរីករាយ និងស្របតាមមិត្តភ័ក្តិ គាត់មិនបានធ្វើអ្វីសោះឡើយ។ កូនកំលោះគួរវាយភ្ញៀវទាំងនេះ ដែលហ៊ានធ្វើបង្កទង្វើមិនគម្បីដល់ភរិយាខ្លួន។
យ៉ាងណាមិញ នេះក៏មិនមែនជាលើកទីមួយដែលសម្រាប់ប្រទេសចិនក្នុងការអនុវត្តប្រពៃណីបែបបុរាណ ទៅលើកូនកំលោះកូនក្រមុំយ៉ាងអានាធិបតេយ្យបែបនេះ។ កាលពីប៉ុន្មានឆ្នាំំមុន ក្រមុំដែលរៀបការជាមួយស្វាមីជនបទត្រូវភ្ញៀវប្រុសៗចាប់បាចម្យ៉ៅសពេញមុខ និងទាញអាវនាងយ៉ាងគួរឲ្យសង្វេគផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចម្រៀង ម៉ាឡេស៊ី ម្នាក់ បើកភ្លើងខៀវឲ្យប្តីរៀបការប្រពន្ធថ្មី ព្រោះខ្លួនចង់ផ្តោតលើការងារជាង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


