Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយខ្នងសរុបជាទឹកប្រាក់អស់៨០លានរៀល

បានផុស

នៅ

លំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នងរួមទាំងទ្រព្យសម្បត្តិ ក្នុងនោះក៏មានស្រូវចំនួន ៤០បាវ ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង បង្កការភ្ញាក់ផ្អើលទាំងយប់ ក្រោយពីមានអណ្ដាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨និង៣០នាទីយប់ នៅចំណុចក្រុមទី០៩ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បង្កឲ្យមានការភ្ញាក់ផ្អើលពីសំណាក់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។

ករណីអគ្គិភ័យនេះបានកើតឡើងបនណ្ដាលឲ្យខូចខាតផ្ទះ ទំហំ ៧ម៉ែត្រ X ៩ម៉ែត្រ ផ្ទះឈើលើ ថ្មក្រោម ជញ្ជាំងក្តារ ដំបូលប្រក់សង្ក័សី ម្ចាស់ផ្ទះមានឈ្មោះ ខាំ លាប ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

សម្ភារៈខូចខាតរួមមាន ផ្ទះត្រូវភ្លើងឆេះទាំងស្រុង និងទ្រព្យសម្បត្តិក្នុងផ្ទះ ជាមួយនឹងស្រូវចំនួន ៤០បាវ និងសម្ភារៈមួយចំនួនទៀត សរុបជាទឹកប្រាក់ប្រហែល ៨០,០០០,០០០ (ប៉ែតសិបលាន) រៀល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានស្រាវជ្រាវដើម្បីរកមូលហេតុ គឺដោយសារឆ្លងចរន្តអគ្គិសនី ដោយភ្លាមៗនោះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង (រថយន្តស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៣គ្រឿង និង រថយន្តស្រុក ១គ្រឿង) ដើម្បីជួយអន្តរាគមន៍ ការពារ និងទប់ស្កាត់ការរាលដាលទៅផ្ទះអ្នកដទៃ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ វិនាទី មុន

កម្ពុជា ប្រារព្ធទិវាអន្តរជាតិយល់ដឹងអំពីមីនដេីម្បីរំលឹកពីកាតព្វកិច្ចរួម និងការប្តេជ្ញាចិត្តជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមដោយសារមីន

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ភ្ញៀវទេសចរជិត១០០នាក់បង្កភាពចលាចល​ខណៈអណ្ដាលភ្លើងឆេះផ្នែកម៉ាស៊ីនកប៉ាល់យ៉ាងសន្ធោសន្ធៅនៅកណ្ដាលសមុទ្រ

សន្តិសុខសង្គម៣៤ នាទី មុន

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយខ្នងសរុបជាទឹកប្រាក់អស់៨០លានរៀល

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

អាមេរិក គំរាមឈប់គាំទ្រអ៊ីស្រាអែល ក្នុងសង្គ្រាមនៅ ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មី​យ៉ាន់​ម៉ា​សហការ​ជាមួយ​ចិន​ ចាប់ខ្លួន​ក្រុម​ឆបោក​តាម​អន​ឡាញ​បាន​ជាង​៨០០​នាក់​ក្នុង​រដ្ឋ​ឆាន

Sokha Hotels

ព័ត៌មានពេញនិយម