អាជីព
យុវជនម្នាក់ បង្កើតមាតិកាស្ដីពីការដាំដុះបន្លែ និងចិញ្ចឹមសត្វ ទទួលបានការគាំទ្រពីមហាជន
មហាជនមួយចំនួន ប្រាកដជាបានស្គាល់ ម្ចាស់ផេកហ្វេសប៊ុក រៀនដាំ Rean Dam ដែលជាទូទៅតែងតែនិយមបង្កើតវីដេអូស្ដីពីកសិកម្ម ពិសេសការដាំដុះដំណាំចម្រុះ និងការចិញ្ចឹមសត្វ តាមរយៈការផុសនៅលើបណ្ដោញសង្គម ដើម្បីចែករំលែកចំណេះដឹងទៅកាន់មនុស្សទូទៅឱ្យបានយល់ច្បាស់ពីការធ្វើកសិកម្មបែបលក្ខណៈគ្រួសារ។

លោក នី ប៊ុនថា ម្ចាស់គណនីហ្វេសប៊ុកផេក រៀនដាំ Rean Dam បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា មូលហេតុដែលលោក ជ្រើសរើសបង្កើតមាតិកាជាប្រភេទវីដេអូទាក់ទងនឹងវិស័យកសិកម្ម ពិសេសការដាំដុះបន្លែចម្រុះ និងការចិញ្ចឹមសត្វ ដោយសារតែការស្រឡាញ់ចូលចិត្តជំនាញមួយនេះ។
លោក បន្ថែមថា សម្រាប់ការបង្កើតមាតិកា ដាំដុះដំណាំលក្ខណៈគ្រួសារនេះ គឺលោកចាប់ផ្ដើមតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ប៉ុន្តែការបង្កើតវីដេអូនៅពេលនោះពុំទាន់មានការចាប់អារម្មណ៍ច្រើនពីសំណាក់មហាជនខ្មែរ ដូចពេលបច្ចុប្បន្ននោះឡើយ។

លោក នី ប៊ុនថា បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ លោកបានបង្កើតមាតិកាបង្រៀន ស្ដីពីការដាំដុះបន្លែឱ្យទទួលបានផលល្អ តាមរយៈអនឡាញទៅកាន់អ្នកដែលចង់យល់ច្បាស់ពីវិស័យកសិកម្មដាំដុះបន្លែផ្សេងៗ និងការចិញ្ចឹមមាន់-ទា ជាដើម។
លោក នី ប៊ុនថា បន្តទៀតថា តាមពិតទៅលោកមិនមែនជានិស្សិតរៀនចប់ជំនាញកសិកម្មអ្វីនោះទេ ប៉ុន្ដែដោយសារការស្រឡាញ់កសិកម្ម និងការចង់ចែករំលែក ទើបលោក និងគ្រួសារ បានសម្រេចចិត្តបង្កើតមាតិកា បែបការរៀនដាំដុះបន្លែចម្រុះនៅជុំវិញផ្ទះ រួមផ្សំ និងការស្វែងយល់បន្ថែមទៅនឹងវិស័យកសិកម្ម និងដោយការអនុវត្តផ្ទាល់ជាប្រចាំថ្ងៃ ទៅលើជំនាញនេះ ជាលទ្ធផល ធ្វើឱ្យ លោក នី ប៊ុនថា អាចដាំដុះដំណាំផ្សេងៗ បានយ៉ាងល្អ ព្រមទាំងទទួលបានការគាំទ្រពីសំណាក់មហាជនទូទៅតាមរយៈបណ្ដោញសង្គមហ្វេសប៊ុកផេករបស់លោក ដូចពេលឥឡូវនេះ៕
អត្ថបទ ៖ សួស សិត




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


