ព័ត៌មានជាតិ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ចាត់តំណាងក្រុមការងារ នាំយកអំណោយជូនកងកម្លាំងគ្រប់ប្រភេទក្នុងខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានចាត់ឱ្យលោក សំ រិទ្ធី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈជាតំណាងដ៏ខ្ពង់ខ្ពស់ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងថ្លែងអំណរគុណកងកម្លាំង ក្នុងខេត្តកំពង់ស្ពឺ ក្នុងឱកាសនៃការខិតជិតចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

អញ្ជើញចូលរួមនាឱកាសនោះមាន លោកសេង ញ៉ក់ លោក សត្យា វុធ និងលោក សុខ ប៊ន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ លោកប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការដ្ឋានការពារកោះឆ្នេរ មេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុត្ថហត្ថ និងកងកម្លាំងគ្រប់ប្រភេទ សរុបប្រមាណ ៤០០នាក់ ។
លោក សេង ញ៉ក់ បាននាំយកការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ជូនដល់កងកម្លាំងទាំងអស់ដែលមានវត្តមាននាឱកាសនោះ។ លោក សេង ញ៉ក់ បានរំឮកថា ជានិច្ចកាល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មិនដែលភ្លេចកងកម្លាំងដែលឈរជើងនៅខេត្តកំពង់ស្ពឺដែលបាន និងកំពុងបំពេញការងារដ៏ឧត្តុង្គឧត្តមក្នុងការការពារជាតិមាតុភូមិឡើយ។ ជាពិសេសនាឱកាសនៃពិធីចូលឆ្នាំខ្មែរនាពេលខាងមុខនេះ ស្របពេលដែលប្រជាពលរដ្ឋគ្រប់ទិសទីកំពុងសប្បាយរីករាយជួបជុំក្រុមគ្រួសារ កងកម្លាំងទាំងអស់ត្រូវនៅប្រចាំការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនបានសម្រាកនោះឡើយ។

ជំនួសមុខថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ លោក សេង ញ៉ក់ អ្នកតំណាងរាស្ត្រ បានថ្លែងអំណរគុណកងកម្លាំងទាំងអស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការធានាការពារថែរក្សាសុខសន្តិភាព និងសុវត្ថិភាព ជូនប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋជារួម ។ លោក ក៏បានគូសបញ្ជាក់ថា សេចក្តីសុខរបស់ប្រទេសជាតិ ពិតជាមិនអាចកាត់ផ្តាច់ចេញពីកងកម្លាំងប្រដាប់អាវុធយើងបានឡើយ ដោយសារបងប្អូនកងកម្លាំង បានចូលរួមបំពេញកាតព្វកិច្ចយ៉ាងសំខាន់ក្នុងការការពារ ថែរក្សា សុខសន្តិភាព និងសុវត្ថិភាពជូនប្រជាជន និងប្រទេសជាតិ។
គួរឱ្យដឹងថា អំណោយដែលត្រូវប្រគល់ជូនកងកម្លាំង ទាំង៤ អង្គភាព ដោយក្នុងមួយអង្គភាពទទួលបាន អង្ករ ៥ តោន មី ២០០កេស ទឹកសុទ្ធ ១០០ កេស ភេសជ្ជៈ ១៥០ កេស និងថវិកា ៨លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងមានការចូលរួមចំណែកសម្ភារៈ ថវិកាបន្ថែមមួយចំនួនពីអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាផងដែរ៕








-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


